ខេត្តសៀមរាប ៖ នាវេលាម៉ោង១០និង៤៥នាទីដំណើរយាងមកដល់ប្រកបដោយព្រះសុវត្ថិភាពខ្ពស់ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរមាតាជាតិខ្មែរកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៧នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបតាមព្រះទីនាំងហោះហើរក្នុងស្រុកអមដំណើរដោយសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារគង់សំអុលឧបនាយករដ្ឋមន្ត្រីរដ្ឋមន្តី្រក្រសួងបរមរាជវាំងនិង អ្នកមុខអ្នកការនៃ បរមរាវាំងផងដែរ ។ក្នុងការអញ្ជើញទទួលបដិសណ្ឋាកិច្ចនៅអាកាសយានដ្ឋានសៀមរាបនោះដែរក៏មានវត្តមានរបស់ឯកឧត្តមបណ្ឌិតឃឹមប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមបណ្ឌិតនូផល្លាប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវរួមទាំងឯកឧត្តមលោកឧកញ៉ា លោកជំទាវជាគណៈអភិបាលខេត្តសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តមេបញ្ជាការបញ្ជាការរងយោធភូមិភាគទី៤កងពលធំអន្តរាគមន៍លេខ២តំបន់ប្រតិបត្តិការសឹករងសៀមរាបស្នងការស្នងការងនគរបាលខេត្តមេបញ្ជាការកងរាជអាវុធហត្ថខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពនិងមន្ត្រីរាជការគរុសិស្ស សិស្សានុសិស្សក្រុមយុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋយ៉ាងច្រើន នៅអមតាមដងផ្លូវផងដែរ។
ក្នុងព្រះរាជយាងដំណើរមកគង់ប្រថាបរបស់ព្រះអង្គនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបនាឱកាសនេះ ដើមី្បយាងមកបំពេញព្រះរាជបូជនីយកិច្ច ក្នុងពិធីកាត់ប្ញសសីមា ព្រះវិហារ វត្តស្វាយដង្គំ ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប នាថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ២០១៧នេះ ៕ អត្ថបទ ម៉ី សុខារិទ្ធ