ខេត្តសៀមរាប ៖ ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏ធំមួយ ដែលមានសារៈសម្ខាន់បំផុត របស់បងប្អូន ពុទ្ធសាសនិកខ្មែរយើងគ្រប់រូប ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ មិនដែលខកខានឡើយហើយ ដោយពិធីបុណ្យដ៏ធំមួយនេះ ចាប់ផ្ដើមឡើងពីថ្ងៃ១ រោចដល់ថ្ងៃ១៥រោចខែភទ្របទ ដែលគេហៅថា បុណ្យកាន់បិណ្ឌ ។ ដោយយើងសង្កេតឃើញបងប្អូនពុទ្ធបរិស័ទ ប្រជាពលរដ្ឋ បានដាក់វេនគ្នាជាក្រុមៗ ទៅតាមវេននិមួយៗ ចាប់ពីថ្ងៃ ១រោជ ដល់ថ្ងៃ ១៤រោជ ហើយនៅថ្ងៃ១៥រោជ គឺជាថ្ងៃបងប្អូនពុទ្ធបរិស័យយើង មកពីគ្រប់មជ្ឈដ្ឋាន ដែលមាននាំយកនូវ ចង្ហាន់ ចំណីអាហារ មកជួបជុំគ្នានៅតាមទីវត្តអារាម ដែលជាថ្ងៃបុណ្យធំ គេតែហៅថា បុណ្យភ្ជំបិណ្ឌ ហើយក៏ជាថ្ងៃ ដែលបងប្អូនជាមន្ត្រីរាជការ បុគ្គលិក កម្មករ នៅតាមបណ្តាក្រុមហ៊ុន និង អ្នករស់នៅជិតឆ្ងាយ ត្រូវបានឈប់សម្រាក់ ដើមី្បបានមកជួបជុំបងប្អូន ញាតិមិត្ត សាច់សាលោហិតរបស់ខ្លួន ក្នុងរដូវភ្ជំបិណ្ឌនេះ ។ ម៉្យាងទៀតបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជំបិណ្ឌ គឺជាបុណ្យទក្ខិណានុប្បទានមួយ ដែលប្រជាពុទ្ធបរិស័ទ ធ្វើឡើងនូវរដូវកាល ដែលព្រះសង្ឃគង់ចាំនូវព្រះវស្សាអស់រយៈពេលមួយត្រីមាស ដើមី្បទំនុកបម្រុងព្រះសង្ឃ ដោយចង្ហាន់បិណ្ឌបាត្រផង បច្ច័យបួនផង ដែលពុទ្ធកាលនាសម័យកាលនោះ គេមិនបានហៅថា បុណ្យកាន់បិណ្ឌ និង ភ្ជំបិណ្ឌដូចយើងទេ គឺគេហៅថា បុណ្យបវារណបច្ច័យបួនដល់ព្រះសង្ឃ ។ ដោយឡែកនៅក្នុងកម្ពុជារដ្ឋយើង នារជ្ជកាលព្រះបាទអង្គឌួង នៅឆ្នាំ១៨៤៨ ទៅ ១៨៥៩ ដែលព្រះអង្គ គឺជាពុទ្ធសាសនិកដ៏ឆ្នើម ក្នុងការដឹកនាំធ្វើពិធីបុណ្យនេះឡើង ដោយព្រះអង្គស្វែងយល់ ឃើញថា ការរៀបចំពិធីបុណ្យនេះ មិនអាចធ្វើរយៈពេល៣ខែបានឡើយ ដោយប្រជានុរាស្រ្តជាប់រវល់ ក្នុងការងារ បង្កបង្កើនផល ប្រកបមុខរបរផ្សេងៗចិញ្ចឹមជីវិត ហើយព្រះអង្គបានកំណត់ឲ្យប្រជាពលរដ្ឋខ្មែ គោរពប្រតិបត្តិតែរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ដោយប្រជាពលរដ្ឋយើងមួយចំនួនធំ បានបញ្ចប់ពីការងារបង្កបង្កើនផល ហើយក៏ជារដូវទឹកឡើងផងដែរ ។ ការប្រារព្ធធ្វើពិធីបុណ្យនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់ ពពួកប្រេត និង លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ ។ ក្នុងពិធីកាន់បិណ្ឌនេះដែរ ព្រះបាទអង្គឌួង ក៏បានលើកឡើងអំពីការ បោះបាយបិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរយើងមួយចំនួនយល់ថា ការបោះបាយបិណ្ឌនេះវាមិនសមហេតុផលទេ តែមានអ្នកប្រាជ្ញមួយ ចំនួនបានគូសបញ្ជាក់ថា ការបោះបាយបិណ្ឌ គឺជាការឧទ្ទិសជូនដល់ពពួកសត្វប្រេតទាំងពួង គឺវាមិនទាស់ខុសអ្វីទេ ពីព្រោះថា ពពួកសត្វប្រេតមានច្រើនពួកណាស់ ដែលមានប្រភេទខុសៗគ្នា ដែលធ្វើឲ្យយើងមានពិធីបោះបាយបិណ្ឌ នេះឡើង ដោយពពួកសត្វប្រេតខ្លះមិនអាចទទួលអាហារស្អាតស្បាតបានទេ ទាល់តែមានលក្ខណៈស្មោគគ្រោក ដោយមានប្រឡាក់ដោយភក់ជ្រាំ ឬ កាកសំណល់អសោធ ទើបពពួកសត្វប្រេតទាំងនោះយកទៅបរិភោគបាន ។ តាមអ្នកប្រាជ្ញមួយចំនួនក៏បានបញ្ជាក់ថា ការបោះបាយបិណ្ឌនេះ ជាលក្ខណៈខ្ជឹះខ្ជារគ្មានការសនំ្សសំចៃ នូវគ្រឿង ឧបភោគបរិភោគ ស្បៀងអាហារប្រចាំថ្ងៃ ហើយការបោះបាយបិណ្ឌនេះ គឺជាការឥតប្រយោជន៍ ហើយដែលធ្វើឲ្យមាន ផលវិបត្តិ និង ប៉ះពាល់បរិស្ថាននៅជុំវិញព្រះវិហារ ដែលអាចឲ្យយើងគ្រប់រូបទទួលនូវបាបកម្មទៀតផង ។ ដូច្នេះ ពិធីបុណ្យនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរ សណ្តាន ដែលបានចែកឋានទៅកាន់បរលោក និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និង ឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។
ដោយកត្តានេះហើយ ទើបនៅវេលាពៀបភ្លឺនោះ នៅតាមទីវត្តអារាម យើងសង្កេតឃើញមានការជួបជុំគ្នា របស់បងប្អូនពុទ្ធបរិស័ទ ទាំងចាស់ ក្មេងប្រុសស្រី ក្រោកឡើងពីយប់មកកាន់ទីវត្ត ដោយនៅនឹងដៃមានកាន់នូវចានបាយពន្នូតបាយបិណ្ឌ ដែលបានសូន្យជាដុំៗ តូចៗ មានប្រឡាក់ទៅដោយគ្រាប់ល្ង ព្រមទាំងមានការ ដោតភួងផ្កា និង ការដុតទៀន ធូក ដើមី្បឧទ្ទិសមគ្គផលកុសលផលបុណ្យ និង វិញ្ញាណក្ខ័ន្ធដល់លោកអ្នកមាន គុណដែលបានចែកឋានទៅ ។ បន្ទាប់ពីព្រះសង្ឃស្មូតនូវ(បរាភវសូត្រ) ចប់ផ្សព្វគ្រប់ហើយនោះ លោកតាអាចារ្យ បងប្អូនពុទ្ធបរិស័ទ បានកាន់នូវបាយបិណ្ឌទាំងនោះ ធ្វើការប្រទាក់កិ្សណបីជុំព្រះវិហារ ដោយមានការបោះនូវបាយបិណ្ឌ នៅគ្រប់ទឹសទីព្រះវិហារ ដើមី្បឧទិ្ទសជូនដល់ក្រុមប្រេតទាំងឡាយណា ឬ ខ្មោច ដែលគ្មានញាតិមិត្ត ឧទ្ទិសកុសល ផលបុណ្យជូន ឲ្យបានទទួលអាហារទាំងនេះទទួលទាន នៅមុនពេលមេឃជិតភ្លឺនោះ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប