ខេត្តសៀមរាប ៖ ប័ណ្ណសំគាល់អចលនៈទ្រព្យចំនួន ៧ពាន់៥២២ក្បាលដី ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា ប្រកាសកាត់ឆ្វៀលចេញពីតំបន់បុរាណដ្ឋាន និង ពាក់ព័ន្ធក្នុងការពង្រីកផ្លូវ ប្រឡាយ ដីរដ្ឋ នៅក្នុងសង្កាត់ស្វាយដង្គំ និង សង្កាត់ ជ្រាវ ក្រុងខេត្តសៀមរាប ស្មើ១៤ភូមិ ត្រូវបានធ្វើពិធីប្រគល់កាលពីចុងសប្តាហ៍ព្រឹកថ្ងៃអាទិត្យ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៦ នៅរដ្ឋបាលសាលាខេត្តសៀមរាប ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តសៀមរាប ដោយមានការ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវជាសមាជិកក្រុមការងារថ្នាក់ជាតិ គណៈអភិបាល ខេត្ត ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ជា ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ចៅសង្កាត់ និងប្រជាពលរដ្ឋផងដែរ ។
ក្នុងសេចក្តីរាយការណ៍របស់លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត បានបញ្ជាក់ ឲ្យដឹងថា ពាក់ព័ន្ធនឹងតំបន់រក្សាការពាររបស់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ក្បាលដី ស្ថិតនៅក្នុងភូមិចំនួន ៤ របស់សង្កាត់ជ្រាវ ដែលបានបិទផ្សាយ សរុបចំនួន៤ពាន់៦៤២ក្បាលដី ហើយត្រូវបាន ចេញបណ្ណ័កម្មសិទ្ធិជូនប្រជាពលរដ្ឋ ចំនួន ៣ពាន់ ៨៧៩ ក្បាលដី ។ ដោយឡែកប័ណ្ណកម្មសិទ្ធិដែលនៅសេសសល់ ដែលពាក់ព័ន្ធក្នុងការពង្រីកផ្លូវ ប្រឡាយ ដែលមិនទាន់ចែកជូនកន្លង មក មានចំនួន១០ភូមិ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប សរុបចំនួន៣ពាន់៦៤៣បណ្ណ័ ។ ដើមី្បសម្រេចដល់ការចេញវិញ្ញាបន បត្រសម្គាល់អចលនវត្ថុ ក៏ត្រូវ បានពីការខិតខំរបស់មន្ត្រីជំនាញ និង ការចូលរួមរបស់ប្រជាពលរដ្ឋ ជាម្ចាស់ដី និង អ្នកកាន់កាប់ដី ទាំងអស់ ទាំងដី រដ្ឋ និង ឯកជន ។
មានប្រសាសន៍សំណេះសំណាលនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានពាំនាំនូវការសាក សួរសុខទុក្ខ ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដល់បងប្អូនជនរួមជាតិទាំងមូល សំខាន់ប្រជាពលរដ្ឋក្នុង ខេត្តសៀមរាបផងដែរ ។ ឯកឧត្តម ក៏បានបន្តទៀតថា ថ្ងៃនេះជាថ្ងៃនូវក្តីរីករាយរបស់បងប្អូនប្រជាពលរដ្ឋទាំងពីរ សង្កាត់ ដែលបានទន្ទឹងរងចាំជាយូឆ្នាំមកហើយ ដើមី្ប ទទួលធ្វើជាម្ចាស់កម្មសិទ្ធិពេញលេញ លើដីធ្លីរស់នៅរាល់ថ្ងៃ ក្នុងការបែងចែកមរតកជូនដល់កូនចៅ ព្រមទាំងដោះស្រាយជីវភាព ក្នុងក្រុមគ្រួសារ ទៅតាមតម្រូវការចាំបាច់របស់ ខ្លួន ។ ឯ.