កិច្ចជួបពិភាក្សាជាមួយប្រតិភូខេត្តចឺជាំង


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍នារសៀលថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានជួបធ្វើកិច្ចពិភាក្សា សំណេះសំណាលជាមួយប្រតិភូខេត្ត​ ចឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំ ដោយឯកឧត្តម  ម៉ៅ លីនសេង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិនខេត្តចឺជាំង និង សហការី នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត នូ ផល្លាក៏បានបញ្ជាក់ថា ដំណើរទស្សនៈរបស់ គណៈប្រតិភូនាពេលនេះ ក្នុងគោលបំណងជម្រុញ លើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ ទ្វេឡើង រវាងខេត្ត សម្ព័ន្ធមេត្រីភាព ។ ម៉្យាងទៀតក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការនឹងគ្នាកាន់តែស្អិតរមួត នៃប្រទេសទាំងពីរផងដែរ ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ផងដែរថា កម្ពុជា​ និង ចិន មានទំនាក់ទំនងល្អនឹងគ្នាតាំងពីយូរលង់មកហើយ ចាប់តាំងពីសម័យអាណាចក្រអង្គរមកម្លេះ ហើយការទំនាក់ទំនងនេះត្រូវបានពង្រីក និងពង្រឹងយ៉ាងស្អិតរមួត  ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ  ។ ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុង ផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានលើកឡើងថា បើគ្មានការគាំទ្រដោយសប្បុរស គ្មានលក្ខខណ្ឌពីប្រទេសចិននោះទេ កិច្ចដំណើរការនៃ កិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ  ក្រោមគំនិតផ្តួចផ្តើម (ផ្លូវមួយ ខ្សែក្រវ៉ាត់ មួយ) ដែលបានផ្តល់ឱកាសថ្មី សម្រាប់ប្រទេសទាំងពីរ បើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែមានភាពរឹងមាំ ។  ឯកឧត្តមបណ្ឌិត ក៏បានធ្វើការជម្រាប់ដល់  គណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ នយោបាយ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយពឹងផែ្អកទៅលើ  សក្តានុពលនៃវិស័យសេដ្ឋកិច្ច កសិកម្ម និង ទេសចរណ៍ ។

មានប្រសាសន៍នោះដែរឯកឧត្តម  ម៉ៅ លីនសេងក៏បានធ្វើការកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍន៍ខេត្ត មានភាពស្រស់ត្រកាល សក្ត័សមជាខេត្តទេសចរ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ  ដែលបានក្លាយជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនា កម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ចមិនចេះរីកស្ងួតរបស់ព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីខេត្តសៀមរាប  ដើមី្បធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ សំខាន់លើកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប និង ខេត្តចឺជាំង ឲ្យកាន់តែមានទំនាក់ទំនងទ្វេរឡើងថែម ទៀត ។  ឯកឧត្តមក៏បានលើកឡើងពីវិស័យសេដ្ឋកិច្ចរបស់ខេត្តចឺជាំង  មានការប្រហាក់ប្រហែលទៅនឹងអន្តរជាតិផងដែរ ដោយអនុវត្តលើគោលការណ៍(ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) ដែលជាគោលដៅដ៏សំខាន់របស់ចិន ដើមី្បធ្វើឲ្យវិស័យ សេដ្ឋកិច្ចព្រមគ្នា ។ ម៉្យាងទៀតចំពោះកិច្ចសហការវិស័យទេសចរណ៍ កសិកម្ម តាមរយៈនៃកិច្ចសហការទំនាក់ទំនងនឹងគ្នា ។ ឯកឧត្តមបានសង្ឃឹមជឿជាក់ថា ខេត្តទាំងពីរនឹងខិតខំប្រឹងប្រែង លើ កិច្ចសហប្រតិបត្តិការនឹងគ្នា ឲ្យកាន់តែមានភាពស្អិតរមួតទ្វេរឡើង ។

ក្នុងឱកាសពិធីលៀងសាយភោជន៍នារាត្រីនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងថា បើគ្មានការគាំទ្រដោយសប្បុរស គ្មានលក្ខខណ្ឌពីប្រទេសចិននោះទេ កិច្ចដំណើរការនៃ កិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ក្រោមគំនិតផ្តួចផ្តើម (ផ្លូវមួយ ខ្សែក្រវ៉ាត់ មួយ)ដែលបានផ្តល់ ឱកាសថ្មី សម្រាប់ប្រទេសទាំងពីរ បើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែមានភាពរឹងមាំ ។ និយាយដោយឡែកខេត្តសៀមរាប ក៏បានទទួលបានការឧបត្ថម្ភលើកវិស័យជាច្រើន ក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធរូបវន្ត័ អរូបវ័ន្ត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស កសិកម្ម និង ការអភិរក្សជួសជុល ប្រាង្គប្រាសាទបុរាណក្នុងតំបន់អង្គរ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានផ្តល់ថវិកា ក្នុងសាងសង់ព្រលានយន្តហោះដ៏ធំនៅខេត្តសៀមរាប ដែលនឹងដំណើរការសាងសង់នៅឆ្នាំ២០១៨ខាងមុខ ។ ម៉្យាងទៀត ក្នុងរយៈពេលកន្លងមកនេះ ប្រទេសចិន ក៏ដូចខេត្តសម្ព័ន្ធមេត្រី ភាព និង ខេត្តសៀមរាប បានជួយធ្វើការផ្តាស់ប្តូរនូវបទពិសោធន៍ បច្ចេកទេសនឹង សំខាន់ក្នុងការបណ្តុះបណ្តាល វិជ្ជាជីវៈ និង ផ្តល់បទពិសោធន៍ បច្ចេកទេសល្អៗ លើវិស័យកសិកម្ម  ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និង បណ្តុះបណ្តាលធនធានមនុស្សជាដើម ៕ អត្ថបទ ម៉ី សុខារិទ្ធ

114 115 116 117