ផ្លូវថ្មល់ជាដង្ហើមនៃសេដ្ឋកិច្ចជាតិ


ខេត្តសៀមរាប ៖ ដើមី្បបំពេញនូវតម្រូវការលើវិស័យទេសចរណ៍នៅខេត្តសៀមរាប  ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សំខាន់ផ្លូវថ្នល់ ស្ពាន និង ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈក្នុងក្រុងប្រវត្តិសាស្ត្រមួយនេះ ក៏ដូចនៅតាមបណ្តាមូលដ្ឋានភូមិ ឃុំ សង្កាត់ផងដែរ ។  ដើមី្បឆ្ពោះទៅកាន់ការប្រឡងប្រណាំងទីក្រុងស្អាត ក្នុងតំបន់អាស៊ាននាពេលខាងមុខនេះ អាជ្ញាធរ ខេត្តបានធ្វើការរៀបចំ កែលម្អនូវសោភ័ណ្ឌភាពក្រុងប្រវត្តិសាស្ត្រមួយនេះ ក្នុងការទាក់ទាញអារម្មណ៍នៃភ្ញៀវទេសចរ ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានវប្បធម៌ និង ធម្មជាតិផងនោះ  ខេត្តត្រូវបានធ្វើការ កែលម្អផ្លូវមួយចំនួន ឲ្យកាន់តែមានសោភណ្ឌភាព ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ និង គណប្រតិភូជាន់ខ្ពស់ ជាតិ អន្តរជាតិទៀតផង ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានដឹកនាំប្រតិភូ អន្តរមន្ទីរ ចុះត្រួតពិនិត្យការដ្ឋានពង្រីកកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម  ក្រុង សៀមរាប អំពីគុណភាពក្នុងការអ៊ុតកៅស៊ូបេទីម្មីន៍ របស់ក្រុមហ៊ុន ដាយអីម៉ិន ខនស្ត្រាក់សិន ដែលជាអ្នកម៉ៅការ ក្នុង ការស្ថាបនាកំណត់ផ្លូវនេះ ហើយមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ជាអ្នកត្រួតពិនិត្យបច្ចេកទេស ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន ដល់ប្រធានក្រុមវិស្វកម្មរបស់ ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការចាក់អ៊ុតក្រាលកៅស៊ូផ្លូវនេះ ដើមី្បធានាឲ្យបាននូវគុណភាពប្រើប្រាស់បាន យូរអង្វែង ។  ពីព្រោះថា ផ្លូវនេះជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត ក្នុងការបម្រើក្នុងវិស័យទេសចរណ៍ ក៏ដូចជា ការដឹកជញ្ជូនភោគផលកសិផលរបស់កសិករ នឹងជាសរសៃឈាមមួយដែលឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ក្នុង ការបម្រើលើវិស័យសេដ្ឋកិច្ចជាតិ និង អន្តរជាតិ ។  ឯកឧត្តមបណ្ឌិតក៏បានណែនាំមួយចំនួនផងដែរ ដល់មន្ទីរសាធារ ណការខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធលូ ក្នុងការបង្ហូរទឹកភ្លៀងចេញពីផ្លូវ ដើមី្បធានាឲ្យបាននូវគុណភាពផ្លូវ រឹងមាំ ព្រមទាំងធ្វើការថែរក្សាឲ្យបាននូវការ៉ូឡាដែលបានក្រាលនៅលើចំណីផ្លូវ  ដែលទុកសម្រាប់អ្នកថ្មើរជើងធ្វើ ដំណើរកម្សាន្ត សំខាន់ចំពោះភ្ញៀវទេសចរណ៍ ។  ម៉្យាងទៀតចំពោះមន្ត្រីសមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ និង នគរបាលចរាចរណ៍ ត្រូវយកចិត្តទុកដាក់ចំពោះគ្រប់យានយន្តទាំងអស់ មិនត្រូវមកយកចំណីផ្លូវ ឬ ដងផ្លូវទាំងនេះ ធ្វើជាចំណតរថយន្តឈ្នូល និង រថយន្តក្រុងរបស់ក្រុមហ៊ុនឡើយ  គឺខេត្តយើងមានទីតាំងសម្រាប់ការចតរថយន្ត  របស់បងប្អូនអ្នករត់ឈ្នូល និងដឹកទំនិញ ទាំងនៅខាងកើតក្រុង និង ខាងលិចក្រុង ។  ក្នុងនោះឯកឧត្តមបណ្ឌិត ក៏ បានមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការទប់ស្កាត់ឲ្យខាងតែបាន នូវគ្រប់រថយន្តដឹកជញ្ជូនដី និង រថយន្តដឹក ទំនិញសំពីងសំពោងចូលក្រុងឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រមួយនេះ ដែលជាក្រុង បេក្ខភាពក្នុងការប្រឡងប្រណាំងទីក្រុងស្អាតតំបន់អាស៊ានខាងមុខនេះ ។

ក្នុងការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ប្រកបរបរលក់ដូរឲ្យភ្ញៀវនៅតាមរថយន្ត នៅតំបន់ ភូមិចុងកៅស៊ូនោះ បងស្រីម្នាក់ក៏បានសំណែងនូវការសាទរ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេ ជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានខិតខំក្នុងកិច្ចអភិវឌ្ឍប្រទេស សំខាន់លើ ផ្លូវថ្នល់ ដែលជាកត្តាចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើប្រាស្រ័យទាក់់ទងគ្នា លើការងារពាណិជ្ជ និង សេដ្ឋកិច្ច ។ ម៉្យាងទៀតការស្ថាបនាកំណាត់ផ្លូវនេះឡើង កាន់តែធ្វើឲ្យសោភណ្ឌភាពក្រុងសៀមរាប មានភាពស្រស់ស្អាត ក្នុងការ ទទួលស្វាគមន៍ភ្ញៀវទេសចរ និង ធ្វើឲ្យកំណើនសេដ្ឋកិច្ចនៃក្រុមគ្រួសាររបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរ ឡើងទៀតផង  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

2087 2088 2089 2090 2091 2092 2093 2094 2095 2096 2097 2098 2099 2100 2101 2102