ឧ ទៀ បាញ់ ក៏បានគូសបញ្ជាក់ថា ក្រោមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្ត នយោបាយស្បែកខ្លា ក្រោមការខិតខំរបស់អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន និង មន្ត្រីជំនាញ បានធ្វើការកាត់ឆ្វៀលដី ជូនបងប្អូន ដែលបានរស់នៅលើទីតាំងនោះជាយូលុងមកនោះ ក្នុងការបញ្ចប់នូវបញ្ហា មន្ទឹលសង័្សយ ប៉ះពាល់តំបន់ បុរាណដ្ឋាន ផ្លូវថ្នល់ ប្រឡាយ និងដីរដ្ឋជាដើម ។ ក្នុងនោះដែរឯកឧត្តមក៏បានអំពាវនាវ ដល់គ្រប់មន្ទីរស្ថាប័នជំនាញ ពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការកែសម្រួល និង ធ្វើវិសោធនកម្មជូនប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវ ទៅតាមផ្លូវច្បាប់ដែល បានកំណត់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា នៅពេលដែលក្រុមជំនាញសុរិយោដី បាន ធ្វើការវាស់វែង និង ចេញនូវ បណ្ណ័កម្មសិទ្ធិជូនពួកគាត់ ក៏យើងមិនត្រូវធ្វើការប្រមូលផ្តុំដូច្នេះទេ ដែលធ្វើឲ្យរំខានដល់ កិច្ចការងាររបស់ពួកគាត់ គឺមន្ត្រីជំនាញ ត្រូវយកទៅផ្តល់ជូនពួកគាត់ដល់មូលដ្ឋាន ក្នុងការកាត់បន្ថយពេលវេលាការ ធ្វើដំណើររបស់ពួកគាត់ទៀតផង ។ ឯកឧត្តម ទៀ បាញ់ ក៏បានដាក់នូវវិធានការមួយចំនួន ដល់មន្ទីរជំនាញ ក៏ដូចជា អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាគ្រប់គ្រងក្បាលដីឲ្យបានច្បាស់លាស់ និង ធ្វើការ ផ្ទៀងផ្ទាត់ក្បាលដីដែលរដ្ឋ បានធ្វើសម្បទាន និង រក្សាការពារដីព្រៃរបស់រដ្ឋ ព្រមទាំងលុបបំបាត់នូវរាល់សកម្មភាព ការកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធ និង បន្តទទួលពាក្យបណ្តឹងបញ្ហាដីធ្លី ក្នុងការដោះស្រាយឲ្យបានទាន់ ពេលវេលាជូនប្រជាពលរដ្ឋ ។ ត្រូវរួមសហការក្នុងការពង្រឹងនូវការផ្តល់សេវារដ្ឋបាលសាធារណៈ និង រក្សាឲ្យបាន នូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិភាព ជូនប្រជាពលរដ្ឋ ព្រមទាំងជម្រុញធ្វើការផ្សព្វផ្សាយដល់ប្រជាពល រដ្ឋគ្រប់អាយុបោះឆ្នោត នៅក្នុងមូលដ្ឋាន ឲ្យបានទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកឡើងផងដែរ អំពីស្ថានភាពនយោបាយក្នុងប្រទេសនិងក្រៅប្រទេស ព្រមទាំងធ្វើការគាំទ្រដល់រាជរដ្ឋា ភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតផងដែរ ។
ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ ក៏បានសម្តែងនូវការអបអរសាទរ រីករាយ ក្នុងឱកាសដែលពួកគាត់បាន ទន្ទឹងរងចាំជាយូរមក ហើយ នូវក្តីសង្ឃឹមរបស់បងប្អូន ក្នុងការធ្វើជាម្ចាស់អចលនវត្ថុ ដើមី្បមានសិទ្ធិបានយកទៅ ប្រើ ប្រាស់តាមផ្លូវច្បាប់ ក្នុងការ ដោះស្រាយជីវភាពក្រុមគ្រួសារទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