ពិធីសម្ភោធស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប


ខេត្តសៀមរាប ៖ ស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ត្រូវបានបើកសម្ភោធកាត់ខ្សែបូរ ដាក់ឲ្យបម្រើការងារជាផ្លូវការ កាលពីព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម ឡុង វិសាលឡូ រដ្ឋលេខាធិការក្រសួងការបរទេស និង សហ ប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្ត​ម គីម វ៉ុនជិន ឯកអគ្គ រដ្ឋទូត​នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា  ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់​ឯកឧត្តម លោកជំទាវជាអគ្គរដ្ឋទូតកូរ៉េក្រៅប្រទេស  ឯកឧត្តមអ្នកឧកញ៉ាតំណាងរាស្ត្រ  អគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប  អគ្គកុងស៊ុល វៀតណាម ក្រុមហ៊ុន និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ សមាគមកូរ៉េប្រចាំខេត្ត ដែលមានទីតាំងនៅសណ្ឋាគារសុខាសៀមរាប  ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់ឯកឧត្តម ផាក សឿងឃ្យូ អគ្គកុងស៊ុល​នៃសាធារណរដ្ឋកូរ៉េប្រចាំនៅខេត្តសៀមរាបនិងចំណាប់អារម្មណ៍​របស់លោក ជឿង ប៊ុកគីល ប្រធានសមាគមកូរ៉េប្រចាំនៅខេត្តសៀមរាប និងប្រសាសន៍ របស់ឯកឧត្តម គីម វ៉ុនជិន ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ដោយការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលកូរ៉េ ក្នុងការបង្កើតឲ្យមានស្ថានអគ្គកុងស៊ុល នៅខេត្ត សៀមរាប ដែលបានគ្រប់ដណ្តប់ខេត្ត៦ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន ខេត្តសៀមរាប បាត់ដំបង ព្រះវិហារ ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ថាស្ថានអគ្គកុងស៊ុលនេះ និង ជួយសម្របសម្រួល និង ផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍កូរ៉េ ដែលចូលមកទស្សនាអង្គរ​ប្រមាណជា ៤០ម៉ឺននាក់ និង អ្នកធ្វើអាជីវកម្មក្នុងខេត្តសៀមរាប ប្រមាន២ពាន់៥០០នាក់ និង បង្កនូវភាពងាយស្រួសដល់ប្រជា ពលរដ្ឋកម្ពុជា សំខាន់បងប្អូនពលករកម្ពុជា ។ ការបង្កើតឲ្យមានស្ថានអគ្គកុងស៊ុលនេះ ក៏ជាការពង្រឹងនូវការទំនាក់ ទំនង និង សហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលបានផ្លាស់ប្តូរទំនាក់ទំនងលើគ្រប់វិស័យ ទាំងវិស័យនយោ បាយ  សេដ្ឋកិច្ច វប្បធម៌ ឲ្យកាន់តែជិតស្និទ្ធនឹងគ្នាផងដែរ ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានធ្វើការគូស​បញ្ជាក់ថា ក្រោមដំបូលនៃសុខសន្តិភាព និង ក្រោមការដឹកនាំ​ប្រក​ប​ដោយយុទ្ធសាស្រ្ត  និងភាពប៉ិនប្រសព្វ របស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី បានជម្រុញនូវការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។ ស្រប​ពេលជាមួយគ្នានេះ ខេត្តសៀមរាប ក៏មានការផ្លាស់ប្តូរមុខមាត់គួរឲ្យកត់​សម្គាល់តាមរយៈការលើកកម្ពស់ សោភណ្ឌភាពក្រុង និងការ​អភិវឌ្ឍខេត្តប្រកបដោយកិច្ចការពារបរិស្ថាន ការដាក់ចេញ​នូវ​វិធានការយន្តការពង្រឹង និងជម្រុញនូវសក្តានុពលវិស័យ​កសិកម្ម និងវិស័យទេសចរ ដែលជាស្នូលចំបងសម្រាប់ការអភិវឌ្ឍខេត្ត និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះឯកឧត្តមទាំងពីរ ក៏បានធ្វើការថ្លែងអំណរគុណដល់ស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបាន​ជ្រើស​​រើសយកខេត្តសៀមរាប ជាទីតាំងគោលដៅសម្រាប់ ស្ថានអគ្គកុង​ស៊ុល​​កូរ៉េថ្មីនេះ សម្រាប់បម្រើការងារក្របដណ្តប់លើ៦ខេត្ត រួមមាន ខេត្ត​​សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និង ​ខេត្តព្រះវិហារ ។ នេះគឺជាសក្ខីភាពមួយបង្ហាញពីសន្តិភាព ស្ថេរភាព សន្តិសុខ ជាពិសេសជួយ​ជម្រុញបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ  ​វិនិយោគគិនកូរ៉េ ក៏ដូចជាភ្ញៀវ​ទេសចរកូរ៉េ ឲ្យចូលមកទស្សនា​កម្ពុជា ក៏ដូចជាខេត្តសៀម​រាប​ច្រើ​ន​ជាងមុនថែមទៀតជាក់ជាមិន​ខានឡើយ ។

