បើកវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់សមធម៌សង្គម និងបរិយាប័ន្ននៅថ្នាក់ក្រោមជាតិ


ខេត្តសៀមរាប ៖ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប មានបើកវគ្គបណ្តុះបណ្តាល​ស្តី​ពីការលើកកម្ពស់សមធម៌សង្គម និង បរិយាប័ន្ន នៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពរបស់​លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី និង​លោកជំទាវ យូ សុភាព អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ អស់លោក លោកស្រីជាគ្រូបង្គោលមកពី ៦ខេត្ត មានចំនួន ៤៥នាក់ដែលបានចូលរួមនៅ​ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦មានរយៈពេល៣ថ្ងៃ។ វគ្គបណ្តុះបណ្តាលនេះ ក្នុងគោល​បំណងអភិវឌ្ឍន៍សមត្ថភាព ពីសមធម៌សង្គម និង បរិយាប័ន្នដល់គ្រូបង្គោល ថ្នាក់ក្រោមជាតិ សម្រាប់យកទៅប្រើប្រាស់ ក្នុងការងារប្រចាំថ្ងៃ និង បណ្តុះបណ្តាលបន្តដល់ថ្នាក់រដ្ឋបាល​ថ្នាក់ក្រោមជាតិ ។ វគ្គបណ្តុះបណ្តាលនេះ ស្របតាម​កម្មវិធីជាតិ ១០ឆ្នាំ សម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឆ្នាំ២០១០-២០១៩ ដែលបានចែកចេញជា ៣​ដំណាក់កាល។  ឆ្នាំ២០១០.២០១៤​ដំណាក់កាលទី១ លើការងារបញ្ជ្រាបយេនឌ័រ ដំណាក់​កាលទី២​(២០១៥-២០១៧) ការលើកកម្ពស់បរិយាប័ន្ន និង សមធម៌សង្គម ដើមី្បឆ្លើយតបការ​អនុវត្ត(ផ.អ.៣)។ ដំណាក់កាលទី២ក្រសួងកិច្ចការនារី បានរួមសហការជាមួយលេខាធិការ​ដ្ឋានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ជនបទ រៀបចំធ្វើការបណ្តុះបណ្តាល គ្រូបង្គោល ដើមី្ប​អភិវឌ្ឍន៍សមត្ថភាពពីសមធម៌សង្គម និង បរិយាប័ន្ន ដល់គ្រូបង្គោលថ្នាក់ក្រោមជាតិ សម្រាប់​យកទៅ ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ និង បណ្តុះបណ្តាលបន្តដល់ថ្នាក់ក្រោមជាតិ ។

ក្នុងកិច្ចស្វាគមន៍របស់លោកជំទាវ យូ សុភាព បានសូមឲ្យគ្រប់បណ្តាថ្នាក់ដឹកនាំមន្ទីរត្រូវធ្វើ​ការជម្រុញក្នុងការបណ្តុះបណ្តាលសមត្ថភាពរបស់ស្ត្រីឲ្យក្លាយភាពជាអ្នកដឹកនាំប្រកបដោយ សមធម៌។  លោកជំទាវក៏បានលើនូវ តួនាទី របស់គ្រូបង្គោល ដែលជាទីប្រឹក្សានៅគ្រប់បណ្តា​ខេត្ត ក្នុងការជម្រុញលើកកម្ពស់យេនឌ័រ ដើមី្បបញ្ជ្រាបឲ្យកាន់ តែជ្រៅក្នុងជួរថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

មានប្រសាសន៍នោះ លោកជំទាវ ឃឹម ចំរើន បានលើកពីគោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើមី្បអភិវឌ្ឍ សមត្ថភាពពីសមធម៌សង្គម និង បរិយាប័ន្ន ដល់ក្រុមគ្រូបង្គោល សម្រាប់យក​ទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ  និងបណ្តុះបណ្តាលបន្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុង​នោះលោកជំទាវក៏បានលើកឡើងនូវសមទ្ធិផលធំៗ ដែលសម្រេចបានលើការគ្រប់គ្រង​ការ​ងារ និងការធ្វើកំណែទម្រង់​ ការធ្វើគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ការគ្រប់គ្រងនិង​ការអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងការផ្តល់សេវានិងមុខងារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិមជ្ឈការ ហិរញ្ញវត្ថុ ។  លោកជំទាវ ឃឹម ចំរើន បានបន្តទៀតថា សមទ្ធិផលទាំងនេះបាន​កំពង់យកចិត្តទុកដាក់បញ្ចូលនូវវិធានការ ពាក់ព័ន្ធសមធម៌សង្គម និងបរិយាប័ន្ន​។ ដើមី្ប​សម្រេសបានវិធានការនេះ ចាំបាច់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយល់ដឹងឲ្យកាន់តែច្បាស់ពី​បរិយាប័ន្ន និងសមធម៌សង្គម ដើមី្បយកទៅបម្រើក្នុងការងារប្រចាំថ្ងៃសំខាន់គឺការបណ្តុះ​បណ្តាលបន្ត ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា និងអ្នកពាក់​ព័ន្ធផងដែរ។ លោក ជំទាវក៏បានលើកនូវចំណុចសំខាន់ៗ ដែលជាប្រទីបសម្រាប់ទីប្រឹក្សា ដែលជាគ្រូបង្គោលយកទៅអនុវត្តក្នុងការលើកកម្ពស់ស្រ្តីនៅក្នុងជួររាជរដ្ឋាភិបាលតាំងពី​ថ្នាក់​ជាតិដល់ថ្នាក់ក្រោមជាតិ។ លោកជំទាវក៏មានសង្ឃឹមជឿជាក់ថា ការចូលរួមរបស់​គ្រូបង្គោល នឹងទទួលបានការយល់ដឹងដែលពាក់ព័ន្ធទស្សនទាន និង វិធីសាស្ត្រនៃការបញ្ជ្រាបយេនឌ័រ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់សមធម៌សង្គម និង បរិយាប័ន្ន និយមន័យក្រុម គោលដៅ ព្រមទាំងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ ព័ត៌មាន និងការតាមដាន វាយតម្លៃលើការលើកកម្ពស់សមធម៌ សង្គម និងទទួលបាននូវបទពិសោធន៍​ល្អៗ​ទៀតផង។ ក្នុងនោះលោកជំទាវក៏បានធ្វើការផ្តាំផ្ញើដល់គ្រូបង្គោលទាំងអស់ ត្រូវធ្វើការ​បញ្ចេញមតិយោបល់ ក្នុងកិច្ចពិភាក្សាឲ្យបានផុលផុស ដើមី្បទទួលបាននូវបទពិសោធន៍ពីគ្នា​ទៅវិញទៅ មក ដែលជាមូលដ្ឋានគ្រឹះសម្រាប់យកទៅធ្វើការអនុវត្ត នៅតាមមូលដ្ឋានខ្លួន ។ លោកជំទាវក៏បានលើកផងដែរ សូម ឲ្យមន្ត្រីថ្នាក់ដឹកនាំទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋខ្លួន ក្នុងការជម្រុញឲ្យពួកគាត់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាម​សាលាឃុំ សង្កាត់ និង ផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ដើមី្បឲ្យពួកគាត់បានយល់ និង គោរព ប្រតិបត្តិនូវច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ ៕ អត្ថបទលោក ម៉ី សុខារិទ្ធ

DSC_0822 DSC_0831