មន្ទីរទេសចរណ៍ខេត្តសៀមរាបរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី២ ជាមួយផ្នែកឯកជនលើវិស័យទេសចរណ៍


មន្ទីរទេសចរណ៍ខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ខ្លួនជាមួយនឹងផ្នែកឯកជនលើវិស័យទេចរណ៍ នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៦ នៅបន្ទប់ប្រជុំធំសាលាខេត្ត។ កិច្ចប្រជុំត្រីមាសទី២នេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ សាលារៀន (សមាគមន៍) និងអាជីវកម្មទេចរណ៍ (ក្រុមហ៊ុនធួរ សណ្ឋាគារ ផ្ទះសំណាក់ និងស្ប៉ា)សរុប ២៦៧នាក់។ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តមានមតិស្វាគមន៍ដល់អង្គពិធីទាំងមូល ជាពិសេសផ្នែកឯកជនលើវិស័យទេសចរណ៍ដែលបានប្រកបអាជីវកម្មវិស័យទេចរណ៍លើទឹកដីសៀមរាប ហើយការប្រកបរបបអាជីវកម្មនេះទៅបានដោយសារប្រទេសយើងមានសុខសន្តិភាពល្អ មិនមានចោរកម្ម ឬបញ្ហាណាមួយកើតឡើងបានឡើយ ព្រោះថាគណៈបញ្ជាការឯកភាពបានខិតខំយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខនេះ ម្យ៉ាងទៀតខេត្តសៀមរាបសំបូរទៅ ដោយប្រាង្គប្រាសាទបុរាណដែលបានបន្សល់ទុកពីជំនាន់មុនៗ ដែលអាចធ្វើារទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានថ្លែងសុន្ទរកថាបើកក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី២នេះ ដោយលើឡើងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាថានឹងផ្តេចជ្ញាទាក់ទាញភ្ញៀវទេសចរដោយការបើកចំហជើងមេឃ បានន័យថាប្រទេសកម្ពុជាយើងនឹងបន្តការហោះហើរត្រង់ពីបណ្តាប្រទេសមួយចំនួនបន្ថែមទៀត ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសកម្ពុជាយើង។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេចរណ៍ក៏បានអំពាវនាវដល់គ្រឹះស្ថាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងអ្នកលក់ដូរតាមទីផ្សារសូមមេត្តាជួថែរក្សា សោភ័ណភាពទីក្រុងទេសចរណ៍របស់យើងអោយបានល្អដូចទិសស្លោក ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ នេះជាទិសស្លោកដែលយើងទាំងអស់គ្នាត្រូវត្រងត្រាប់ដើម្បីអនាម័យបរិស្ថានរបស់យើង ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រាង្គប្រាសាទ រមណីយដ្ឋាននានារបស់ប្រទេសយើង។ អត្ថបទលោក ថ្លា

image   image

imageimage

imageimage