ខេត្តសៀមរាប ៖ សន្និសីទលើកទី១១ ស្តីពីមិត្តភាពប្រជាជននិងប្រជាជនអាស៊ាន ចិន ត្រូវបានបើកឡើងនៅលើទឹកដី ប្រវត្តិសាស្ត្រខេត្តសៀមរាប នាសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំ ហុង នាព្រឹកថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៧ មានការអញ្ជើញចូលរួមមកពីបណ្តាសមាគមមិត្តភាព អាស៊ាន ចិន និង អង្គការជំនាញ ដើមី្បស្តាប់បទបង្ហាញដោយសហការី ពិភាក្សាបញ្ហាបច្ចុប្បន្ន និង អនាគត ដែលទាក់ទងនឹងព្រឹត្តិការណ៍ និង បង្កើតបាន ទិដ្ឋភាព ប្រជាជននិងប្រជាជន នៃសន្និសីទលើកទី១១ ឆ្នាំ២០១៧ ។
បន្ទាប់ពីកិច្ចស្វាគន៍របស់ឯកឧត្តម ឯក សំអុល ប្រធានសមាគមិត្តភាព កម្ពុជា ចិន និង ចំណាប់អារម្មណ៍ របស់លោកជំទាវ គួ ស៊ីវលាន ប្រធានសមាគមចិន អាស៊ាន ដើមី្បមិត្តភាព ប្រជាជន និង ប្រជាជន ក៏បានបញ្ជាក់ថា អង្គសន្និសីទលើកទី១១ ឆ្នាំ២០១៧នេះ បានផ្តោតលើកប្រធានបទ( ពង្រឹងចំណងមិត្តភាព ប្រជាជននិងប្រជាជន អាស៊ាន ចិន ដើមី្បការការពារសន្តិភាព និង សហប្រតិបត្តិការ ) ក្នុងការប្រមូលផ្តុំដើមី្បអនុវត្តឥទ្ធិពលរបស់ខ្លួនឲ្យ កាន់តែស៊ីជម្រៅ នៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ និង បង្ហាញភាពខ្លាំងរបស់ខ្លួន និង តម្រូវការនៅ ក្នុងវិស័យទាំងនោះ និង បង្កើតដំណោះស្រាយ ដើមី្បអភិវឌ្ឍន៍ប្រកបដោយចិរភាព នៃមិត្តភាពប្រជាជននិង ប្រជាជន អាស៊ាន ចិន ។
មាន ប្រសាសន៍នោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមាគមន៍ ចិន អាស៊ាន ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើមី្បរួមចំណែកលើកកម្ពស់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ទាំង ក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគី ជាមួយអាស៊ាន ក្នុងគោលបំណង ពង្រឹងពង្រីកមិត្តភាព និង កិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងផ្លាស់ប្តូរប្រជាជន និងប្រជាជន ដើមី្បការយោគយល់គ្នា កាន់តែប្រសើរឡើង។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីលទ្ធផលនៃកិច្ចទំនាក់ទំនងរវាងអាស៊ាន ចិន សំខាន់លើការអនុវត្តខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលនាំមកនូវការអភិវឌ្ឍដ៏ធំធេង លើវិស័យជាច្រើន ក្នុងប្រទេសអាស៊ាន លើហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរប្រជាជនជាដើម ។ ម៉្យាងទៀត យុវជនមានកត្តាសំខាន់បំផុត ដែលជាអ្នកបន្តវេនអនាគត ហើយ ការធ្វើសន្និសីទនាពេលនេះ រវាងអាស៊ាន ចិន ក៏ដូចរដ្ឋាភិបាលអាស៊ាន និង រដ្ឋាភិបាលចិន យុវជនយើងបន្តធ្វើទៅ អនាគតឲ្យកាន់តែមានខ្លាំងក្លាឡើង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានគូសបញ្ជាក់ថា ក្នុងក្រប ខ័ណ្ឌទំនាក់ទំនាងកម្ពុជា ចិន កិច្ចសហប្រតិបត្តិការទ្វេរភាគី បានក្លាយជាភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានធ្វើ ឲ្យទំនាក់ទំនងកម្ពុជា ចិន មានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ពីមួយឆ្នាំទៅមួយឆ្នាំ ។ ឯកឧត្តមបានបន្តទៀត ថា ក្នុងរយៈពេលពីរទស្សវត្សកន្លងមក កម្ពុជាសម្រេចបានការអភិវឌ្ឍលើគ្រប់វិស័យ សំខាន់ការរក្សានូវសន្តិភាពពេញ លេញ ស្ថិរភាពនយោបាយ ព្រមទាំងកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម៧% ក្នុងមួយឆ្នាំ ហើយលើមូលដ្ឋាននេះ អត្រាភាពក្រីក្រក៏បានធ្លាក់ចុះនៅប្រមាណ១១,៥% ដែលធ្វើឲ្យជីវភាពប្រជាជនកាន់តែមានភាពធូរធារ និង រីកចម្រើន ឯកឧត្តមក៏មានជំនឿជឿជាក់ថា សន្និសីទថ្ងៃនេះ នឹងពិភាក្សាស៊ីជម្រៅ និង ទទួលបានលទ្ធផល តាមរយៈការរួមគ្នា ខិតខំសម្រេចឲ្យបានខ្សែក្រវ៉ាត់មួយ ផ្លូវមួយ , ការកសាងហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ចិន , ចំណងមិត្តភាពយុវជន ចិន អាស៊ាន និង ជម្រុញទេសចរណ៍ អាស៊ាន ចិន ក្នុងការរួមចំណែកធ្វើឲ្យទំនាក់ទំនងអាស៊ាន ចិន ឲ្យកាន់តែល្អប្រសើរ លើគ្រប់វិស័យឲ្យបានច្រើន ដើមី្បផលប្រយោជន៍នៃភាគីទាំងសង្ខាង ព្រមទាំងធ្វើឲ្យកត្តាសន្តិភាព ស្ថេរភាព និង ការ អភិវឌ្ឍក្នុងតំបន់ទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