គណៈប្រតិភូក្រុមប្រឹក្សាខេត្ត អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម កៅ សោភ័ណ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានដឹកនាំសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត  ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និង ជួយចែករំលែកទុក្ខក្រុមគ្រួសារនៃសពរបស់ឯកឧត្តម កៅ សោភ័ណ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប  ដែលបានទទួល   មរណៈភាព កាលពីរសៀលថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣០នាទី ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ ។  ក្នុងនោះដែរក៏ មានក្រុមប្រតិភូគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត ដឹកនាំដោយលោកជំទាវ ស៊ិន ណម ប្រធាន គណៈកម្មាធិការពិគ្រោះយោបល់ ស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខេត្ត រួមទាំងលោកជំទាវ អស់លោក លោកស្រី ជា សមាជិកសមាជិកាផងដែរ ។

ក្នុងការចូលរួមរំលែកទុក្ខនោះដែរ ឯកឧត្តមបណ្ឌិត នូ ផល្លា  ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត  អស់លោក លោកស្រីជាគណៈកម្មាធិការពិគ្រោះយោបល់ ស្ត្រី និង កុមារ បានសម្តែងនូវការសោកស្តាយអាឡោះអាល័យ ក្នុងការបាត់បង់មន្ត្រីថ្នាក់ដឹកនាំមួយរូបដ៏ឆ្នើម ដែលពោពេញទៅដោយបទពិសោធន៍ បច្ចេកទេស ក្នុងការដឹកនាំ និង បំពេញភារកិច្ច ជូនជាតិមាតុភូមិកន្លងមក ព្រមទាំងបានចូលរួមក្នុងកិច្ចការ កសាង និង អភិវឌ្ឍន៍នូវសមទ្ធិផលនានា នៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក នៃខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិតក៏បាន បន្តទៀតថា ឆ្លងតាមដំណាក់កាលក្នុងការបំពេញភារកិច្ច របស់ឯកឧត្តម កៅ សោភ័ណ មុនពេលចូលនិវត្តន៍  លោកជាថ្នាក់ដឹកនាំមួយដ៏ឆ្នើម ជាអតីតអភិបាលស្រុកជីក្រែង ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សា ខេត្ត ឯកឧត្តមបានពុះពារនូវរាល់គ្រប់ឧបស័គ្គជាច្រើន​ ក្នុងការបំពេញកាតព្វកិច្ចជាតិរយៈពេល៣៨ឆ្នាំមកនេះ ។ ម៉្យាងទៀតការបាត់បង់ស្វាម៉ី លោកឪពុកជាទីស្រឡាញ់របស់បងស្រី និង កូនៗ ចៅៗ ក៏ដូចថ្នាក់ដឹកនាំខេត្ត គ្រប់ជាន់ថ្នាក់ និង មន្ត្រីរាជការ ដែលបាត់បង់នូវកម្មាភិបាលមួយរូប ក៏ដូចការបាត់បង់នូវវត្ថុអ្វីមួយ ដែលរកតម្លៃអ្វីមកប្រៀបធៀបផ្ទឹមពុំបាន នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ។

ក្នុងនោះដែរដែរឯកឧត្តមបណ្ឌិត នូ ផល្លា ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត  គណៈអភិបាលខេត្ត អស់លោក លោកស្រីគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និង កុមារ ក៏បានធ្វើការបូជាទៀនធូក  ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម កៅ សោភ័ណ សូមឲ្យឯកឧត្តមបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការរួមការងារ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានធ្វើការប្រគល់នូវលិខិតរំលែកទុក្ខរបស់ក្រុមប្រឹក្សា ខេត្ត បាននាំនូវថវិកាមរណៈសង្រ្គោះ ចំនួន ៤លានរៀល  និង ប្រាក់សមាគមមន្ត្រីរាជការស៊ីវិល ចំនួន ៤លាន៥សែនរៀល ជូនដល់ក្រុមគ្រួសារនៃសព និងលោកជំទាវ ស៊ិន ណម រួមនឹងសមាជិកសមាជិកាគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និង កុមារ នាំយកនូវបច្ច័យចំនួន ១លាន៥ម៉ឺនរៀល  ដើមី្បចូលរួមជាមួយក្រុមគ្រួសារនៃសពឯកឧត្តម កៅ សោភ័ណ  យកទៅប្រើប្រាស់ក្នុងពិធីធ្វើបុណ្យសពទៅតាមគន្លងប្រពៃណីព្រះសាសនាផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ

2017-01-10 19-21-56 716 2017-01-10 19-21-59 813 2017-01-10 19-22-03 174 2017-01-10 19-22-06 293 2017-01-10 19-22-16 112 2017-01-10 19-22-19 488 2017-01-10 19-22-23 108 2017-01-10 19-22-29 937 2017-01-10 19-22-36 365 2017-01-10 19-22-42 842 2017-01-10 19-22-49 403 2017-01-10 19-22-52 716 2017-01-10 19-22-55 841 2017-01-10 19-23-02 411 2017-01-10 19-23-15 531 2017-01-10 19-23-25 864 2017-01-10 19-23-32 465 2017-01-10 19-23-39 364 2017-01-10 19-23-49 335 2017-01-10 19-23-57 091 2017-01-10 19-24-00 348 2017-01-10 19-24-10 617 2017-01-10 19-24-14 255 2017-01-10 19-24-21 195 2017-01-10 19-24-27 861 2017-01-10 19-24-37 996 2017-01-10 19-24-44 648 2017-01-10 19-24-51 447 2017-01-10 19-25-08 726 2017-01-10 19-25-12 332 2017-01-10 19-25-19 660 2017-01-10 19-25-26 585 2017-01-10 19-25-30 130 2017-01-10 19-25-37 226 2017-01-10 19-25-40 771 2017-01-10 19-25-44 319 2017-01-10 19-25-51 378 2017-01-10 19-26-02 079