ខេត្តសៀមរាប ៖ ដើមី្បអបអរសាទរទិវាសុខភាពមាតានិងទារក ២១កុម្ភះ គណៈប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោកជំទាវគួយ ណាលីន ឃឹម ប៊ុនសុងអនុប្រធានគណៈកម្មាធិការ សាខា កាកបាទក្រហមកម្ពុជាខេត្តក្នុងគោលបំណងលើកកម្ពស់ និង យកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និង កុមារនៅទូទាំងប្រទេស និង ដើមី្បគាំទ្រ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខា ធិការអង្គការសហប្រជាជាតិដើមី្បសុខភាពស្ត្រី និង កុមារ រួមទាំងលោកជំទាវ អស់លោក លោកស្រីជា សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អាជ្ញាធរស្រុក បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និង នាំយកអំណោយរបស់សម្តេចគតិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់បងប្អូនស្ត្រី ដែលទើបសម្រាលកូនតូច នៅមណ្ឌលសុខភាពរើល ស្រុកពួកនិង មណ្ឌលសុខភាព ស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ចំនួន ៥១នាក់នៅកន្លែងផ្សេងគ្នានាថ្ងៃតែមួយកាលពីព្រឹកថ្ងៃទី ២១ កុម្ភះ ឆ្នាំ២០១៧នេះ ។
តាមសេចក្តីរាយការណ៍របស់លោកប្រធានមណ្ឌលសុខភាពទាំងពីរ បានឲ្យដឹងថា ក្រោយពីការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក៏ដូចការណែនាំផ្ទាល់របស់ក្រុមគ្រូពេទ្យតាមមណ្ឌល ក៏ដូចអាជ្ញាធរ មូលដ្ឋាន បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ កាន់តែបានយល់ដឹងច្បាស់ និង ចូលមកទទួលសេវាព្យាបាល នៅតាមមណ្ឌលសុខភាព សំខាន់បានចូលមកធ្វើការពិនិត្យផ្ទៃពោះ ពិគ្រោះជម្ងឺ ទទួលការចាក់វ៉ាក់សាំងនិង សម្រាល់កូននៅក្នុងមណ្ឌលសុខភាព ដោយមានចំនួនកើនឡើង ហើយបច្ចុប្បន្នប្រជាពលរដ្ឋមានផ្ទៃពោះ មិនសូវបានបង្កើតកូនដោយឆ្នបបុរាណតាមភូមិឡើយ ។
មានប្រសាសន៍សំណេះសំណាលនោះ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង ក៏បានធ្វើការកោត សរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ នៃមណ្ឌលទាំងពីរ ក្នុងការបម្រើសេវាព្យាបាលជម្ងឺជូនប្រជាពល រដ្ឋ សំខាន់លើការបង្កើតកូន នៅក្នុងមណ្ឌលសុខភាព ដែលធ្វើឲ្យប្រជាពលរដ្ឋយើង មានទំនុកចិត្តជឿជាក់លើ សេវាសុខាភិបាលជាតិ ។ ម៉្យាងទៀតដោយប្រជាពលរដ្ឋយើង ពីមួយឆ្នាំទៅមួយឆ្នាំ ក៏កាន់តែមានការយល់ដឹង និង ធ្វើឲ្យប្រជាពលរដ្ឋយើងមានជីវភាពកាន់តែប្រសើរឡើង ។ ក្នុងនោះដែរលោកជំទាវ ក៏បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងបានធ្វើការណែនាំផងដែរ ចំពោះបងប្អូនជា ស្ត្រី សំខាន់ស្ត្រីដែលទើបសម្រាល់កូនតូច ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពទាំងម្តាយ និង កូន ដោយត្រូវនាំកូន របស់ខ្លួនមកមណ្ឌលសុខភាព ដើមី្បទទួលការចាក់ថ្នាំបង្កាការពារជម្ងឺ។ ក្នុងនោះដែរលោកជំទាវគួយ ណាលីន ឃឹម ប៊ុនសុងក៏បានលើកនូវការណែនាំមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់មាតាៗ គ្រប់រូបសំខាន់ស្ត្រីមានគភ៌ទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឬ ឆ្មបជំនាញនៅតាម មណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតផ្ទះរបស់ខ្លួន ទៅតាមការកំណត់និង ទទួលយកសេវាបង្ការ ព្យាបាល ថែទាំ ឲ្យបានទៀងទាត់ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាពមន្ទីរពេទ្យ មានជំនាញ និង បានឆ្លង កាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ និងត្រូវធ្វើការពិនិត្យសុខភាពក្រោយពេលការសម្រាលកូន ទាំងមាតាទារកត្រូវទៅទទួលចាក់ថ្នាំបង្ការជម្ងឺទាំង១១មុខ ទៅតាមការណែនាំការកំណត់របស់គ្រូពេទ្យ ។ នៅពេលដែល ពិនិត្យឃើញសញ្ញាគ្រោះថ្នាក់ណាមួយលើទារកនៃជម្ងឺរលាកផ្លូវដង្ហើម រាក និង ជម្ងឺឆ្លង ត្រូវប្រញាប់នាំទារក ឬ កុមារ ទៅមណ្ឌលសុខភាពមន្ទីរពេទ្យ ដើមី្បធ្វើការព្យាបាលជាបន្ទាន់ ។
អំណោយមនុស្សធម៌ដែលបានផ្តល់ឲ្យបងប្អូនជាមាតានិងទារកទាំង៥១រូបដោយម្នាក់ៗទទួលបាននូវ មុង០១ ភួយ ០១ សារុង០១ កន្សែងពោះគោ ០២ មី០១កេស ត្រីខ ១យូរ ទឹកដោះគោ ២កំប៉ុង ស្កសរ ១គក្រ ថ្នាំដុសធ្មេញ ០១បំពង់ ច្រាសដុសធ្មេញ ០១ដើម និង ថវិកា២ម៉ឺនរៀលព្រមទាំងឧបត្ថម្ភដល់មណ្ឌលសុខភាពទាំងពីរ មួយមណ្ឌល ៤០ម៉ឺនរៀលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