បិទកិច្ចប្រជុំឆ្លុះបញ្ចាំងការងារអនុវត្តផែនការសកម្មភាព ឆ្នាំ២០១៦ និង លើកទិសដៅបន្តឆ្នាំ២០១៧


ខេត្តសៀមរាប ៖ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ឆ្នាំ២០១៦ និង លើកទិសដៅបន្តឆ្នាំ២០១៧ ដែលបានដំណើរការទៅមួយថ្ងៃពេញទៅតាមកម្មវិធីដែលបានគ្រោងទុក ប្រកបទៅដោយលទ្ធផលជាផ្លែផ្កា  នៅសាលប្រជុំសាលាខេត្តសៀមរាប ត្រូវបានធ្វើពិធីបិទកាលពីរសៀលថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៧  ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតនូផល្លាប្រធានក្រុមប្រឹក្សាខេត្ត ។

ឆ្លងតាមរបាយការណ៍បូកសរុបនៃលទ្ធផលកិច្ចប្រជុំ​ លោកជំទាវ យូ សុភា អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត និង ជាអភិបាលរងខេត្ត បានបញ្ជាក់ថា នេះគឺជាសញ្ញាវិជ្ជមានថ្មីបន្ថែមទៀត ចំពោះ គ.ក.ស.កខេត្ត ក្រុង ស្រុក ក៏ដូចជា គ.ក.ន.ក ឃុំ សង្កាត់ ដែល​បាន ​ធ្វើបទបង្ហាញ​អំពីលទ្ធផលការងារ នៃការ​អនុវត្តផែនការសកម្មភាពឆ្នាំ២០១៦ និង បានឆ្លុះបញ្ចាំងពី​បទពិសោធន៍ បញ្ហាប្រឈម ការផ្តល់យោបល់​អនុសាសន៍របស់ គ.ក.ស.ក ខេត្ត ហើយក៏មានការធ្វើបទបង្ហាញ​ពីលទ្ធផល​សម្រេចបាន បទពិសោធន៍ បញ្ហាប្រឈម ដំណោះស្រាយរបស់ គ.ក.ស.ក ស្រុក និង គ.ក.ន.ក ឃុំ ហើយក៏ជាកម្លាំងចលករជម្រុញឲ្យការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោម​ជាតិកាន់តែមាន​ការលើក​កម្ពស់ដែលពាក់ព័ន្ធទៅនឹងសមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយ​រងគ្រោះ ។

មានប្រសាសន៍បិទកិច្ចប្រជុំនោះឯកឧត្តមបណ្ឌិតនូផល្លា បានលើកឡើងថា កិច្ចប្រជុំនេះដែរ បានឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពីការខិតខំប្រឹងប្រែងក្នុងការអនុវត្ត​សកម្មភាព ​តួនាទី ភារកិច្ច សិទ្ធិអំណាចនិង ការ​ទទួល​​​ខុសត្រូវរបស់គ.ក.ស.កខេត្ត នៅ​ក្នុង​ដែន​សមត្ថកិច្ចរបស់​ខ្លួន​កាន់តែមានប្រសិទ្ធភាពខ្ពស់។ម៉្យាងទៀតយើងពិត​ទទួល​​​បាននូវព័ត៌មានបន្ថែមថ្មីៗទៀត នូវបទ​ពិសោធន៍ ចំណុច​ខ្លាំងចំណុច​ខ្វះខាត​ បញ្ហាប្រឈម និង នីតិវិធីដោះស្រាយបញ្ហាទាំងនោះ ដើម្បីឆ្លើយតបតម្រូវការ សមភាពយេនឌ័រ ស្រី្ត យុវវ័យ កុមារ និង ជនងាយរងគ្រោះ នៅមូលដ្ឋានបានល្អប្រសើរ ព្រមទាំងបានជា​មូលដ្ឋានសម្រាប់លើកជាយោបល់ និងអនុសាសន៍ជូនក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុងការផ្តល់ការគាំទ្រដល់ការពង្រឹង​​ភាពអង់អាចដល់ស្ត្រីជាអ្នកដឹកនាំ​ និងជម្រុញ​ឲ្យ​ការងារពាក់ព័ន្ធលើកកម្ពស់​សមភាពយេនឌ័រ ស្រី្ត យុវវ័យ កុមារ និង ជនងាយរងគ្រោះ ដើម្បីឈានឆ្ពោះទៅ សម្រេច​បានគោលដៅអភិវឌ្ឍសហសវត្ស និង ចក្ខុវិស័យរបស់​រាជរដ្ឋាភិបាល​កម្ពុជានីតិកាលទី៥ នៃរដ្ឋសភា ក្រោមការ​ដឹកនាំ​ដ៏ឈ្លៀសវៃប្រកបដោយ​គតិបណ្ឌិត​របស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបណ្ឌិតនូផល្លាបានបន្តទៀតថា ដើម្បីអភិវឌ្ឍ​សមត្ថភាពដល់ស្រ្តីឲ្យមានភាពអង់អាចក្លាហាន សំដៅលើកកម្ពស់ស្រ្តី ក្នុងភាពជាអ្នកដឹក។ក្នុងដំណើរការកំណែទម្រង់ការ​អភិវឌ្ឍតាមបែប​ប្រជាធិប​តេយ្យ​​​​​​​​​​​នៅរដ្ឋបាលថ្នាក់ក្រោមជាតិលើកស្ទួយស្វ័យភាពមូលដ្ឋាននិងគោលការណ៍​អភិបាលកិច្ចល្អដែលក្នុងនោះត្រូវមាន​​គណនេយ្យភាពតម្លាភាពនិងការផ្តល់សេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាពចំពោះប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ចខ្លួន។ឆ្លងតាមរយៈកិច្ចប្រជុំនេះគួបផ្សំនឹងបទពិសោធន៍ល្អៗដែលយើងធ្លាប់បានអនុវត្ដកន្លងមកឯកឧត្តមមានសង្ឃឹមជឿជាក់​ថា​ សិក្ខាកាមទាំងអស់ ប្រាកដ​ជាធ្វើការត្រិះរិះ ពិចារណាដោយសុភវិនិច្ឆ័យ និងមានការ​ប្ដេជ្ញា​ចិត្ដ​ខ្ពស់ ក្នុងការអនុវត្តតួនាទី ភារកិច្ច ដើម្បីឈានទៅរកការកាត់បន្ថយជាបណ្តើៗ នូវបញ្ហាប្រឈមនានា និង​បំពេញបាន​នូវសេចក្តី​ត្រូវ​ការ​របស់​ស្ត្រី យុវវ័យ កុមារ និងជនងាយ​រងគ្រោះ ​ឲ្យបានជាអតិបរមានៅថ្នាក់មូលដ្ឋានខ្លួន។ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានផ្តល់នូវអនុសាសន៍​ល្អៗមួយចំនួនព្រមទាំងលើកនូវនីតិវិធីច្បាប់ ហើយជាមួយគ្នានេះដែរក៏បានផ្តាំផ្ញើផងដែរដល់ក្រុមប្រឹក្សាក្រុងស្រុក​ និងក្រុមប្រឹក្សាឃុំសង្កាត់ ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាក្រុងស្រុក​និងក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់ធ្វើឲ្យ​មានភាពស៊ី​សង្វាក់​​គ្នារវាងផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍ​​ទាំងអស់ ដើម្បីបន្ស៊ី​រាល់​ផែន​ការសកម្មភាពរវាងគ្នានឹងគ្នាសំដៅ​ធ្វើឲ្យ​សម្រេច​​នូវការអភិវឌ្ឍតាមបែប​ប្រជាធិ​ប​តេយ្យនៅរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ។ម៉្យាងទៀតចំណុចដែលលើកឡើងគឺជា​ត្រីវិស័យ​មួយ​សម្រាប់ចង្អុលបង្ហាញណែនាំបន្ថែមដល់​ថ្នាក់​ក្រុងស្រុក ឃុំសង្កាត់ ​ដើម្បីធ្វើជា​មូលដ្ឋាន​​ក្នុងការចាត់ចែងអនុវត្ដការងាររបស់ខ្លួន គួបផ្សំនឹងគំនិតច្នៃប្រឌិត បទ​ពិសោធន៍ដែលធ្លាប់មានកន្លងមកនិង ដើម្បីយក​ទៅ​អនុវត្ត​បន្តក្នុងឆ្នាំ២០១៧ ខាងមុខនេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាន​ជោគជ័យតាមផែនការដែលបាន​ការគ្រោងទុក ៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_8371 DSC_8372 DSC_8373 DSC_83762017-02-13 12-08-29 4472017-02-13 12-08-25 2332017-02-13 12-08-21 1682017-02-13 12-08-16 8882017-02-13 12-08-12 6312017-02-13 12-08-08 3902017-02-13 12-08-04 3322017-02-13 12-08-00 1312017-02-13 12-07-56 2522017-02-13 12-07-52 1412017-02-13 12-07-48 0922017-02-13 12-07-43 8382017-02-13 12-07-39 2652017-02-13 12-07-34 6922017-02-13 12-07-30 9492017-02-13 12-07-27 6272017-02-13 12-07-23 4222017-02-13 12-07-19 1422017-02-13 12-07-14 8132017-02-13 12-07-10 5282017-02-13 12-07-06 2582017-02-13 12-07-01 9992017-02-13 12-06-58 0702017-02-13 12-06-53 848