កិច្ចជួបពិភាក្សាជាមួយប្រតិភូខេត្តយូណាន


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានជួប​ធ្វើកិច្ចពិភាក្សាការងារវិនិយោគ ជាមួយប្រតិភូខេត្តយូណាន នៃព្រះរាជាណាចក្រកម្ពុជា នៅការិយាល័យ ផ្ទាល់របស់​ឯកឧត្តម​ផ្ទាល់ នៅរដ្ឋបាលសាលាខេត្តសៀមរាប ។ មានប្រសាសន៍នោះ គណៈប្រតិភូខេត្តយូណាន ក៏បានលើកឡើងពី​គោល​បំណង​របស់ខ្លួន ក្នុងនាមជាខេត្ត សម្ព័ន្ធមេត្រីភាពជាមួយ ខេត្តសៀមរាប តែងតែមានការទំនាក់ទំនង និង សហប្រតិបត្តិការ​ល្អនឹងគ្នា​ទៀតផង ។ ក្នុង នោះដែរគណៈប្រតិភូ បានផ្តោតទៅលើវិស័យទេសចរណ៍ កសិកម្ម និង វិស័យវិនិយោគ នៅកម្ពុជា សំខាន់នៅ​ខេត្ត សៀមរាប ដែលជាខេត្តមានសក្តានុពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ។ ក្នុងនោះដែរគណៈប្រតិភូ ក៏បានចង់ដឹង អំពី​គម្រោងផែនការគោលរបស់ខេត្តសៀមរាប ក្នុងកិច្ចអភិវឌ្ឍន៍ និងការពង្រីកក្រុងរណប ដើមី្បធ្វើការពង្រីកនូវ ហេដ្ឋារចនាសម្ព័ន្ធ​លើគ្រប់វិស័យ ក្នុងនោះដោយផ្តោតខ្លាំងលើវិស័យទេសចរណ៍ទៀតផង ។ ម៉្យាងទៀតការរៀបចំ ទីកន្លែងកម្សាន្តរបស់ភ្ញៀវ​ទេសចរដែលមានវ័យចំណាស់ ត្រូវពឹងផ្អែកតំបន់ធម្មជាតិព្រៃភ្នំ ដែលមានទឹកធ្លាក់ ប្រកបដោយធម្មជាតិ ដោយខេត្តយូណាន ជាខេត្តមានបទពិសោធន៍លើវិស័យទេសចរណ៍ទៀតផង ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកផងដែរពី​សក្តានុពល និង ការងារសន្តិសុខ សុវត្ថិភាព របស់ខេត្ត បានរក្សាបានល្អជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនា​កម្សាន្ត នៅតាមតំបន់រមណីយ ដ្ឋានវប្បធម៌ និង ធម្មជាតិ សំខាន់ចំពោះបងប្អូនដែលមកធ្វើវិនិយោគនៅខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិតក៏បាន គូសបញ្ជាក់ថា ក្រៅពីវិស័យទេសចរណ៍ ខេត្តសៀមរាបមានផ្ទៃដីកសិកម្មច្រើន ដែលនឹងបំពេញតម្រូវការ​ជូនដល់អ្នក វិនិយោគ ហើយជាសំខាន់នោះ តម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងចាំបាច់នោះគឺបច្ចេកទេសកសិកម្ម ដើមី្បធានា បាននូវគុណភាពដីបង្កបង្កើនផល ព្រមទាំងម៉ាស៊ីនរំហួតស្រូវទៀតផង ។ ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានសំណូមពរ ដល់​គណៈប្រតិភូ ក្នុងការជម្រុញអ្នកវិនិយោគ ដើមី្បធ្វើការរៀបចំទីតាំងពិពណ៌ត្រីទន្លេសាប រួមទាំងទីកន្លែងកម្សាន្ត ផេ្សងៗទៀត ក្នុងការបំពេញនូវតម្រូវការរបស់ភ្ញៀវទេសចរណ៍បានស្នាក់នៅយូថ្ងៃនៅខេត្តសៀមរាប បន្ទាប់ពីបានទៅទស្សនាតាមប្រាង្គប្រា​សាទ និងរមណីយដ្ឋានធម្មជាតិ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ពីតម្រូវការរបស់ខេត្ត ក្នុងការពង្រីកនូវក្រុងរណប ដើមី្បបំពេញតម្រូវការភ្ញៀវទេសចរណ៍ សម្រាប់ពេលអនាគត ក្រោយពីរដ្ឋាភិបាលនៃប្រទេសកម្ពុជា និង ចិន កសាងនូវព្រលាន​យន្តហោះធំមួយនៅខេត្តសៀមរាប ដែលធ្វើឲ្យកំណើនភ្ញៀវ ទេសចរណ៍កើនឡើងផងដែរ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បាន​សំណូមពរដល់ប្រតិភូជួយធ្វើការជម្រុញនូវទីផ្សារក្រពើនៅកម្ពុជាសំខាន់ខេត្តសៀមរាប ដែលជាខេត្តសម្បូរកសិដ្ឋានចិញ្ចឹមក្រពើ ដោយបច្ចុប្បន្នទីផ្សារក្រពើត្រូវបានកំណត់ថ្លៃដោយឈ្មួញកណ្តាល ។ ម៉្យាងទៀតគួតែក្រុមហ៊ុនចិន ត្រូវមានចំណាប់អារម្មណ៍ ចំពោះខេត្តសម្ព័ន្ធ ភាព ទៅលើវិស័យសេដ្ឋកិច្ច ដោយផ្តោតការបង្កើតនូវផ្សារទំនើបក្នុងខេត្ត ដើមី្បបំពេញតម្រូវការដល់ភ្ញៀវ​ទេសចរ ។ ឯកឧត្តមបណ្ឌិត ក៏បានលើកផងដែរអំពីគម្រោងការពង្រីកអេកូទេសចរណ៍នៅខេត្តសៀមរាប ក្រោមកិច្ចសហការជា មួយក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា ក្នុងគោលដៅបង្កើននូវប្រាក់ចំណូលជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន ។ ហើយក៏ចង់​ឲ្យកិច្ចសហប្រតិបត្តិការរវាងខេត្តសម្ព័ន្ធមេត្រីភាពក្នុងនាមជាមិត្តដ៏យូរអង្វែងក្នុងកិច្ចអភិវឌ្ឍន៍ និង វិនិយោគនៅខេត្តសៀមរាប ៕
អត្ថបទ ម៉ី សុខារិទ្ធ

45 4642 41