ពិធីប្រកាសផ្ទេរភារកិច្ចប្រធានមន្ទីរបរិស្ថានខេត្ត


ខេត្តសៀមរាប ៖ លោក នួន មុនី ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរបរិស្ថា​ន​ខេត្តសៀមរាប ជំនួសលោក ភួង លីណា ដែលត្រូវបានផ្ទេរភារកិច្ច​ ទៅជាប្រធានមន្ទីរបរិស្ថាន ខេត្ត ឧត្តរមានជ័យ កាលពីរសៀល​ថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតី ភាពរបស់ឯកឧត្តមបណ្ឌិត យិន គឹមស៊ាន រដ្ឋ​លេខាធិការក្រសួងបរិស្ថាន ​ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធាន ក្រុមប្រឹក្សាខេត្ត និង លោក គឹម ឆៃហៀង អភិបាលរង នៃគណៈអភិ​បាលខេត្តដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អនុរដ្ឋលេខាការអស់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង មន្ត្រីរាជការផងដែរ។

បន្ទាប់ពីធ្វើការអាននូវប្រកាសលេខ០២០ ប្រក.បស្ថ ចុះថ្ងៃទី១២ មករាឆ្នាំ២០១៧ របស់ក្រសួងបរិស្ថាន ស្តីពីការផ្ទេរភារកិច្ចមន្ត្រី​រាជការនិងគណៈអធិបតីធ្វើការប្រគល់ត្រារបស់មន្ទីរបរិស្ថាននិងការធ្វើការប្តេជ្ញាចិត្តរបស់លោកប្រធានមន្ទីរថ្មីរួចមកមានប្រសាសន៍​សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតនូ ផល្លាប្រធានក្រុមប្រឹក្សាខេត្តសៀមរាបនិង ឯកឧត្តមបណ្ឌិតយិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានធ្វើការកោតសរសើរផងដែរ ពីភាពដឹកនាំរបស់ប្រធានមន្ទីរបរិស្ថានដែលបានផ្លាស់​ប្តូរផ្ទេរ​ភារកិច្ចទៅជាប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចអភិវឌ្ឍន៍នៅខេត្ត​សៀមរាបហើយ​សមទ្ធិផលដែលសម្រេចបានកន្លងមកនេះ គឺជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានា​របស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលសម្រេច បាននូវសមទ្ធិផល​ជាច្រើគួរជាទីមោទនភាព។ ឯកឧត្តមទាំងពីរក៏បានបញ្ជាក់ថា ការប្រកាសតែងតាំងតួនាទីថ្នាក់ដឹកនាំមន្ទីរនេះ គឺជាប្រពៃណី ទំនៀមទំលាប របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល ក្នុងជួររាជរដ្ឋាភិបាល ដើមី្បក្នុងការពង្រឹងនូវសមត្ថភាពការងារក្នុងសង្គម  លើ​ការអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នីតិកាល ទី៥នៃរដ្ឋសភា ក្នុងគោលបំណង ដើមី្បធានានូវ​សុវត្ថិភាពការងារ ការសហការល្អ និង ការប្តេជ្ញាចិត្តខ្ពស់ ស្របតាមគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំ​ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ឯកឧត្តមបណ្ឌិត នូ ផល្លា និងឯកឧត្តមបណ្ឌិត​យិនគឹមស៊ានក៏បានបញ្ជាក់ថាការប្រកាសចូលកាន់តំណែងរបស់ប្រធានមន្ទីរបរិស្ថានខេត្ត​សៀមរាបថ្មីនាពេលនេះ គឺជាការប្រគល់​ភារកិច្ច និង ជាការផ្តល់នូវ​ការ​ទទួ​ល​ខុស​ត្រូវ​មួយថែមទៀត ដែល​តម្រូវ​​ឲ្យសាមី​ខ្លួនត្រូវ តែ បញ្ចេញ​ឲ្យអស់​​ពីសម​ត្ថភាពលទ្ធភាព និង ទេពកោ​ស​​ល្យ ដើម្បី​​​ជំនះ​បាន​រាល់​ភាព​លំបាក​នានា