ឯកឧត្តម ឡុង វិសាលឡូ ការបង្កើត និងតែងតាំងឯកឧត្តមអគ្គកុងស៊ុលកូរ៉េ ដោយ​ជ្រើស​​រើសយកខេត្តសៀមរាបជាទីតាំងគោល​ដៅសម្រាប់ ស្ថានកុង​ស៊ុល​​កូរ៉េថ្មីនេះដែលបម្រើការងារក្របដណ្តប់លើ៦ខេត្ត រួមមានខេត្ត​​សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ។ ឯកឧត្តមក៏បានឯកភាពនូវរាល់ខ្លឹមសារអត្ថន័យដែលឯកឧត្តមទាំងអស់លើកឡើង ក្នុងការជម្រុញកិច្ចសាមគ្គីភាព ដើមី្បផលប្រយោជន៍ប្រជាពលរដ្ឋ កូរ៉េ  សំខាន់ជាទំនុកចិត្តរបស់ប្រជាពលរដ្ឋកូរ៉េ កំពុងមានវត្តមានរបស់ខ្លួននៅកម្ពុជា ក្នុងការជម្រុញការធ្វើអាជីវកម្ម របស់ខ្លួននៅកម្ពុជា  ក៏ដូចជាការចូលមកធ្វើទេសចរណ៍នៅកម្ពុជា  សំខាន់នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ  ដែលជា  ជង្រុកនៃសម្បត្តិវប្បធម៌ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិលើពិភពលោក ។  ឯកឧត្តមក៏បានគូសបញ្ជាក់ថា កត្តាទាំងនេះហើយ  ដែលបានធ្វើឲ្យទំនុកចិត្ត  ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា  ដែលមានសម្តេចតេ ជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី  ដែលធ្វើឲ្យយើងគ្រប់គ្នារស់នៅក្រោមដំបូលសុខសន្តិភាពតែមួយ ។  ក្នុងនោះដែរ ឯកឧត្តមក៏បានធ្វើការថ្លែងអំណរគុណ ដល់រដ្ឋាភិបាលកូរ៉េ ដែលបានជួយឧបត្ថម្ភគាំទ្រ ក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា ។ ម៉្យាងទៀតការបង្កើតស្ថានអគ្គកុងស៊ុលនៅលើទឹកដីខេត្តសៀមរាប គឺកាន់តែធ្វើឲ្យចំណងនែកិច្ចទំនាក់ទំនង សហ ប្រតិបត្តិការនឹងគ្នាកាន់តែមានភាពទ្វេឡើង ។ ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ផងដែរថា ការបង្កើតស្ថានអគ្គកុងស៊ុល កូរ៉េនេះ  ស្របពេលចូលឆ្នាំសកលខាងមុខ និង  សូមឲ្យចំណង​មិត្តភាព សាម​គ្គីភាព និង កិច្ចសហប្រតិបត្តិការរវាង  រដ្ឋាភិបាល និង​ប្រជាជន​​​នៃ​ប្រទេសយើងទាំងពីរស្ថិតស្ថេរគង់វង្សជាអមតៈ និង​សូមឲ្យការ​បើក​សម្ពោធស្ថានកុងស៊ុលកូរ៉េនាពេលនេះដំណើរការ​ទៅដោយ​រលូន​ ប្រកបដោយភាពជោគជ័យ  ៕ អត្ថបទ ម៉ី សុខារិទ្ធ

608 609 610 611 612 613 614 615 616 617 618 619 620 621 622 623 624 625 626