ប្រតិភូខេត្តចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ពាននិងផ្លូវ


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍នេះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង អស់ លោកជាប្រធាន អនុប្រធានមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត អាជ្ញាធរក្រុង បានអញ្ជើញចុះ ត្រួតពិនិត្យការដ្ឋានសាងសង់ស្ពានព្រះរាជដំណាក់ និង ផ្លូវ ដែលសាងសង់ឡើងដោយក្រុមវិស្វកម្មនៃក្រសួងនិង មន្ទីរសាធា រណការខេត្ត ។

តាមការបញ្ជាក់របស់លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនិង ក្រុមវិស្វករ សំណង់របស់ក្រសួង បានឲ្យដឹងថាក្នុងចំណោមស្ពានថ្មថ្មីទាំងបី ដែលត្រូវបានសាងសង់ឆ្លងកាត់ស្ទឹងប្រវត្តិសាស្ត្រសៀមរាបនេះ ត្រូវបានសាងសង់ឲ្យដូចស្ពានថ្មចាស់ ដែលសាងសង់ឡើងក្នុងរបស់អាណានិគមបារាំ ក្នុងឆ្នាំ១៩២៨ហើយក្នុងនោះត្រូវបានក្រុមការងារជាងបានធ្វើការពន្លឿនសាងសង់ឲ្យបានរួចរាល់ និង ដាក់ឲ្យដំណើរការឲ្យបានមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងការសម្រួលនូវភាពកកស្ទះចរាចរណ៍ក្នុងក្រុងយើងផងដែរ។ លោកទាំងពីរ បានឲ្យដឹងទៀតថា ការសាងសង់ស្ពានថ្មភ្លោះព្រះរាជដំណាក់នេះ មកដល់ពេលនេះបានដំណើរការបាន៩៥%ហើយនៅតែក្រុមជាងធ្វើការដាក់ជើងទៀន និងបង្កាន់ដៃស្ពាន ព្រមទាំងធ្វើការពង្រីកសម្រួលផ្លូវនៃក្បាលស្ពាននិង ការតុប តែងក្បាចរចនាតែប៉ុណ្ណោះ ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុងក៏មានការកោតសរសើរពីការខិតខំរបស់លោកប្រធាន អនុប្រធានមន្ទីរសាធារណការ និង ក្រុមវិស្វកម្ម ដែលបានធ្វើការជម្រុញនៃការសាងសង់ស្ពានថ្មថ្មីនេះឲ្យ បានដំណើរការសាងសង់ជិតរួចរាល់ ដើមី្បបំពេញនូវតម្រូវការរបស់ខេត្តនាថ្ងៃមុខ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅ លើទឹកដីប្រវត្តិសាស្ត្រសៀមរាប ។ ឯកឧត្តមបណ្ឌិតក៏បានឲ្យដឹងទៀតថា នៅពេលស្ពានថ្មភ្លោះនេះបើកដាក់ឲ្យ ដំណើរការហើយនោះ ក្នុងក្រុងសៀមរាបយើង នឹងមានភាពធូរស្រាលនៃការកកស្ទះចរាចរណ៍សំខាន់នៅពេលមាន បុណ្យទានជាតិ និង អន្តរជាតិ ។ម៉្យាងទៀតសមទ្ធិផលថ្មីនេះ ក៏ជាចំណងដៃនៃឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស២៥៦០-២៥៦១របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលនឹងត្រៀមបើកសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ នៃថ្ងៃទី០២ មេសាឆ្នាំ២០១៧នេះ ។ ក្នុងការចុះត្រួតពិនិត្យនោះដែរ ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុងក៏បានធ្វើការណែនាំដល់ក្រុមវិស្វករនិងមន្ត្រីជំនាញ ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការពន្លឿននៃការសាងសង់ឲ្យបានរួចមុន ការបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តដើមី្បឲ្យ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ បានធ្វើដំណើរឆ្លងកាត់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។ម៉្យាងទៀតជំនាញ និង ក្រុមវិស្វកម្ម ត្រូវធ្វើការកែសម្រួល ក្នុងការពង្រីកផ្លូវក្បាលស្ពានដើមី្បឲ្យមានសោភណ្ឌភាព ធំទូលាយ ក្នុងការបញ្ជៀសនូវភាពកកស្ទះ និង គ្រោះថ្នាក់ចរាចរណ៍ហើយក៏ធ្វើឲ្យសោភណ្ឌភាពក្នុងក្រុងយើង កាន់តែមានភាពស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរនៃយើង ។ ឯកឧត្តមបណ្ឌិតក៏បានឲ្យមន្ទីរជំនាញត្រូវធ្វើការរៀបចំជាបន្ទាន់ នូវការដាក់ស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវ សំខាន់នៅស្ពានថ្មភ្មោះនេះដើមី្បឲ្យបងប្អូនអ្នកបើកបរយានយន្តគ្រប់ប្រភេទ បានដឹងពីស្លាកសញ្ញាបង្ហាញទិស ដោយស្ពានថ្មភ្លោះនេះយើងត្រូវធ្វើដំណើរជាផ្លូវឯកទិស ដើមី្បបញ្ជៀសកុំឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ទៀតផង៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)

1433 1434 1435 1436 1437 1438 1439 1450 1451 1452 1453 1454 1455 1456 1457 1458 1459 1460 1461 1462 1463 1464