ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា


ខេត្តសៀមរាប ៖ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញបិទអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តសៀមរាប លើកទី២៥ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧

នាឳកាសនោះផងដែរ ឯកឧត្តម បណ្ឌិត បានសម្តែងនូវមនោសញ្ចេតនាអបអរសាទរ ចំពោះព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានបំពេញការងារយ៉ាងសកម្ម ដោយ​បានផ្តោត​ព្រះទ័យ​ទុ​​ក​​​ដាក់ និង​យកចិត្តទុកដាក់ជជែក​ពិភាក្សា​លើ​ប្រ​ធា​ន​បទ​សំខា​ន់​ៗ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ ដើម្បី​បម្រើ​ឱ្យ​​ផល ប្រយោ​​​​ជន៍​នៃ​ការបង្កើនធ្លុង​មហាសាមគ្គីក្នុងជួរ​ព្រះសង្ឃ ​និង​ពុទ្ធសាស​និក​សម្រាប់​ប្រមូលផ្តុំគំនិតនិង បញ្ញាញាណដ៏ទូលំ​ទូលាយ រិៈរក​វិធា​ន​​ការណ៍ដ៏សមស្រប ដើម្បីរួមចំណែកកាត់​បន្ថ​យ និងលប់បំបាត់​អំពើ​អកុសល និងអំពើហិង្សាផងទាំងពួងក្នុង​ស​ង្គ​ម និងឈោង​ចា​ប់​​យកសុខសន្តិភាពដ៏ពេញលេញ សុខុមាលភាព​ផ្លូវ​កាយ ផ្លូវចិត្ត និង​ការអភិវឌ្ឍ។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត អភិបាន បានកោត​សរសើ​​​​រ និងវាយតំលៃខ្ពស់ចំពោះរបាយការណ៍​របស់​លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ដែលបានលើកឡើង​ពីការ​រីកចំរើនគួរអោយកត់សម្គាល់ ដោយមានការសាមគ្គី​រវាងថ្នាក់​ដឹកនាំ​​មន្រ្តីរាជការ និងមន្រ្តីសង្ឃគ្រប់ថ្នាក់ ដែលបានខិតខំបំពេញ​កា​រងាររយៈកាលកន្លងមកបម្រើដល់វិស័យព្រះពុទ្ធសាសនា ជាពិ​សេ​​ស​​ដល់ការរៀបចំអង្គមហាសន្និបាត ឱ្យប្រព្រឹត្តទៅប្រកប ដោយ​ជោ​គ​​ជ័យ និងផ្លែផ្កាគួរជាទីមោទនៈ សមនឹងរដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា របស់យើងបានចែងថា ព្រះ​ពុទ្ធសាសនាជា​សា​ស​​នា​របស់រដ្ឋ ភាគច្រើនលើសលប់នៃប្រជាជនកម្ពុជា ចាត់ទុកព្រះពុទ្ធ​សាស​នា គឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ។ ក្នុងន័យនេះរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍​វិស័យព្រះពុទ្ធសា​សនា ដើម្បីជាប្រយោជន៍ ក្នុងការរួមចំណែកពង្រឹងសាមគ្គី កា​រ​លើកកម្ពស់វប្បធម៌ នៃការយោគយល់គ្នា ក្នុងចំណោមពុទ្ធ​សា​សនិ​ក ក៏ដូចជាប្រជាជនកម្ពុជារបស់យើងទាំងអស់ នាពេល បច្ចុប្បន្ន និងអនាគត។ រាជរដ្ឋាភិបាល និងពុទ្ធសាសនិក​ទាំង​អ​ស់ នៅតែបន្តការពារ និង​គោរព ព្រមទាំងលើកស្ទួយ ព្រះពុទ្ធសាស​នា​​ជាដរាប ដោយធ្វើយ៉ាងណា ឱ្យកម្លាំងដ៏មានឥទ្ទិពល​នៃព្រះពុទ្ធ​សាសនាបន្តស្ថិតនៅ ​និងជ្រួតជ្រាបក្នុងក្រអៅ​បេះដូងនៃប្រជា​ជន​​ខ្មែរ​ និងស្ថិតស្ថេរ​គង់វង្សស្របតាមបាវចនាជាតិ សាសនា ព្រះមហា​ក្សត្រ។

