ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង ប្រធាន កិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិសុខ និងអភិវឌ្ឍ និងជាអនុប្រធានសាខាកាកបាទក្រហមយុវជនកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយផ្ដល់ជូនគ្រួសារងាយរងគ្រោះ ចំនួន ៥០គ្រួសារ ក្នុងស្រុកបន្ទាយស្រី ។ អំណោយដែលលោកជំទាវប្រធាន បានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ សារុង ១ ក្រមា ១ ទឹកដោះគោ ១កំប៉ុង សាប៊ូលុច ១ដុំ ថ្នាំដុះធ្មេញ១បំពង់ ច្រាសដុះធ្មេញ១ នំ១ធុង សាប៊ូម្សៅ១កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ប្រេងឆា ១ដប ប៊ីចេង ១កញ្ចប់ អំបិល ១កញ្ចប់ ស្ករស ១កញ្ចប់ ប្រេងកូឡា ១ដប អង្ករ ២៥គ.ក្រ ភួយ១ អាវរងារ និងថវិកា ៤០,០០០រៀល។ នេះជាស្រុកទី១២ហើយដែលលោកស្រីបានចុះចែកជូនដោយផ្ទាល់ រយះពេល១២ថ្ងៃ ចំនួន១៥កន្លែង និងសរុបទាំងអស់ ៤៨៤គ្រួសារ ទូរទាំងខេត្តសៀមរាប។ លោកជំទាវបានមានប្រសាសន៍ថា ទោះបីជាអំណោយទាំងនេះមានចំនួនតិចតួចក្ដី ក៏វាជាផ្នែកមួយជួយកាត់បន្ថយភាពខ្វះខាតរបស់បងប្អូនបានមួយកម្រិតផងដែរ។ ទន្ទឹមនឹងនោះលោកស្រីបានផ្ដែផ្ដាំអោយបងប្អូនប្រជាពលរដ្ឋទាំងនោះថា៖ ដោយរដូវនេះជារដូវភ្លៀងធ្លាក់ សូមបងប្អូនប្រុងប្រយ័ត្នក្នុងការថែរក្សាសុខភាពក៏ដូចជាការពារកូនចៅជៀសវាងពីមូសខាំដែលអាចបង្កអោយកើតជម្ងឺគ្រុនឈាម។
អត្ថបទរបស់ក្រុមការងារ