ពិធីចុះអនុស្សរណៈលើកំណត់ហេតុ រវាងខេត្តសៀមរាប និង ក្រុមហ៊ុន ហ្សេងហ្សូ


ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៦ មានធ្វើពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំស្តីពី កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធ​សាស្ត្រទីផ្សារសម្រាប់ការផ្គត់ផ្គង់ឃ្លាំងស្តុបគ្រាប់ ធញ្ញជាតិ រវាងខេត្តសៀមរាបនៃព្រះរាជា​ណាចក្រកម្ពុជា និងក្រុមហ៊ុនពាណិជ្ជកម្មប្រេងនិងម្ហូបអាហារ Zhengzhou សាធារណរដ្ឋ​ប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល​ខេត្តសៀមរាប ភាគីកម្ពុជា លោកWang Zahngប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Zhengzhou ភាគីប្រទេសចិន ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា ការចងសម្ព័ន្ធមេត្រី​ភាព រវាងខេត្តសៀមរាប និងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណង​បង្កើននូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការយោគយល់គ្នា ដើមី្បផ្សព្វផ្សា​យវប្បធម៌ អរិយធម៌ និងលើកកម្ពស់ការអភិវឌ្ឍន៍ វិស័យផ្សេងៗ នៃខេត្តទាំងពីរ ក្នុងការគាំទ្រ​ជម្រុញ លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និង វិនិយោគ ដើមី្បផលប្រយោជន៍ទៅវិញទៅ​មកសម្រាប់ខេត្តទាំងពីរ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានបញ្ជាក់អំពីសក្តានុពលរបស់​ខេត្ត ដែលជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្រ្ត ដែលសម្បូរទៅដោយសម្បត្តិ វប្បធម៌ដ៏សម្បូរបែប ប្រកបទៅដោយប្រាង្គប្រាសាទ ។  ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង ក៏បាន​បញ្ជាក់អំពីកំណើននៃភ្ញៀវទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានលើកកម្ពស់ជីវភាពក្នុង​ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានប្រសើរឡើង តាមរយៈការទទួលផលពីវិស័យទេសចរ​ណ៍ ហើយក៏ជាតួអង្គ សំខាន់ក្នុងសេដ្ឋកិច្ចជាតិមិនចេះរីងស្ងួត ។ ឯកឧត្តបណ្ឌិត ក៏បាន​អរគុណ ចំពោះក្រុម ប្រឹក្សាភិបាលក្រុមហ៊ុនពាណិជ្ជកម្មប្រេង និង ម្ហូបអាហារZhengzhouដែលបានជ្រើសរើសយកខេត្តសៀមរាប ជាគោលដៅសម្រាប់ការវិនិយោគរបស់ខ្លួន ។ ឯកឧត្តមបណ្ឌិតក៏បានសង្ឃឹមជឿជាក់ផងដែរ តាមរយៈកិច្ចព្រមព្រៀង នេះ ភាគីទាំងពីរ នឹង ក្លាយជាដៃគូមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនដូចអរិយប្រទេស ។ ឯកឧត្តមបណ្ឌិត ក៏បានលើកនូវសំណូមពរមួយចំនួន ដល់ភាគីចិន នូវផ្នែកកសិកម្ម លើ​បច្ចេកទេសវិចខ្ចប់ឲ្យត្រូវ ស្តង់ដារ ក្នុងការរក្សាទុកដាក់គ្រាប់ធញ្ញជាតិ និង បើកការហោះហើរ​ត្រង់មកកាន់ខេត្តសៀមរាប ក្នុងការបង្កើននូវ វិស័យទេសចរណ៍ រវាងខេត្តទាំងពីរ ។​

មានប្រសាសន៍នោះ លោកWang Zahngក៏បានគូសបញ្ជាក់ពីគោលបំណង នៃ ការចងសម្ព័ន្ធ​ភាពជាមួយខេត្តសៀមរាប ព្រមទាំងបានបញ្ជាក់ឲ្យដឹងផងដែរ អំពីស្ថានភាពភូមិសាស្រ្ត​របស់ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន និង បានលើកឡើងពីសក្តានុពលរបស់​ខេត្ត ដែលជាខេត្តឧស្សហកម្ម និង កសិកម្ម និង ខេត្តបេះដូងរបស់ប្រទេសចិន ។ លោកក៏​បានបន្តទៀតថា ការចុះអនុស្សរណៈរវាងខេត្តទាំងពីរនាពេលនេះ គឺដើមី្ប ផ្សាភ្ជាប់នូវចំណង​មិត្តភាព នៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគុណ​ប្រយោជន៍ ដល់ប្រជាជនខេត្តទាំងពីរ  ស្របតាមនយោបាយរបស់រដ្ឋាភិបាលចិន ក្នុងការ​ជម្រុញឲ្យគ្រប់បណ្តាខេត្ត ធ្វើសម្ព័ន្ធភាពតាមបណ្តាខេត្ត នៅកម្ពុជា ។ លោកWang Zahng​ក៏បានគូសបញ្ជាក់អំពីសេដ្ឋកិច្ចរបស់ខេត្តហឺណាន លើវិស័យទេសចរណ៍ និង ឧស្សាហកម្ម កសិកម្ម  ។ លោកបានបញ្ជាក់ថា ខេត្តហឺណាន និងធ្វើការជម្រុញ លើការងារកសិកម្ម ទាំងបច្ចេកទេសដាំដុះ ការប្រមូលផល និង រកទីផ្សារ សម្រាប់កសិផលរបស់ខេត្តសៀមរាប ក៏ដូចទូទាំងព្រះរាជាណា ចក្រកម្ពុជាផងដែរ ។ ក្នុងនោះដែរលោកនឹងធ្វើការជម្រុញនៅការ​ហោះហើរឆ្ពោះត្រង់ពីខេត្តហឺណាន មកខេត្ត សៀមរាបនៅពេលដ៏ខ្លីខាងមុខ ក្នុងជម្រុញឲ្យ​វិស័យទេសចរណ៍នៅកម្ពុជា សំខាន់ខេត្តសៀមរាប មានការកើនឡើង ក្នុងការចាប់ដៃគ្នាលើ​កិច្ចអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច នៃខេត្តទាំងពីរ ។ លោកក៏មានសង្ឃឹមផងដែរថា ក្រោយពីការ​ចុះហត្ថលេខាលើអនុស្សរណៈលើកំណត់ហេតុប្រជុំហើយនោះ និង ធ្វើឲ្យខេត្តទាំងពីរមាន​ការអភិវឌ្ឍន៍រីកចម្រើន ព្រមទាំងនឹងធ្វើ ការផ្សព្វផ្សាយដល់ប្រជាជនចិន ឲ្យមកធ្វើទេស​ចរណ៍នៅកម្ពុជា សំខាន់គឺខេត្តសៀមរាប ។

ក្នុងការចុះអនុស្សរណៈនេះ ភាគីទាំងបី ក៏បានធ្វើកិច្ចព្រមព្រៀងគ្នាលើ ០៣ចំណុច ដើម្បី​បង្កើតឡើងសម្ព័ន្ធ ភាព និង កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរក្សានូវមិត្តភាពជាអមតៈ ព្រមទាំងអនុស្សរណៈ នៃការយោគយល់គ្នារវាងខេត្តទាំងពីរ ដែលមានខ្លឹមសារចែងចំនួន ៤ចំណុចផងដែរ ៕ អត្ថបទលោក ម៉ី សុខារិទ្ធ

0506 0302

0104