ជាមួយគ្នានោះដែរ ក្នុងនាមពុទ្ធសាសនិកមួយរូប បានចូលរួម​ចំណែកផ្តល់នូវប្រសាសន៍ ណែនាំដល់អង្គមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្ត ៖
​ទី១-សូមគណៈសង្ឃគ្រប់លំដាប់ថ្នាក់ បន្ត​អនុវត្តន៍​ឲ្យបាន​ខ្ជាប់​​ខ្ជួន​តាមបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ​​​​កម្ពុជា។ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានស្រាប់​ដូច​​ជា​​ព្រះរាជ-​ក្រិត្យ ព្រះរាជក្រម អនុក្រិត្យ សង្ឃប្រកាស សារាចរ សេចក្តី​សម្រេច និងស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី​ក៏ត្រូវអនុវត្តឱ្យ​ខ្ជាប់​ខ្ជួ​ន ដើម្បីប្រែក្លាយ ឱ្យទៅ​ជាកម្លាំងចលករដ៏មានសារៈសំខាន់​សម្រា​ប់​លើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យបានកាន់តែរឹងមាំល្អផូរផង់។
​ទី២-​គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ​ត្រូវសហការគ្នាឲ្យ​កាន់​តែល្អប្រសើរឡើងតាមវិន័យតាមឋានានុក្រម ដើម្បីពង្រឹ​ង​​​នូវ​កា​រ​ឯក​ភាព​សាមគ្គីភាព ក្នុង​ស្ថាប័នព្រះពុទ្ធសាសនាជាគំរូល្អ​ដល់​ពុទ្ធ​​បរិស័ទនិងចូលរួមចំណែកជួយអប់រំសីល ​​​​​​ធម៌​​ដល់សង្គម។
​ទី៣-​គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់យកកិច្ច-​​សហប្រតិបត្ត​​ការល្អឡើងថែមទៀត ​​ជាមួយក្រសួងធម្មការ និង​​សាសនា ក៏ដូចជាមន្ទីរធម្មការ និងសាសនាខេត្ត ក្រុង-ស្រុក ដើ​ម្បី​​សហការ​បំពេញការងារឲ្យ​កាន់តែទទួលបាននូវលទ្ធផល ​ប្រកប​ដោយការយោគយល់គ្នា អធ្យាស្រ័យគ្នាទៅវិញទៅមក។
​ទី៤-មន្ទីរធម្មការ​ និងសាសនា​និងព្រះមេគណៈទាំងពីរ​គណៈត្រូវយកចិត្តទុកដាក់ ពង្រឹងគុណភាពសាលាពុទ្ធិកសិក្សា​គ្រប់កំរិត ឲ្យក្លាយជាថ្នាលបណ្តុះបណ្តាលព្រះធម៌ ភាសាបាលី​សំស្រឹ្កត​ និងចំណេះដឹងទូទៅជំនាញវិជ្ជាជីវៈ មួយដ៏ល្អប្រពៃ​ក្នុង​សង្គមជាតិ ។
​ទី៥-មន្ទីរធម្មការ​ និងសាសនា​និង​ព្រះមេគណទាំងពីរ​គណៈ​​ត្រូវយកចិត្តទុកដាក់ពង្រីកការផ្សព្វផ្សាយព្រះធម៌ តាមរយៈកម្មវិធី​នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមដើម្បី ជួយជម្រុញ​សតិ-​អារម្មណ៍ពុទ្ធបរិស័ទឱ្យប្រព្រឹត្តអំពើល្អ ប្រកាន់​​​​​​​សច្ចធម៌ក្នុងសង្គម ជៀសវាងអំពើបាបគ្រប់ប្រភេទ។
​ទី៦-ព្រះថេរានុត្ថេរៈ សមណសិស្សគ្រប់ព្រះអង្គ ត្រូវ​បន្ត​យកចិត្តទុកដាក់ស្វាធ្យាយ រៀនសូត្រធម៌ គោរព​ព្រះ​វិន័យ​ដើម្បី​ប្រតិបត្តឲ្យ​សមជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈ​ដល់ប្រជាពុទ្ធ​បរិស័ទ ។
ទី៧-ពុទ្ធបរិស័ទទាំងអស់ ត្រូវបន្តរួមសាមគ្គី​កសាងសង្គម​និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាឲ្យបានថ្កុំថ្កើងរុង​​​​​​​​​​​​​​រឿ​ង ដោយ​ជៀសវាងការប្រកាន់បក្សពួក នាំឲ្យបាត់បង់ជំនឿ និង ធ្វើឲ្យអាប់​ឱនព្រះពុទ្ធសាសនា។ ​ពិសេសរួម​គ្នា​កាត់បន្ថយជំលោះ​ផ្សេងៗ​ដែលនាំដល់ការបែកបាក់ផ្ទែក្នុង ធ្វើឲ្យជំនឿដ៏ជ្រះថ្លា​របស់ប្រជាពុទ្ធបរិសទ័​ត្រ។

01 02 03 04 05 06 07 08 09 10 11 12 13 14 15