ពិធីសម្ពោធអគារវិទ្យាល័យ ហ៊ុន សែន ស្វាយធំ


ខេត្តសៀមរា​ប ៖ អគារសិក្សាចំនួន​៣ខ្នង ធ្វើអំពីថ្ម ប្រកក្បឿង ស្មើ ១៨បន្ទប់ និងខ្លោងទ្វារ១​ នៃវិទ្យាល័យ ហ៊ុន សែន ស្វាយធំ  ដែលមាន១ខ្នង កម្ពស់៣ជាន់ មាន៩បន្ទប់ និង ១ខ្នងទៀតកម្ពស់ពីរជាន់​មាន ០៤បន្ទប់ និង មួយខ្នងទៀត ជាគម្រោងរបស់ក្រសួងអប់រំ មាន០៥បន្ទប់ ស្ថិតនៅភូមិស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង​ខេត្ត សៀមរាបត្រូវបានធ្វើពិធីសម្ភោធកាត់ខ្សែបូរ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី ០៥ ខែ មករា ​ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប  ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកក្រុមការងារថ្នាក់ជាតិ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរ មូលដ្ឋាន​​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម តាជីយាយជី និង ប្រជាពលរដ្ឋចូលរួមផងដែរ។

ក្នុងកិច្ចស្វាគមន៍របស់លោក ភូ សំអាត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ ឲ្យដឹងថា អគារសិក្សាទាំង៣ខ្នង នៃវិទ្យាល័យ ហ៊ុន សែន​ស្វាយធំនេះ កសាងឡើងដោយថវិកាបងប្អូនសប្បុរសជនក្នុងស្រុក និង ក្រៅស្រុក ធ្វើអំពីថ្ម ដែលមាន១ខ្នង កម្ពស់៣ជាន់ មាន៩បន្ទប់ និង ១ខ្នងទៀតកម្ពស់ពីរជាន់​មាន ០៤បន្ទប់ និង មួយខ្នងទៀតជាគម្រោងរបស់ក្រសួងអប់រំ មាន០៥បន្ទប់  សរុបទាំងបីខ្នង មាន១៨បន្ទប់ ។ លោក ក៏បានបន្តទៀតថា  ទាំងអនុវិទ្យាល័យ និង វិទ្យាល័យ ​ហ៊ុន សែន ស្វាយធំ មានសិស្សចូលសិក្សា​មានចំនួនសរុប ៩២៣នាក់ មានគ្រូបង្រៀន ៦១នាក់ ស្រី​៣១នាក់ ហើយមកដល់ពេលនេះមានអគារសរុបចំនួន៧ខ្នង ស្មើ​៣៣បន្ទប់ គ្របដណ្តត់លើឃុំពីរ របស់ស្រុកប្រាសាទបាគង ។  ក្នុងនោះដែរលោក ក៏បានលើកនូវសំណូមពរមួយចំនួន  របស់វិទ្យាល័យ ក្នុងការបម្រើដល់ការបង្រៀន ដល់សិស្សប្រកបដោយគុណភាពខ្ពស់ ។

