ពិធីសំណេះសំណាលជាមួយសិស្សនិសិ្សត


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍ថ្ងៃ សៅរិ៍ ទី ២៩ ខែ មេសា ឆ្នាំ២០១៧នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានជួបធ្វើការសំណេះសំណាលជាមួយក្មួយៗជាសិស្ស និសិ្សត មកពីខេត្តបន្ទាយមានជ័យ បានមកបន្តការសិក្សា នៅខេត្តសៀមរាប ចំនួន២២០នាក់នៅសណ្ឋាគារប៉ារ៉ាឌីអង្គរខេត្តសៀមរាប ។

តាមរបាយការណ៍សកម្មភាពរបស់តំណាងយុវនិសិ្សតខេត្តបន្ទាយមានជ័យ ប្រចាំខេត្តសៀមរាប ដែលមាននិសិ្សតមកពីខេត្តបន្ទាយមានជ័យមកសិក្សាលើគ្រប់ផ្នែក ជំនាញ នៅខេត្តសៀមរាប មានចំនួ​ន ២២០នាក់ស្រី ១២៩នាក់ ដែលមាន២០មុខជំនាញ ហើយមាននិរន្តរភាព ក្នុងកាសិក្សា និង ការងារស្នូលនៃការអភិវឌ្ឍន៍ប្រទេសជាតិ ។

បន្ទាប់ពីការធ្វើចំណាប់អារម្មណ៍របស់ឯកឧត្តមសួន បវរអភិបាលខេត្តបន្ទាយមានជ័យនិង ឯកឧត្តមគោ ស៊ុំសារឿតរដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយម បានធ្វើការផ្តាំផ្ញើសិស្សនិស្សិតរួចមកមាន ប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ានបានធ្វើការថ្លែងនូវអំណរគុណដល់បណ្តាឯកឧត្តម លោកជំទាវ ដែលបានផ្តល់នូវអាហារូបករណ៍ដល់សិស្ស និសិ្សត បានបន្តការសិក្សារៀនសូត្រលើមុខជំនាញដែលខ្លួនស្រឡាញ់ ក្នុងការចូលរួមលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ។ឯកឧត្តមបាន បន្តទៀតថា ការដែលក្មួយៗបានចូលសិក្សាដល់ថ្នាក់ឧត្តមសិក្សានៅពេលនេះ ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និង មានកិច្ចអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ម៉្យាងទៀតនេះជាពេលវេលា ឱកាសដែលក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រក្នុងការកសាងអនាគតរបស់ខ្លួន ហើយក៏ជាធនធានមនុស្សក្នុងកិច្ច អភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីជីវប្រវត្តិមួយចំនួន នាសម័យមុន ដែលពូៗ ខិតខំស្វែងរកសាលារៀនសូត្រដោយជ្រកពឹងពាក់នៅតាមទីវត្តអារាម ។ តែនៅក្នុងសម័យសម្តេចតេជោ ហ៊ុន សែន សាលារៀនបានរត់រកសិស្សឲ្យបានចូលមកសិក្សាក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅ គ្រប់ភូមិ ឃុំ ស្រុក ត្រូវមានថ្នាក់បឋម អនុវិទ្យាល័យនិង វិទ្យាល័យ ដើមី្បបង្កលក្ខណៈដល់សិស្ស ដែលពុំមាន លទ្ធភាពបានមកបន្តការសិក្សា ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ានក៏បានបញ្ជាក់ផងដែរថាការជួបជុំ សិស្ស និសិ្សត នៃខេត្តបន្ទាយមានជ័យ មកបន្តការសិក្សានៅខេត្តសៀមរាបនាពេលនេះក៏ជាមហាគ្រួសារខ្មែរតែ មួយ ក្នុងការអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស២៥៦១ហើយក៏ជាវប្បធម៌ ប្រពៃណីរបស់ថ្នាក់ដឹក នាំគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាពតែមួយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រីដែលតែងគិតគូដល់យុវជនយើងគ្រប់រូប ដែលជាធនធាន មនុស្ស ដែលជាសរសរស្តម្ភគ្រឹះដ៏រឹងមាំ ក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិហើយក៏សមស្របទៅតាមយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើមី្បឆ្លើយតបទៅនឹងទីផ្សារការងារអន្តរជាតិ និង ក្នុងតំបន់អាស៊ានទៀតផង ។ ម៉្យាងទៀតសន្តិភាពទាំងនេះក៏មិនមែនកើតឡើងឯកឯនោះបានទេ គឺសិ្ថតក្រោម គោលនយោបាយឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យជីវិតនយោបាយដឹកនាំរបស់ខ្មែរក្រហមត្រូវបាន រលំរលាយពីកម្ពុជា ។ ការបង្កើតសមាគមនេះ គឺជាគន្លឹះមួយក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមរបស់និសិ្សត ដោយកត្តានេះហើយ ទើបរាជរដ្ឋាភិបាល បានបង្កើតឲ្យមានសមគមយុវជន ក្នុងការតាមដានលើការសិក្សារបស់ ក្មួយៗ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ក្មួយៗ សិស្ស និសិ្សតទាំងអស់ ត្រូវគោរពឲ្យ បាននូវគោល បំណងរបស់ខ្លួន ក្នុងការបំពេញកិត្តិយសក្រុមគ្រួសារ និងសង្គមជាតិ , ត្រូវមានការសិក្សាផ្លាស់ប្តូរនូវ បទពិសោធន៍ ក្នុងការបងើ្កននូវចំណេះដឹងរបស់ខ្លួន, ត្រូវចេះគោរពច្បាប់រដ្ឋធម្មនុញ្ញនិង សូមឲ្យក្មួយៗជៀសចេញឲ្យឆ្ងាយពី គ្រឿងញៀន , ត្រូវគោរពនូវច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងពេលបើកបរត្រូវពាក់មួកនិង ដាក់ខ្សែក្រវ៉ាត់ សុវត្ថិភាព ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកផងដែរចំពោះក្មួយៗ សិស្ស និសិ្សតទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតគឺត្រូវតែមានស្មារតី ក្នុងការបំពេញតកព្វកិច្ចជាពល រដ្ឋខ្មែរ ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អណត្តិទី៤ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាម ឃុំ សង្កាត់ដែលខ្លួនរស់នៅ នាថ្ងៃទី០៤ មិថុនា ២០១៧ខាងមុខដើមី្បជ្រើសរើសតំណាងរបស់ខ្លួន រក្សានូវសុខសន្តិភាព និង កិច្ចអភិវឌ្ឍន៍ភូមិ ឃុំរបស់ខ្លួនឲ្យមានការរីក ចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាពតែមួយ ៕

អត្ថប ម៉ី សុខារិទ្ធ

1681 1682 1683 1684 1685 1686 1687 1688 1689 1690 1691