ដែ​ល​កើតមាន ឡើង​កន្លង​មក​ហើយដែលចាំបាច់ត្រូវ​សហកា​រ​ជា​មួ​យ​​​​​ថ្នាក់​ដឹកនាំ និង ​មន្រ្តី​ក្រោម​​​ឱ​វា​ទដើម្បីធ្វើឲ្យអង្គភាព​មាន​​ការ​ប្រែ​ប្រួល​​មុខមាត់​ថ្មី​សំដៅ​​ធានា​រ៉ាប់​រង​បាន​នូវ​ភារ​កិ​ច្ច​ស្នូល​ទាំង​ឡាយ​ ដែល​អង្គភាព​ត្រូវ​បំពេញនិង​ ទទួលខុស​ត្រូវ​ចំពោះ​​មុខស្ថាប័ន និ​ង ភារកិច្ចទាំង​ឡាយ​​​ផ្សេងៗ​ទៀត ទៅតាម​ការ​ចាំ​​​បាច់​ដែល​រដ្ឋបាល​ខេត្ត​​ប្រគល់ជូន ។ឯកឧត្តម ទាំងពីរ ក៏បានធ្វើការផ្តាំផ្ញើដល់ លោក​ប្រធា​ន​មន្ទីរបរិស្ថានសម្រាប់តួនាទីភារកិច្ចថ្មីនេះ និង​លើកទឹកចិត្តចំពោះ បេសក​កម្មនានា ដែលត្រូវបំពេញក្នុងការបំរើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ទន្ទឹមគ្នានេះ ឯកឧត្តម​បណ្ឌិត​យិន គឹមស៊ាន ក៏បានចូលរួមចែករំលែក​និងផ្ដល់​នូវចំណេះដឹង បទពិសោធន៍មួយចំនួនសម្រាប់លោកប្រធាន​មន្ទីរបរិស្ថានដែល​ត្រូវចូលកាន់​តំណែង​នា​ពេលនេះក្នុងបរិបទនៃកំណែទម្រង់ស៊ីជម្រៅ ការពង្រឹង​អភិបាលកិច្ច​នៃការផ្ដល់​សេវា និង គោលការណ៍​ណែនាំថ្មីៗ​របស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថាដើមី្ប ភាពជោគជ័យលើការងារស្នូលរបស់ខ្លួន គឺត្រូវ​បន្តពង្រឹងប្រពៃណីសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យកាន់​តែ​ល្អប្រសើរបង្កើនប្រសិទ្ធភាពគ្រប់គ្រងមន្រ្តីរាជការមានការពង្រឹងវិន័យ យកចិត្តទុកដាក់អនុវត្តការងារប្រកបដោយការឈ្លាស វៃ និងត្រូ​វ​​ មាន​ចក្ខុ​វិស័យសមស្របទៅលើសភាពការណ៍​ទូទៅស្រប​តាម​ស្ថាន​ភា​ព និង​ ត្រូវដោះស្រាយ ឬ ស្នើសុំ គោលការណ៍ដោះស្រាយ​ឲ្យ​បានទាន់​ពេល​វេលានិង មានគំនិតផ្តួចផ្តើមភាពច្នៃប្រឌិត​ខ្ពស់ធ្វើឲ្យការដឹកនាំបាន​ប្រព្រឹត្ត​ទៅប្រកបដោយ​តម្លាភាពគណនេយ្យភាព និង អភិបាលកិច្ចល្អ​។ទន្ទឹមនឹងការអប់រំផ្សព្វផ្សាយ និងការកំណត់ឲ្យច្បាស់​នូវមុខ​សញ្ញា​ជនល្មើស មន្ទីរបរិស្ថានត្រូវសហការ​ជា​មួយ​សមត្ថកិច្ចពាក់ព័ន្ធ រួមទាំង​អាជ្ញាធរដែនដី ទប់ស្កាត់ឲ្យ​បាន​នូវបទល្មើសព្រៃឈើ ទាំងក្នុងតំបន់​ឧទ្យានុរក្ស ក៏ដូចជា​តំបន់ដែលមានសក្តានុពលធនធានធម្មជាតិ​ពាក់ព័ន្ធ​ដទៃទៀត។ វិធាន​ការដែលគួរត្រូវបានយកទៅអនុវត្តគឺត្រូវធ្វើកិច្ច​សហ​ប្រតិបត្តិការ ​ជា​មួ​យ​គ្នារវាងស្រុក ឬខេត្តជាប់ព្រំប្រទល់គ្នា ដើម្បីធានា​បាននូវប្រសិទ្ធភាព​ក្នុងការបង្រ្កាបបទល្មើសទាំងនោះ។ ជាមួយគ្នានេះ យើងត្រូវ គ្រប់គ្រងនិងអភិរក្សធនធានជីវចំរុះ និងប្រព័ន្ធអេកូលូស៊ី​ប្រកបដោយ និរន្តភាព។ម៉្យាងទៀតគ្រប់មន្ត្រីបរិស្ថាន និង មន្ត្រីឧទ្យានុរក្សទាំងអស់ត្រូវគោរពឲ្យបាននូវ​គោលការណ៍របស់រាជរដ្ឋាភិបាល និង ក្រសួងដែលបានកំណត់ ដើមី្បជៀសវាងកុំឲ្យក្រុមអភិរក្សតំបន់ឧទ្យានជាតិ ក្លាយទៅជាជន​ល្មើស ឬ ជាខ្នងបង្អែករបស់ជនខិលខួច ៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_0672DSC_0674 DSC_0676DSC_0677 DSC_0678868788