គណៈប្រតិភូនារីខេត្ត ជួបសំណេះសំណាលជាមួយសមាជិកសមាគមនារីជួបការខ្វះខាត


ខេត្តសៀមរាប ៖ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុងប្រធានកិត្តិយសសមាគមនារី កម្ពុជាដើមី្បសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហមខេត្ត និងលោក ជំទាវ ស៊ិន ណម អនុប្រធានសមាគមនារី កម្ពុជាដើមី្បសន្តិភាព និង​អភិវឌ្ឍន៍ខេត្ត និងជា សមាជិកក្រុមប្រឹក្សាខេត្តលោកជំទាវ យូ សុភា​ សមាជិកសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍ខេត្ត និង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ​បាន​អញ្ជើញ​ជួបធ្វើការ​សំណេះសំណាល​ដើម្បី​លើក​ទឹក​​ចិត្ដ​ដល់​នារី​ក្នុងសង្កាត់ទាំង ១៣​របស់ក្រុងសៀមរាប ដោយ​រួមដំណើរពីសំណាក់ លោកជំទាវ លោកស្រីជាភរិយាថ្នាក់ដឹកនាំ​មន្ទីរជុំវិញខេត្ត និងសប្បុរស​ជន នៅទីកន្លែងពីរផ្សេងគ្នានារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ មិ្សលមិញនេះក្នុងសង្កាត់​សាលាកំរើកនិងសង្កាត់សៀមរាប។ បន្ទាប់ពីកិច្ចស្វាគម​ន៍ និងសេចក្តីរាយការណ៍របស់​លោកជំទាវ យូ សុភា​ ស្តីពីសកម្មភាពលទ្ធផលរបស់សមាគម​នារីខេត្តដែលបានអនុវត្តក្នុង​ឆមាសទី១ឆ្នាំ២០១៦រួចមក លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បាន មានប្រសាសន៍​សំណេះសំណាលជាមួយបងប្អូនជាសមាជិកសមាគមនារី​កម្ពុជា ដើមី្បសន្តិភាព និងអភិវឌ្ឍ​ន៍ នៃសង្កាត់ទាំង១៣ដោយលោកជំទាវបានគូសបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានកំពុង​យកចិត្តទុក​ដាក់​ខ្ពស់ លើ​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី ​ដោយ​បាន​ផ្តល់​អនុសាសន៍​ជាច្រើន​ពាក់ព័ន្ធ នឹង​ការងារ ​និង​អត្ថប្រយោជន៍​របស់​ស្ត្រី នៅ​តាម​ក្រសួង ស្ថាប័ន អង្គភាព​សាធារណៈ ​ក៏ដូចជា​វិស័យឯកជន សំដៅធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​ចូលរួម​កាន់តែ​ច្រើន ​និងប្រកបដោយ​គុណភាព ​ប្រសិទ្ធភាព​ការងារ​ពី​សំណាក់​ស្ត្រី ក្នុង​កិច្ច​ដំណើរការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ។ ម៉្យាង​ទៀតស្ត្រីគឺជាឆ្អឹងខ្នង នៃកិច្ចអភិវឌ្ឍន៍​សង្គមជាតិនិមួយៗ ដែលជាមាតាពិភពលោក ។ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ ស្ត្រី​យើងគ្រប់រូប គឺមានតួនាទីដ៏សំខាន់ក្នុង​ការកៀងគរប្រមូលសមាជិករបស់ខ្លួន ឲ្យបានទៅចុះ​ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់និងតំណាងរាស្ត្រអាណត្តិទី៦ឲ្យបានគ្រប់ៗ គ្នា​នៅតាមសាលាឃុំសង្កាត់ ជាពិសេសស្ត្រីយើងគ្រប់រូបត្រូវគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់​ដែលកើតឡើងពីការបោះឆ្នោតនិង ត្រូវធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស​ប្រជាជនកម្ពុជា និង ត្រូវក្តាប់ឲ្យបាននូវសតិអារម្មណ៍របស់នារីក្នុងមូលដ្ឋានខ្លួន ព្រមទាំងត្រូវ​ធ្វើការណែនាំ ឲ្យពួកគេយល់ដឹងអំពីកាតព្វកិច្ចជាប្រជាពលរដ្ឋមួយរូប ក្នុងការជ្រើសរើស​តំណាងដឹកនាំរបស់ខ្លួន ដើមី្បទទួលនូវការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនផងដែរ ។ លោកជំទាវ បានលើកឡើងថា កត្តាសំខាន់នោះ នារីយើងត្រូវពង្រឹងពង្រីក និង បង្កើនការផ្សព្វផ្សាយ អបរំ បណ្តុះបណ្តាលវិជ្ជាជីវៈ និង ចំណេះដឹង បច្ចេកទេស អំពីយេនឌ័រ  និង យល់ដឹងច្បាស់​លាស់ពី គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើមី្បនារីយើងនៅគ្រប់មូលដ្ឋាន ចូលរួមគាំទ្រគណបក្សប្រជាជន ដែលជាស្នូលនៃកិច្ចអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ទាំង​អាណាចក្រ និងពុទ្ធចក្រ ។លោកជំទាវគួយ ណាលីន ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើ និងណែនាំដល់បងប្អូននារីយើង ត្រូវខិតខំសិក្សាស្វែងយល់នូវចំណេះដឹងបទពិសោធន៍ ដើមី្បកសាងអនាគតរបស់ខ្លួន ហើយក៏ជាកម្លាំង និង គ្រឹះដ៏រឹងមាំរបស់គណបក្សប្រជាជន​កម្ពុជា ក្នុងការឈានទៅរកភាពជោគជ័យនាថ្ងៃខាងមុខនេះ និង សុំឲ្យបងប្អូននារីទាំងអស់ ត្រូវខិតខំធ្វើសកម្មភាពរបស់ខ្លួននៅតាមមូលដ្ឋាន នឹង ជម្រុញដល់បងប្អូននារីយើង និងប្តីសី ញាតិមិត្តជិតខាងខ្លួន ឲ្យបានទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា ។ ក្នុងនោះដែរលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង   និង គណៈប្រតិភូរួមដំណើរក៏បាននាំយកនូវគ្រឿងឧបភោគ​បរិភោគ ជូនដល់គ្រួសារបងប្អូននារីខ្វះខាតទាំង៦៥គ្រួសារដោយ១គ្រួសារទទួលបាន អង្ករ​២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងឃីត ១កញ្ចប់រួមទាំងថវិកា ៥ម៉ឺនរៀលផងដែរ ៕ អត្ថបទលោក ម៉ី សុខារិទ្ធ

DSC_0753 DSC_0757 DSC_0759 photo_2016-08-11_09-17-29 DSC_0749 DSC_0750