ខេត្តសៀមរាប ៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំគណបក្សប្រជាជន ក្នុងការចុះសួរសុខទុក្ខ និង ការបង្ហាញនូវកម្មវិធីយុទ្ធសាស្ត្រ ដើមី្បប្រៀបខ្លាំង ប្រៀបឈ្នះ លើការដណ្តើមយកជ័យជំនះ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ នាថ្ងៃទី ៤ មិថុនា ឆ្នាំ២០១៧ខាងមុខនេះ កាលពីចុងសប្តាហ៍ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈ កម្មាធិការកណ្តាល និង ជាប្រធានគណៈកម្មាធិការនៃគណបក្ស ប្រជាជនកម្ពុជាខេត្តសៀមរាប បានអញ្ជើញចុះជួបធ្វើ ការសំណេះសំណាលជាមួយបងប្អូនជាសមាជិកសមាជិកា ចំនួន៦២៥នាក់ ស្រី៣៤៧នាក់មកពី៩ភូមិនៅទីស្នាក់ការគណបក្សប្រជាជនឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។
ក្នុងកិច្ចស្វាគមន៍របស់លោក ហ៊ុន ហួន ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាស្រុកស្វាយលើបានធ្វើការបញ្ជាក់ពីការធ្វើបច្ចុប្បន្នភាព ចំពោះសមាជិកបក្សនៅទូទាំងស្រុក ក៏ដូចនៅក្នុងឃុំតាសៀមផងដែរ ។ ម៉្យាង ទៀតក្នុងដំណើរចុះសួរសុខទុក្ខសមាជិកសមាជិកា របស់ឯកឧត្តមបណ្ឌិតប្រធាន បានផ្តល់នូវភាពកក់ក្តៅ ព្រមទាំង បានធ្វើឲ្យសមាជិកសមាជិកាយល់ច្បាស់ នូវការបំពេញតួនាទី ភារកិច្ច ក្នុងការបន្តវេណដ៏ថ្លៃថ្លា ក្នុងគោលបំណងធ្វើ ឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ និង សន្តិភាព កិត្តិយសល្បីល្បាញ ក្នុងឆាកអន្តរជាតិ ។
មានប្រសាសន៍សំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការអំពាវនាដល់សមាជិក សមាជិកា ក៏ដូចប្រជាពលរដ្ឋទូទាំងឃុំតាសៀមទាំងមូល ដែលមានឈ្មោះបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ គឺដើមី្បជ្រើសរើមេឃុំ ដែល ដឹកនាំមូលដ្ឋាន នាំមកការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ទៀត ។ កិច្ចសំណេះសំណាលនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងផងដែរ ការបោះឆ្នោតដែលប្រព្រឹត្តទៅបាន ក៏ដោយប្រទេសជាតិយើងមានសុខសន្តិភាព និង មាន ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមាន គណបក្សប្រជាជនកម្ពុជាជាស្នូល ។ ដូច្នេះសន្តិភាពក៏មិនអាចកើតឡើងដោយឯងៗបាននោះទេ បើគ្មានការដឹកនាំ ដ៏ ត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា និង គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននាំមកនូវសន្តិភាពពេញលេញ និង មានការអភិវឌ្ឍរីកចម្រើនទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ។ ដូច្នេះយើង គ្រប់គ្នាត្រូវការពារសន្តិភាពនេះ ឲ្យស្ថិតស្ថេរយូរអង្វែងតទៅ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បាន ធ្វើការជម្រុញដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបន្តការពារសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ សំខាន់ក្នុងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឲ្យបានល្អ ព្រមទាំងដោះស្រាយពីទុក្ខកង្វល់របស់ប្រជា ពលរដ្ឋ ទាំងសេវា សំណូមពរ និង សេវាតម្រូវការ តាមការធ្វើវេទិកាសាធារណៈ ជាពិសេសធ្វើយ៉ាងណាកុំឲ្យប្រជា ពលរដ្ឋមានការថ្នាំងថ្នាក់ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការក្រើនរំលឹកដល់សមាជិកសមាជិកា ក៏ដូចប្រជាពលរដ្ឋទូទាំង ឃុំតាសៀមទាំងអស់ សូមកុំឲ្យជឿនូវការឃោសនាបោកប្រាស់ របស់ក្រុមជនអកតិមួយចំនួន ដែលបានលើកឡើង នៅពេលគណបក្សគេជាប់ឆ្នោត គេនឹងលុបបំណុលធនាគារទាំងអស់នោះ ពីព្រោះថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការ សមាគម ដែលឲ្យប្រជាពលរដ្ឋខ្ចីប្រាក់នោះ មិនមែនជារបស់រដ្ឋនោះទេ ជារបស់ឯកជន ។ ឯកឧត្តមបណ្ឌិត ក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធ ត្រូវរួមសហការគ្នាប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀន ដែលបានបំផ្លាញគ្រួសារ កើតអំពើហិង្សា អំពើចោរកម្ម និង បង្កអសន្តិសុខសង្គមទៀតផង ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានផ្តល់នូវអណ្តូងទឹកស្អាតចំនួន២ ដល់ភូមិរហាល និង ភូមិដំបូកខ្ពស់ ព្រម ទាំងបានប្រគល់លិខិតថ្លែងអំណរគុណ ដល់សប្បុរជនផ្តល់អណ្តូងទឹកស្អាត ក្នុងឃុំតាសៀងនេះផងដែរ ។ ក្នុងនោះ ឯកឧត្តមបណ្ឌិតក៏បានឧបត្ថម្ភនូវថវិកា ដល់បងប្អូនសមាជិកសមាជិកាដែលបានចូលរួម ម្នាក់ៗ ២ម៉ឺនរៀលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