មានប្រសាសន៍នោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានគូសបញ្ជាក់ថា នេះជាសមទ្ធិផល ថ្មី នៃចំណងដៃឆ្នាំថ្មី ក្នុងការទទួលសាទរ ខួបអនុស្សាវរីយ៍លើកទី៣៨ ថ្ងៃជ័យជំនះ​៧ មករា ដែលប្រជាពលរដ្ឋ យើងគ្រប់រូប  បានរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ ប៉ុល ពត ។  ក្រោមគោលនយោបាយឈ្នះៗ​របស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបញ្ចប់នូវជីវិតនយោបាយដឹកនាំរបស់ខ្មែរក្រហម បានធ្វើឲ្យ ប្រទេសកម្ពុជាទាំងមូល ទទួលនូវសុខសន្តិភាពពពេញផ្ទៃប្រទេស ព្រមទាំងបានកសាងនូវសមទ្ធិផលជាច្រើន នៅគ្រប់មូលដ្ឋាន ។ ម៉្យាងទៀតសមទ្ធិផលនេះក៏ កើតឡើងក្រោមដំបូលសន្តិភាព នៃថ្ងៃជ័យជំនះ៧មករា ដូច្នេះ យើងត្រូវរួមគ្នាថែរក្សានូវសមទ្ធិផលសន្តិភាព ឲ្យបានយូរអង្វែងតរៀងទៅ ។ ឯកឧត្តម ទៀ បាញ់ ក៏បានធ្វើការ ថ្លែងអំណរគុណ ចំពោះសប្បុរសជន ដែលបានបរិចាកនូវថវិកាផ្ទាល់ ក្នុងការកសាងសមទ្ធិផលថ្មីនេះ​នៅវិទ្យាល័យ ហ៊ុន សែន​ស្វាយធំ ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ និង កាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ ឯកឧត្តមក៏បាន គូសបញ្ជាក់ថា តាមរយៈនៃកិច្ចខិតខំប្រឹងប្រែងនេះហើយ ធ្វើឲ្យយើងទទួលបានលទ្ធផលជាទីគាប់ចិត្ត ក្នុងការ លើកកម្ពស់នូវវិស័យអប់រំនៅថ្នាក់មូលដ្ឋាន សំដៅបណ្តុះបណ្តាលនូវធនធានមនុស្ស ។ ម៉្យាងទៀតការកសាងអគារ សិក្សាវិទ្យាល័យ​ស្វាយធំនេះ គឺមានសារៈសំខាន់សម្រាប់ក្មួយៗសិស្សានុសិស្សនៅមូលដ្ឋាន មានលទ្ធភាពបាន ចូលសិក្សារៀនសូត្រ​  ប្រកបដោយគុណភាព​​  ហើយក៏ជាចំណុចដែលកត់សំគាល់ គួឲ្យមានមោទនៈភាព និង បានធ្វើឲ្យមានភាពជោគជ័យជាបន្តបន្ទាប់ បានធ្វើឲ្យកម្ពុជាត្រូវបានវាយតម្លៃខ្ពស់ ដែលជាប្រទេសស្ថិតនៅ ក្នុង ចំណាត់ថ្នាក់លេខ៥ នៅក្នុងចំណោមនៃប្រទេសអភិវឌ្ឍន៍ ​។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅធ្វើការពិនិត្យមើលឈ្មោះបោះឆ្នោត​ដែលបានបិទផ្សព្វផ្សាយនៅតាមសាលាឃុំ សង្កាត់ ក្នុងការផ្ទៀងទាត់ឈ្មោះជាចុងក្រោយ សំដៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៧ និង បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នៅឆ្នាំ២០១៨ ផងដែរ ។ ឯកឧត្តម ក៏បានបន្តទៀតថា  សមទ្ធិផលដែលកើតឡើងនេះ គឺស្តែងចេញពីកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋ ដែលបានរួម កម្លាំងគ្នាជាធ្លុងមួយ ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ។ ម៉្យាងទៀតសូមឲ្យបងប្អូនធ្វើការថែរក្សានូវប្រពៃណី  វប្បធម៌  ចែករំលែកឲ្យកាន់តែបានទូលំទូលាយ និង រួមគ្នាថែរក្សានូវសុខសន្តិភាពនៅកម្ពុជា ដែលកើតឡើងដោយកម្លាំង របស់យើងគ្រប់ៗគ្នា ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នគ្រូ សិស្សានុសិស្ស និង ប្រជា ពលរដ្ឋទាំងពីរឃុំ ត្រូវចូលរួមថែរក្សានូវសមទ្ធិផលនេះ ឲ្យបានគង់វង្ស ដើមី្បប្រើប្រាស់ឲ្យបានយូរអង្វែង ក្នុងការបណ្តុះបណ្តាលបងប្អូនកូនចៅ​របស់ខ្លួនតទៅអនាគត ព្រមទាំងត្រូវជៀសឲ្យឆ្ងាយ ពីគ្រឿងញៀន និងអនុវត្តឲ្យខាងតែបាននូវគោលនយោបាយភូមិឃុំ​មានសុវត្ថិភាព សំខាន់ការបង្រ្កាបនូវបទល្មើសគ្រឿងញៀន និង ជលផលផងដែរ ។

ក្នុងនោះដែលក៏មានការបំពាក់គ្រឿងឥស្សរិយយស​​ មេដាយមាសស្ថាបនាជាតិ និង លិខិតថ្លែងអំណរ គុណ ជូនដល់បងប្អូនសប្បុរសជន ។ ក្នុងនោះឯកឧត្តមក៏បាននាំយកនូវអំណោយមួយចំនួន ជូនដល់តាជីយាយជី ម្នាក់ៗ​ក្រណាត់ស ១ដុំ ប្រាក់១ម៉ឺនរៀល , លោកគ្រួអ្នកគ្រូ ម្នាក់ៗ សៀវភៅ៥ក្បាល ប៊ិច ២ដើម ប្រាក់ ៣ម៉ឺនរៀល  សិស្សម្នាក់ៗ សៀវភៅ ២ក្បាល ​ប៊ិច ១ដើម ប្រាក់ ៥ពាន់រៀល ព្រមទាំងសៀវភៅច្បាប់ក្រមង៉ុយ ចំនួន១១៤ ក្បាលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

760 761 762 763 764 765 766 767 768 769 770 771 772 773 774 775 776 777 778 779 780 781 782 783 784 785 786 787 788 789 790 791 792 793 794 795 796 797 798 799 800 801 882