ពិធីកាន់បិណ្ឌវេណទី២ នៅវត្តរាជបូណ៌


ខេត្តសៀមរាប ៖ នៅ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​ប្រពៃណី​ខ្មែរ ក្នុង​វេន​ទី​២ ត្រូវនឹងថ្ងៃ២ រោច​ខែ​ភ​ទ្របទ  ​ឆ្នាំរកា  នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែ​កញ្ញា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការសាលាខេត្តសៀមរាប បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តរាជបូណ៌​  សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ។

ពិធីបុណ្យកាន់បិណ្ឌ​ត្រូវ​​បាន​បុ​រា​ណា​ចា​រ្យ​រាជបណ្ឌិត​ខ្មែរ​រៀបចំ​រយៈពេល១៥ថ្ងៃ ដោយ​ចាប់គិត​ពី​ថ្ងៃទី ០១ រោច​ដល់​ថ្ងៃ ១៥រោច ខែភទ្របទ  ​ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅដល់​ប្រេត​ជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ ។

តាមការបញ្ជាក់របស់តាអាចារ្យបានឲ្យដឹងថា ក្នុង​ជំនឿ​កាន់​បិណ្ឌ​នេះត្រូវ​បាន​ប្រជាពល​រដ្ឋ​ខ្មែរ​នាំ​គ្នា​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​សតវត្សរ៍​ទី​២១​នេះ​ ។

បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នមសកា ព្រះរតនត្រ័យ  ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ​បង​ប្អូន​ញាតិ​មិត្ត​ ពុទ្ធ​បរិស័ទ​បានធ្វើ​ពិធីរាប់​បាត្រ​ បង្សុកូល​ ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណ​ក្ខ័ន្ត ​ចំពោះ​មាតា​បិតា​  ជី​ដូន​ជីតា​ និង ​ញាតិ​កាល​ទាំង​៧​សណ្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់បរ​លោក​ខាង​មុខ​ហើយ​នោះ  ព្រមទាំងឧទ្ទិសទៅដល់ដួងវិញ្ញាណក្ខ័ន្តកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា ​សូម​ឲ្យ​មក​ទទួល​នូវ​ផល្លា​និសង្ឃ​ដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ ​បាន​ឧទ្ទិស​ជូន​តាម​រយៈ​ព្រះ​សង្ឃដែលជាស្រែបុណ្យ ក្នុ​ង​រដូវ​កាល​បុណ្យ​កាន់​បិណ្ឌ​ និង ​ភ្ជុំ​បិណ្ឌ​នេះ ​ សូម​ឲ្យ​អំណាច​នៃ​អានិសង្ឃ​នេះ​ជួយ​ទ្រទ្រង់​ឲ្យ​វិញ្ញាណ​ក័្ខន្ត​អ្នក​ទាំង​នោះ​ បាន​ទៅកាន់ទី​សោយ​សុខ​ឋាន​បរម​សុខ​កុំ​បី​ឃ្លៀង​ឃ្លាត​ក្នុង​ឋាន​សុគតិ​ភព​កុំបី​ខានឡើយ​ ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងថា បុណ្យ​ភ្ជុំបិណ្ឌ ក៏ដូចជា​បុណ្យផ្សេងៗទៀត​ត្រូវបាន​ប្រារព្ធ​ឡើងវិញ ក្រោយថ្ងៃជ័យជំនះ ៧មករា​ឆ្នាំ១៩៧៩ បន្ទាប់ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​ដួលរលំរលាយទៅ ក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏​បានធ្វើ​ឲ្យ​វិស័យ​ព្រះពុទ្ធ​ចក្រ​មាន​ការរីក​ចម្រើន  ហើយប្រពៃណី​ព្រះពុទ្ធ​សាសនា​ ក្នុង​ជំនឿ​កាន់​បិណ្ឌ​ត្រូវ​បាន​ប្រជាពល​រដ្ឋ​ខ្មែរ ​នាំ​គ្នា​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​សតវត្សរ៍​ទី​ ២១​នេះ ​។  ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់  លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ ។ ដូច្នេះពិធីបុណ្យភ្ជំបិណ្ឌនេះ ​យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និង ឲ្យ​បាន​ទៅកាន់​សុគតិភពថ្មី ហើយ​ងាកក្រោយ​មកជួយ​បី​បាច់​ថែរក្សា កូនចៅ​ ឲ្យ​មាន​សេចក្តីសុខ​សប្បាយ​ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពុទ្ធបរិស័ទ ដែលគ្រប់អាយុ និង មិនទាន់បានចុះឈ្មោះបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ឲ្យបានគ្រប់ៗគ្នា   ដើមី្បបំពេញនូវកាតព្វកិច្ចជាពលរដ្ឋមួយរូប ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ​។

ទ័យ្យទានវត្ថុប្រគេនដល់ព្រះសង្ឃ  ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តរាជបូណ៌ រួមមាន អង្ករ ២៥០គក្រ មី ១៥កេស ទឹកក្រូច ១៥កេស ទឹកត្រី ០៥យួរ ទឹកស៊ីអ៊ីវ ០៥យួរ ទឹកសុទ្ធ ១៥កេស  ស្ករស ១០គក្រ និង ទឹកដោះគោ ០២កេស តែ២​កន្លះគីឡូ បច្ច័យចំនួន ៤លានរៀល និង សីលវ័ន្ត សីលវន្តី   ម្នាក់ៗ ក្រណាត់ស ០១ដុំ បច្ច័យ ១ម៉ឺនរៀល ផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប

2473 2474 2475 2476 2477 2478 2479 2480 2481 2482 2483 2484 2485 2486 2487 2488 2489 2490 2491 2492 2493 2495