ពិធីចុះហត្ថលេខាពិនិត្យទទួលស្គាល់លើការបំពាក់ឧបករណ៍ និង ប្រព័ន្ធបំភ្លឺសាធារណៈ ក្នុងក្រុងសៀមរាប


ខេត្តសៀមរាប ៖ យោងទៅតាមកិច្ចសន្យា ស្តីពីការផ្តល់សិទ្ធិវិនិយោគ ផ្គត់ផ្គង់ គ្រប់គ្រង និង ប្រតិបត្តិការសេវាប្រព័ន្ធភ្លើង បំភ្លឺសាធារណៈ ក្នុងក្រុងសៀមរាបនោះ នៅរសៀលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប បានធ្វើពិធីចុះហត្ថលេខាពិនិត្យទទួលស្គាល់លើការបំពាក់ឧបករណ៍ និង ប្រព័ន្ធបំភ្លឺសាធារណៈ ក្នុងក្រុងសៀមរាប រវាងសាលាខេត្តសៀមរាប និងក្រុមហ៊ុនវីសាន់ ឌីវេឡុបម៉ិន អេឡិកទ្រីស៊ីធី នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោម អធិបតីរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត  ។

ក្នុងសេចក្តីរាយការណ៍របស់លោកស្រី លី ហុយឈាន អគ្គនាយិការ ក្រុមហ៊ុនវីសាន់ ឌីវេឡុបម៉ិន អេឡិកទ្រីស៊ីធី បានបញ្ជាក់ថា កិច្ចសន្យាគ្រប់គ្រងថាមពលភ្លើងបំភ្លឺទីក្រុងឆ្លាតវៃដំបូងបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបាននូវការប្រើប្រាស់ទម្រង់ហិរញ្ញវត្ថុដ៏ថ្មីមួយ ដើមី្បអនុវត្តគម្រោងភ្លើងបំភ្លឺទីក្រុងឆ្លាតវៃ ក្នុងការសំចៃ ថាមពល និង ការចែករំលែកប្រយោជន៍ជាមួយរដ្ឋាភិបាល ។ ក្រុមហ៊ុនវីសាន់ បានធ្វើកំណែទម្រង់ថ្មីមួយ ដើមី្បធ្វើ ឲ្យប្រសើរ នូវហេដ្ឋារចនាសម្ព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ ដោយនាំចូលនូវបច្ចេកវិទ្យាទំនើប នៃភ្លើងបំភ្លឺ LED និង ប្រព័ន្ធរូបធាតុ ធ្វើឲ្យភ្លើងបំភ្លឺតាមដងផ្លូវក្នុងក្រុងសៀមរាប ឈានដល់កម្រិតអន្តរជាតិ និង លើកកម្ពស់សោភណ្ឌភាពក្រុង ទេសចរណ៍មួយនេះ កាន់តែមានភាពស្រស់បំព្រោង ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិចូលមកទស្សនា កម្សាន្ត ។

បន្ទាប់ពីការធ្វើបទបង្ហាញពីលក្ខណៈប្រើប្រាស់ និង ការគ្រប់គ្រងថាមពល រួមទាំងគម្រោងកំណែទម្រង់ សំចៃថាមពលភ្លើតតាមដងផ្លូវក្នុងក្រុង និង សេចក្តីរាយការណ៍របស់លោកនាយករដ្ឋបាលសាលាខេត្តសៀមរាប ស្តីពីការបំពាក់ឧបករណ៍ និង ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈក្នុងក្រុងសៀមរាប និង ការចំណាប់អារម្មណ៍របស់តំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរួចមក  មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើសំណើរបស់ក្រុមហ៊ុនវីសាន់ ឌីវេឡុបម៉ិន អេឡិកទ្រីស៊ីធី ក្នុងការរៀបចំគម្រោងភ្លើងបំភ្លឺសាធារណៈក្នុងខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា ទាំងនេះគឺ កើតចេញឡើង ពីក្តីកង្វល់របស់អាជ្ញាធរខេត្ត ដោយខេត្តសៀមរាប ជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍នៅលើ ពិភពលោក ចូលមកទស្សនាកម្សាន្ត  ។  ម៉្យាងទៀតការរៀបចំដាក់ភ្លើងបំភ្លឺសាធារណៈនេះ បានធ្វើឲ្យសោភណ្ឌ ភាពក្រុងប្រវត្តិសាស្ត្រអង្គរនៃយើង កាន់តែមានភាពស្រស់បំព្រោង នាពេលរាត្រី ព្រមទាំងបានបំពេញនូវតម្រូវការ របស់ភ្ញៀវ និង ប្រជាពលរដ្ឋ ក្នុងការដើរកម្សាន្តនៅក្នុងពេលរាត្រី ប្រកបទៅដោយសុវត្ថិភាព និង សន្តិសុខល្អ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា ការប្រើប្រាស់អំពូល LEDនេះ គឺបានកាត់បន្ថយនូវថាមពល និង ការបំពុលបរិស្ថានធម្មជាតិទៀតផង ។  ម៉្យាងទៀតការប្រើប្រាស់អំពូល LEDនេះ ក៏ជាការសនំ្សសំចៃនូវការ ប្រើប្រាស់ថាមពល  ដើមី្បនាំយកថាមពលទាំងនេះ ទៅធ្វើការផ្គត់ផ្គង់ បំពេញនូវតម្រូវការប្របើប្រាស់របស់ប្រជា ពលរដ្ឋនៅតាមមូលដ្ឋាន  ។  ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា ការប្រគល់ទៅឲ្យក្រុមហ៊ុនវីសាន់ ធ្វើការគ្រប់ គ្រង់ តាមរយៈលទ្ធផលដែលបានបង្ហាញ ពីការពិនិត្យ និង ទទួល គឺបានជោគជ័យ ព្រមទាំងឈានចូលដល់ដំណាក់កាលប្រតិបត្តិការ និង ធ្វើការថែទាំជាផ្លូវការ  ហើយក៏ជាការកាត់បន្ថយនូវការចំណាយថវិការដ្ឋប្រចាំឆ្នាំ ដែលជាកត្តាសំខាន់ ក្នុងការដោះស្រាយទុក្ខកង្វល់ អំពីបញ្ហាកង្វះថាមពលអគ្គិសនី ដែលបានធ្វើឲ្យភ្ញៀវទេសចរ និង ប្រជាពលរដ្ឋ មានភាពសប្បាយចិត្តទៀតផង  ៕ អត្ថបទ ម៉ី សុខារិទ្ធភា្នក់ងារសារព័ត៌មានសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)

1536 1547

1537 1538 1539 1540 1541 1542 1543 1544 1545 1546