ដំណើរចុះសួរសុខទុក្ខកងទ័ពនៅសមរភូមិមុខ


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃសៅរ៍ទី ២៥ ខែមីនា ឆ្នាំ២០១៧នាចុងសប្តាហ៍នេះ   គណៈប្រតិភូខេត្តសៀមរាបដឹកនាំដោយឯកឧត្តមបណ្ឌិតឃឹមប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តមបណ្ឌិតនូផល្លាប្រធានក្រុមប្រឹក្សាខេត្តអមដំណើរដោយឯកឧត្តមលោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តអាជ្ញាធរក្រុងស្រុកបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគសម្ភារៈ និងថវិកាមួយចំនួន ចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខយោធភូមិភាគទី៤ប្រចាំទិសទី២និងអង្គភាពវរៈសេនាតូចការពារព្រំដែនលេខ៤០៨ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងសៀមរាបឈរជើងតំបន់អូរកូនតឹងស្ថិតនៅភូមិត្រពាំងក្រសាំងឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាបតំបន់ព្រៃស្អាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំរកានព្វស័កព.ស២៥៦០.២៥៦១ ប្រពៃណីជាតិខ្មែរយើងខាងមុខ៕

លោកឧត្តមសេនីយទោ ទេពរួនមេបញ្ជាការរងយោធភូមិភាគទី៤ប្រចាំទិសទី២ ធ្វើសេចក្តីរាយការណ៍ អំពីស្ថានភាពសន្តិសុខនៅក្នុងតំបន់ភូមិសាស្ត្រតាមបណ្តោយខ្សែព្រំដែន និង ស្ថានភាព​ជីវភាពរស់នៅរបស់កងទ័ពផងដែរ ។ ក្រោយពេលដែលសភាពការណ៍នៅតាមបណ្តោយបន្ទាន់ព្រំដែនមានសភាពស្ងប់ស្អាត់បានក្លាយជាសមរភូមិកំពុងអភិវឌ្ឍន៍តំបន់ព្រំដែននិងបានធ្វើឲ្យអង្គភាពធ្វើការពង្រឹងបណ្តុះបណ្តាលហ្វឹកហ្វឺនដល់នាយនិងពលទាហានឲ្យកាន់យល់ច្បាស់អំពីយុទ្ធសាស្ត្ររបស់កងទ័ពក្នុងការលើកកម្ពស់ដល់វិស័យកងទ័ពព្រមទាំងបានធ្វើការកសាងអង្គភាពតាមរយៈសម្ព័ន្ធមេត្រីភាពក្នុងការឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ ពីបណ្តាក្រសួងមន្ទីរនិងអង្គភាពសប្បុរសជនផងដែរ ។

មានប្រសាសន៍សំណេះសំណាលជាមួយនាយទាហាន និង ពលទាហាន ក្នុងឱកាសប្រជាពលរដ្ឋខ្មែរយើងក៏ដូចខេត្តសៀមរាបបានរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តទទួលសាទរទេវតាឆ្នាំថ្មីឆ្នាំរកានព្វស័កព.ស២៥៦០. ២៥៦១ ខាងមុខ ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុងក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដ៏ដូចឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង អគ្គបញ្ជាការ តែងតែនឹកគិតដល់ដល់បងប្អូននាយទាហាន ពលទាហាននៅសមរភូមិមុខ តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ អំពីសុខភាព និង ជីវភាពរស់នៅរបស់បងប្អូនកងយោធពលខេមរភូមិន្ទយើង។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការក្រើនរំលឹក ដល់នាយទាហាន ពលទាហានទាំងអស់ ដោយបានបញ្ជាក់ថា ក្រោយពីបងប្អូនបានវិលត្រឡប់ពីការបំពេញភារកិច្ច នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មកឈរជើងនៅលើទីតាំងចាស់របស់ខ្លួនវិញ សូមបងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំ នូវយុទ្ធវិធី យុទ្ធសាស្រ្តរបស់កងទ័ព ។ ម៉្យាងទៀតទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ បានមានសភាពដូចដើមក៏ដោយ បងប្អូនទាំងអស់ក៏ត្រូវត្រៀមលក្ខណៈនៅគ្រប់វិនាទី ក្នុងការជួយអន្តរាគមន៍ នូវពេលមានសភាពការណ៍ណាមួយកើតឡើង ។ ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និង ធ្វើការកសាង ជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំ បន្លែបង្កា និង ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ជីវភាពកងទ័ព ក្នុងអង្គភាព និង គ្រួសារកងទ័ព ជាពិសេសលើការគ្រប់គ្រង និង ថែរក្សានូវគ្រឿងបំពាក់សម្ភារៈកងទ័ពឲ្យបានល្អ ក្នុងការទ្រទ្រង់នៅពេលមានសភាពការណ៍ណាមួយកើតឡើង ។  ឯកឧត្តមបណ្ឌិតក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិ ប៊ុន រ៉ានី ហ៊ុន សែន ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់នៃ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះកងទ័ពដែលបានកំពុងបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិកម្ពុជា ទាំងជីវភាពរស់នៅ និងសុខភាព។ថ្ងៃនេះគណៈប្រតិភូខេត្តបានផ្តល់នូវជាគ្រឿងឧបភោគបរិភោគ ដល់បងប្អូនជានាយទាហាន ពលទាហាននៃយោធភូមិភាគទី៤ ប្រចាំទិសទី២ និងអង្គភាពវរៈសេនាតូចការពារព្រំដែនលេខ៤០៨ក្នុងស្ថានភាពកសាងទីតាំង និង ហ្វឹកហ្វឺន ព្រមទាំងបានបួងសួងដល់បារមីដ៏សក្តិសិទ្ធដែលគង់ប្រថាប់នៅ លើទឹកដីប្រវត្តិសាស្រ្ត ខេត្តសៀមរាប តាមជួយបីបាច់ ថែរក្សា ដល់កងកម្លាំងទាំងអស់ ឲ្យជួបតែសេចក្តីសុខចម្រើន និង ដើមី្បចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ​ មានសុវត្ថិភាព សំដៅឆ្ពោះទៅការអភិវឌ្ឍន៍រីកចម្រើនជូនដល់ប្រជាជន ឲ្យដល់ត្រើយសុភមង្គមតទៅថ្ងៃអនាគត ។

អំណោយដែលគណៈប្រតិភូបានប្រគល់ជូនដល់ទីបញ្ជាការប្រចាំទិសទី២នៃយោធភូមិភាគទី៤នូវស្រាបៀរ៤០កេសថវិកា៥លាន​រៀលអង្គភាពវរៈសេនាតូចការពារព្រំដែនលេខ៤០៨ មានគ្រឿងឧបភោគ​បរិភោគ ២៣មុខ និងថវិកា សរុប ៦លានរៀល ប្រេងម៉ាស៊ូត ៥០០លីត្រនិងបានចែកជូនយោធិនម្នាក់ៗ ៤ម៉ឺនរៀលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប (គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)

1486 1487 1488 1489 1490 1491 1492 1493 1494 1495 1496 1497 1498 1499 1500 1501 1502 1503 1504 1505 1506 1507 1508