ឯកឧត្ដមបណ្ឌិត ឃឹមប៊ុនសុងបានមានប្រសាសន៍ នៅក្នុងពិធីអបអរសាទរ ទិវាអន្ដរជាតិ០៨ មិនា ខួបលើកទី១០៦ ស្ត្រីបានដើរតួយ៉ាងសំខាន់ ក្នុងការលើកម្ពស់សេដ្ឋកិច្ច ការអប់រំនៅក្នុងក្រុមគ្រួសារ និងសង្គម


ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០១៧ នាចុងសប្តាហ៍នេះ បងប្អូននារីជាភរិយាថ្នាក់ដឹកនាំខេត្ត មន្ទីរ  និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន ពាណិជ្ជករ អង្គការដៃគូ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប្រមាណជាង៤០០នាក់ បានមកជួបជុំគ្នាធ្វើពិធីសំណេះសំណាល ដើមី្បអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០៦ ទិវាអន្តរជាតិនារី ៨មីនា ១៩១១ ២០១៧ ក្រោមប្រធានបទ(ស្ត្រីដើមី្បសុខសន្តិភាព និង វឌ្ឍនភាព )ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ និង អង្គភាពផងដែរ ។

បន្ទាប់ពីការអាននូវជីវប្រវត្តិ០៨មីនា និង សេចក្តីរាយការណ៍របស់លោកស្រី ឡា អូនប្រធានមន្ទីរកិច្ចការនារីខេត្ត អំពីលទ្ធផល នៃ ការអនុវត្តការងារយេនឌ័រ ក្នុងរយៈពេលកន្លងមកលោកជំទាវ យូ សុភា អភិបាលរងនៃ គណៈអភិបាលខេត្ត បានអាននូវព្រះរាជសាររបស់សម្តេច ព្រះមហាក្សត្រីនរោត្តម មុនីនាថ ស៊ីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និង សុភមង្គល ប្រទាន ជូនដល់បងប្អូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៦ នៃទិវាអន្តរជាតិនារី​៨មីនា ឆ្នាំ២០១៧ ។ ក្នុងការ លើកកម្ពស់សមភាពយេនឌ័រ និង ការអភិវឌ្ឍន៍ធនធានមនុស្ស ដែលគ្រប់ក្រសួង ស្ថាប័ន កំពុងអនុវត្ត ដើមី្បប្រជាពល រដ្ឋកម្ពុជា សំខាន់ស្ត្រី និង យុវវ័យ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងការជម្រុញនូវកំណើនសេដ្ឋកិច្ច រក្សានូវ សន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខសង្គម និង លើកកម្ពស់សិទ្ធិសេចក្តីថ្លៃថ្នូរ និងសីលធម៌ផងដែរ ។

មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានធ្វើការវាយតម្លៃខ្ពស់ លើការរំលឹក នូវកិច្ចខិតខំប្រឹងប្រែងតស៊ូ និង ការជំនះគ្រប់ឧបសគ្គ និង​ការធ្វើឲ្យប្រសើរឡើងនូវសិទ្ធិ ឋានៈតួនាទី និងជីវភាព រស់នៅរបស់ស្ត្រីកម្ពុជា ក៏ដូចស្ត្រីលើពិភពលោក ដែលបានប្តេជ្ញារួមគ្នា ឆ្ពោះទៅសម្រេចនូវបំណងប្រាថ្នា ព្រមទាំងបង្កើត នូវសមធម៌ប្រសើរ ចំពោះស្ត្រីឲ្យទទួលស្គាល់សមភាពយេនឌ័រ រវាងស្ត្រីនិងបុរស ក្នុងគ្រប់ទិដ្ឋភាពនៃវិស័យ នយោបាយសេដ្ឋកិច្ច សង្គមកិច្ច និង សិទ្ធិពេញលេញ ក្នុងតម្លៃជាមនុស្សជាតិ ដើមី្បចូលរួមក្នុងភាពដៃគូ មិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍន៍ប្រទេស ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានធ្វើការ​​គាំទ្រ​ប្រធានបទសម្រាប់ទិវាអន្តរជាតិនារី ០៨មីនា នៅឆ្នាំ២០១៧នេះ ដែលមានខ្លឹមសារ (ស្ត្រីដើមី្បសុខសន្តិភាព និង វឌ្ឍនភាព )ក្នុងគោលបំណងជម្រុញឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បី​បង្កើនការវិនិយោគទាំងធនធានមនុស្សនិងសេដ្ឋកិច្ច សម្រាប់ ការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តមបណ្ឌិតឃឹម ប៊ុន សុងក៏បានគូសបញ្ជាក់ថា ស្ត្រីគឺ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយស្ត្រីបានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ សេដ្ឋកិច្ច និងការអប់រំក្នុងក្រុមគ្រួសារ ក៏ដូច សង្គមជាតិ ។ការលើ​ក​កម្ពស់ភាពអង់អាចរបស់ស្រ្តី និង ក្មេងស្រីទាំងអស់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស​ប្រក​ប​​ដោយគុណភាព សមត្ថភាព គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែងក្នុងកម្រិតតំបន់ និងពិភពលោក ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការសំណូមពរដល់បងប្អូនស្ត្រីគ្រប់រូប ត្រូវចូលរួមក្នុងការអប់រំកូន ចៅរបស់ខ្លូន ដើមី្បឲ្យជៀសឆ្ងាយពីគ្រឿងញៀននិង ជាការចូលរួមប្រយុទ្ធ ប្រឆាំងគ្រឿងញៀនផងដែរ ​។ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ថា ឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបា​ល និង ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ​ខេត្ត បានខិតខំប្រឹងប្រែងយ៉ាងសកម្មខ្លាំងក្លា ហើយសមភាពយេនឌ័រ គឺជាស្នូលនៃកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីលើកកម្ពស់សុខមាលភាព វិបុលភាព និងភាពសុខដុម រមនានៃសង្គមយើង និង ការបង្កើនវិនិយោគលើសមភាពយេនឌ័រ នៅគ្រប់វិស័យ  ដើម្បីផ្តល់នូវឧត្តមប្រយោជន៍ ជាច្រើនមិនត្រឹមតែសម្រាប់ស្រ្តីប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់បុរស កុមារ នៅក្នុងសហគមន៍ និងសង្គមជាតិ ទាំងមូលផងដែរ ។ ម៉្យាងទៀត ដើម្បី​ពន្លឿនការចូលរួមរបស់ស្រ្តីក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងតួនាទីធ្វើសេចក្តីសម្រេចនៅតែជាការទទួលខុសត្រូវដ៏ធំធេងរបស់ស្រ្តី ទោះបីការងារនេះជាការទទួល ខុសត្រូវរួមគ្នារវាងស្រ្តីនិងបុរសក៏ដោយ ហើយស្រ្តីភាគច្រើនស្ថិតនៅក្នុង​មុខតំណែងទាប នៅក្នុងវិស័យសាធារណៈ ជាពិសេសក្នុងមុខតំណែងគ្រប់គ្រងស្រ្តីភាគច្រើនជាអនុប្រធាន ហើយការជំរុញឲ្យស្រ្តីចូលរួមចំណែកក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តី​សម្រេចនានា ស្ត្រីមួយចំនួនជាថ្នាក់ដឹក​នាំមានការកើនឡើងជាបន្តបន្ទាប់ ក៏ប៉ុន្តែមិនទាន់បានឆ្លើយតបទៅ​នឹងតម្រូវការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅឡើយ ។ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើផងដែរដល់បងប្អូនស្ត្រីទាំងអស់ ចូលរួមផ្សព្វផ្សាយនិងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់វិនាទី ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះថាគ្រោះថ្នាក់ចរាចរណ៍ពុំមានថ្នាំពន្យាឡើយ មានតែគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា និង ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។

បន្តមកគណៈអធិបតីបានប្រគល់នូវលិខិតថ្លែងអំណរគុណ ដល់សប្បុរសជនដែលបានជួយឧបត្ថម្ភ គាំទ្រក្នុងការរៀបចំពិធីនេះ ក្នុងនោះដែរឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង និងលោកជំទាវ បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់បងប្អូនស្ត្រីក្នុងម្នាក់ៗ ទទួលបានស៊ឹង ០១ព្រមទាំងរៀបចំធ្វើពិធីពិសារបាយសាមគ្គី ដើមី្បអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០៦ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧នេះផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ សូមបងប្អូនកុំយល់ច្រលំ

1247 1248 1249 1250 1251 1252 1253 1254 1255 1256 1257 1258 1259 1260