ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិ អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តរាជបូព៌


ខេត្តសៀមរាប ៖ បុណ្យភ្ជំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំ នៃប្រពៃណីទំនៀមទំលាប់របស់​ប្រជាជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក ។ ម៉្យាងទៀត​ពិធីកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើង បានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ​ខែ​ភទ្របទ ដល់ថ្ងៃ១៤រោជ ខែ ភទ្របទ រហូតដល់ ថ្ងៃបុណ្យភ្ជំធំ ត្រូវថ្ងៃ១៥រោជ ខែ ភទ្របទ ដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយបានមកជួបជុំ​គ្នា នាំយកនូវចង្ហាន់ ចំណីអាហារ ទៀនធូក បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់ នៅចាំព្រះ​វស្សានៅតាមទីវត្តអារាមនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។

នៅ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​ប្រពៃណី​ខ្មែរ ក្នុង​វេន​ទី​១ត្រូវនឹងថ្ងៃ១ រោច​ខែ​ភ​ទ្របទ​ឆ្នាំ​វក​ អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ត្រូវ​នឹង​ថ្ងៃសៅរ៍ទី ១៧ ខែ​កញ្ញា ឆ្នាំ ២០១៦ ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូល​ដ្ឋា​នខេត្តសៀមរាប ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តរួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេន​ទី១ជាមួយក្រុមគ្រួសារឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សាមេធ អគ្គស្នងការរងនគរបាល​ជាតិ និង ជាប្រធានគណៈបញ្ជាការនគរបាលប្រចាំភូមិភាគទី៤ និង ភូមិភាទី៥​និងបងប្អូនពុទ្ធ​បរិស័ទនៅវត្តរាជបូព៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប ។

បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកា​ព្រះរតនត្រ័យទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមកមានប្រសាសន៍សំណេះសំណាល​ជាមួយព្រះសង្ឃ សីលវ័ន្ត សីលវតី ថ្នាក់ដឹកនាំ មន្ត្រីរាជការ ឯកឧត្តម ទៀ បាញ់ ក៏បានលើក​ឡើងថា ការគោរពធ្វើបុណ្យភ្ជំបិណ្ឌនេះឡើង គឺដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់​វិញ្ញាណក្ខ័ន្ត មាតាបិតា ជីដូនជីតា ញ្ញាតិការទាំងប្រាំពីរសណ្តាន និង បុព្វការីជន ដែលលោក​បានចែកឋានទីកាន់បរលោកខាងមុខ  និង ដួងវិញ្ញាក្ខ័ន្តជូនកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង ការពារអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តម​ក៏បានបន្តទៀតថា បុណ្យ​ភ្ជុំបិណ្ឌក៏ដូចជា​បុណ្យផ្សេងៗទៀត​ត្រូវបាន​ប្រារព្ធ​ឡើងវិញក្រោយ​ថ្ងៃជ័យជំនះ ៧មករា​ឆ្នាំ១៩៧៩ បន្ទាប់ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​ដួលរលំ​ទៅ​នោះ ក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ក្នុងនោះក៏​បានធ្វើ​ឲ្យ​វិស័យ​ព្រះពុទ្ធ​ចក្រ​មាន​ការរីក​ចម្រើន  ហើយប្រពៃណី​ព្រះពុទ្ធ​សាសនា​ ក្នុង​ជំនឿ​កាន់​បិណ្ឌ​ត្រូវ​បាន​ប្រជាពល​រដ្ឋ​ខ្មែរ​នាំ​គ្នា​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​តាំង​ពី​សម័យ​បុរាណ​មក​ដល់​សតវត្សរ៍​ទី​២១​នេះ​។ឯ.ឧ ទៀ បាញ់ ក៏បានបន្តទៀតថា ការប្រារព្ធធ្វើពិធី​បុណ្យភ្ជំបិណ្ឌនេះឡើងជាគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅ​កាន់បរលោកទៅហើយនោះ ។ ក្នុងពិធីនោះដែរឯកឧត្តមក៏បានលើកឡើងពីស្ថានភាពនយោ​បាយក្នុង និងក្រៅប្រទេសព្រមទាំងបានក្រើនរំលឹកដល់ព្រះសង្ឃបងប្អូនពុទ្ធបរិស័ទដែលគ្រប់អាយុ​បោះឆ្នោតត្រូវនិមន្តនិងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតដើមី្បបំពេញនូវកាតព្វកិច្ចជាពលរដ្ឋ​មួយរូបក្នុងការជ្រើសរើសតំណាងរបស់ខ្លួនក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ។

នៅ​ក្នុង​ពិធី​កាន់បិណ្ឌវេនទី១​នេះឯកឧត្តម ទៀ បាញ់ ឯកឧត្តម ឃឹម ប៊ុនសុង និងក្រុមគ្រួសារ​ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សាមេធរួមទាំងឯកឧត្តមលោកជំទាវ ព្រមទាំងបងប្អូនជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ​ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សារួមមានគ្រឿងឧបភោគបរិភោគ​មួយចំនួននិងបច្ច័យ ៤លានរៀល និងប្រាក់ដុល្លា ៨១៥ដុល្លាដើមី្បតំកល់ទុកសម្រាប់កសាង​សមទ្ធិផលក្នុងទីវត្ត។

បន្តមកឯកឧត្តម ទៀ បាញ់ និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និង​បង​ប្អូន​ញាតិ​មិត្ត​ ពុទ្ធ​បរិស័ទ​បានធ្វើ​ពិធីរាប់​បាត្រ​បង្សុកូល​ ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណ​ក្ខ័ន្ត ​ចំពោះ​មាតា​បិតា​ជី​ដូន​ជីតា​ និង​ញាតិ​កាល​ទាំង​៧​សណ្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់បរ​លោក​ខាង​មុខ​ហើយ​នោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា ​សូម​ឲ្យ​មក​ទទួល​នូវ​ផល្លា​និសង្ឃ​ដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ ​បាន​ឧទ្ទិស​ជូន​តាម​រយៈ​ព្រះ​សង្ឃ ដែលជាស្រែបុណ្យក្នុ​ង​រដូវ​កាល​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​នេះ សូម​ឲ្យ​អំណាច​នៃ​អានិសង្ឃ​នេះ​ជួយ​ទ្រទ្រង់​ឲ្យ​វិញ្ញាណ​ក័្ខន្ត​អ្នក​ទាំង​នោះ​ បាន​ទៅកាន់ទី​សោយ​សុខ​ឋាន​បរម​សុខ​កុំ​បី​ឃ្លៀង​ឃ្លាត​ក្នុង​ឋាន​សុគតិ​ភព​កុំបី​ខានឡើយ​៕ អត្ថបទ ម៉ី សុខារិទ្ធ

26 27 20 21 22 23 24 25