ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំកំពង់ថ្កូវ នៅស្រុកក្រឡាញ់


ខេត្តសៀមរាប ៖ ផ្អែកតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ  ស្តីពីការរៀបចំកិច្ចប្រជុំលើកដំបូង ដើមី្បប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ , មេឃុំ  ចៅសង្កាត់ ជំទប់ និង ចៅ សង្កាត់រង ។ ក្រោយការប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវចាត់ឲ្យ មានការប្រជុំ ជាលើកដំបូងនៃក្រុមប្រឹក្សា ឃុំ សង្កាត់ នៅព្រឹកថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០១៧នេះ នៅសាលាឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំលើកដំបូង ដើមី្បប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំកំពង់ថ្កូវ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក និង សមាជិកក្រុមប្រឹក្សាឃុំអាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិចូលរួមផងដែរ ។

តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីប្រកាសទទួលស្គាល់សមាសភាពជាសមាជិកក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ទី១,ជំទប់ទី២ ក្នុងឃុំកំពុងថ្កូវ អាណត្តិទី៤ មានចំនួន ០៥រូប ក្នុងនោះលោក លន់ រួប ជាមេឃុំ , លោក ផែន ផៃរ៉េត ជំទប់ទី១ ,លោក មាស មឿន ជំទប់ទី២ ។

បន្ទាប់ពីសេចក្តីរាយការណ៍របស់លោកមេឃុំអាណត្តិទី៣ និង ការប្រគល់សេចក្តីសម្រេច និង ត្រា ព្រមទាំង ការធ្វើការប្តេជ្ញាចិត្តរបស់លោកមេឃុំ អាណត្តិទី៤ទាំងពីរឃុំរួចមក  មានប្រសាសន៍សំណេះសំណាលនោះ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានចូលរួមអបអរសាទរ ចំពោះអស់លោក លោកស្រី ជាសមាជិក​ក្រុមប្រឹក្សាឃុំ អាណត្ដិទី៤ និង ជាមេឃុំ ជំទប់ ទំាងអស់ដែលបានទទួលនូវសេចក្តីទុកចិត្តពី​សំណា​ក់ប្រ​ជា​​ព​​លរដ្ឋ តាមរយៈការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្ល​ង​​​​មក  បានប្រព្រឹត្តទៅប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្ដិធម៌ ។  ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា ក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ដែលបោះឆ្នោតជ្រើសរើសឡើង ពីប្រជាពលរដ្ឋ ក្នុងភូមិនិងមានស្វ័យភាពក្នុងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍន៍មូល ដ្ឋាន ក៏ពិតមែន  ហើយក្រុមប្រឹក្សាជាផ្នែកមួយនៃអំណាចប្រតិបត្តិរបស់រដ្ឋ ក្នុងន័យថា ក្រុមប្រឹក្សាឃុំត្រូវអនុវត្តតាមរដ្ឋ ធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាននានា ដែលមានជាធរមាន សំខាន់ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា មេឃុំ ចៅសង្កាត់ បន្ទាប់ពីការប្រកាសសុពលភាពនេះទៅ ត្រូវអនុម័ត តាមបទបញ្ជាផ្ទៃក្នុង ឲ្យស្របទៅតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់នូវដំបូន្មានល្អៗ និង អនុសាសន៍ បទពិសោធន៍មួយចំនួន ដល់សមាជិកក្រុមប្រឹក្សាឃុំ នៃអាណត្តិទី៤ ដើមី្បជាប្រទីបឆ្លុះបញ្ចាំងក្នុងការគ្រប់គ្រង ដឹកនាំឃុំ លើកិច្ចអភិវឌ្ឍឲ្យមានការរីកចម្រើនបន្ត និង  បានធ្វើការផ្តាំផ្ញើផងដែរថា  ការប្រកាសទទួលស្គាល់ជាក្រុមប្រឹក្សាឃុំ អាណត្ដិ​ថ្មីក៏ពិ​ត​មែ​ន ប៉ុន្ដែមិនមែនបានសេចក្ដីថា ការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍​មូលដ្ឋានដែលក្រុមប្រឹក្សាឃុំ អាណត្ដិ​ចា​ស់​​បានអនុវត្ដកន្លងមក ត្រូវបានបញ្ចប់នោះទេ ពោលគឺ ក្រុមប្រឹក្សាឃុំ អាណត្ដិថ្មី ត្រូវបន្ដអនុវ​ត្ដ​​ការ​ងា​​រ​​​គ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ពីក្រុមប្រឹក្សាឃុំ អាណត្ដិចាស់ សំដៅធានាឲ្យមាននិរន្ដរភាព​ ក្នុងកិច្ច​ការ​រដ្ឋបាល និង ការផ្ដល់សេវា ព្រមទំាងការអភិវឌ្ឍនៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ។ ដូច្នេះសូមលោកស្រី អស់លោកទំាងអស់ មេត្ដា​យក​ចិត្ដទុកដាក់អនុវត្ដឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិ​ខិតបទ​ដ្ឋាន​គតិ​យុត្ដិនានារប​ស់​រាជរ​ដ្ឋាភិ​បា​ល​ និង ត្រូវបំពេញការងារចំពោះមុខមួយចំនួន ឲ្យបានម៉ត់ចត់ រួមទាំងការធានាបា​ន នូវ​សាមគ្គីភាពល្អ និងការយោគយល់គ្នានៅក្នុងកិច្ចការរបស់ខ្លួន ដើមី្បផលប្រយោជន៍ជាតិទាំងមូល   ។

នាព្រឹកនោះដែរនៅសាលាឃុំក្រឡាញ់ ស្រុកក្រឡាញ់ ក៏មានធ្វើការប្រកាសទទួលស្គាល់សមាសភាពសមា ជិកក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ទី១,ជំទប់ទី២អាណត្តិទី៤ របស់ឃុំក្រឡាញ់ ក្រោមអធិបតីភាពរបស់ឯ.ឧ ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ។ តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីប្រកាសទទួលស្គាល់សមាសភាពជាសមាជិកក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ទី១,ជំទប់ទី២ ក្នុងឃុំក្រឡាញ់ អាណត្តិទី៤ មានចំនួន ០៥រូប ក្នុងនោះលោក  ដោ វឿ ជាមេឃុំ ,លោក ធាត់ ណាវី ជំទប់ទី១ និងលោក លឹម ប៊ុនថន ជំទប់ទី២ផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

1886​​ 1887

1888 18941893 18891892 18911890 18961895 1897