ពិធីប្រកាស កែសម្រួល និង តែងតាំងសមាសភាបន្ថែម នៃសមាជិកក្រុមការងារចុះជួយ ក្រុង ស្រុកទាំង១២ ខេត្តសៀមរាប


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍ ព្រឹកថ្ងៃសៅរ៍ ទី ១៦ ខែ កញ្ញា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្ត សៀមរាប មានធ្វើពិធីប្រកាសនិងប្រគល់សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព និង តែងតាំងបន្ថែម សមាជិកក្រុមការងារចុះជួយក្រុង ស្រុកទាំង១២ខេត្តសៀមរាប ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល  និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា អស់លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលការងារដែលបានអនុវត្ត កន្លងមក កត្តាសំខាន់អំពីចំណុចខ្លាំង និង បញ្ហាប្រឈម ក្នុងឱកាសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ព្រមទាំងការធ្វើបច្ចុប្បន្នភាព នៃសមាជិកសមាជិកាបក្ស នៅតាមមូលដ្ឋាន ក្នុងការប្រមូលផ្តុំកម្លាំងប្រជាជាតិទាំងមូល ថែរក្សសន្តិភាព ស្ថិរភាពនយោបាយ  ដើមី្បពង្រឹងដំណើរកិច្ចអភិវឌ្ឍន៍របស់ជាតិ និង ធានាជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាឆ្នាំ២០១៨ខាងមុខនេះ ។

បន្ទាប់ពីការអានសេចក្តីសម្រេច ស្តីពីការកែសម្រួល និង បំពេញបន្ថែមសមាជិកក្រុមការងារ និង ការ ប្រគល់សេចក្តីសម្រេច ដល់ក្រុមការងារក្រុង ស្រុកទាំង១២រួចមក  មានប្រសាសន៍សំណេះសំណាលនោះដែរ  សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា  ជាគណបក្សធំមានធនធានមនុស្សមានធនធានហិរញ្ញវត្ថុ មានបទពិសោធន៍ ក្នុងការដឹកនាំ ប្រទេសគ្រប់ដំណាក់កាល ដូច្នេះគណបក្សប្រជាជនកម្ពុជាពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសម្រេចទិសដៅជម្រុញការអភិវឌ្ឍន៍ ប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនខ្ពស់នៅឆ្នាំ២០៣០ ។ សម្តេចពិជ័យសេនា បានបន្ថែមថា នៅពេលខាងមុខនេះ នៅកម្ពុជាយើងនឹងមានការបោះឆ្នោតអសកលពីរទៀតគឺការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុង ស្រុក ខេត្ត និង ការបោះឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភា ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានក៏ពន្យល់ដល់សមាជិកក្រុមការងារបក្សគ្រប់ក្រុង ស្រុក  អំពីគោលនយោបាយដែលគណបក្សចូលរួមបោះឆ្នោត  ក៏បានដាក់ចេញនោះ វាជាកិច្ចការដែលគណបក្សប្រជាជនយើងបានធ្វើនឹងកំពុងធ្វើនាពេលបច្ចុប្បន្ននេះ  ។  សម្តេចបានបញ្ជាក់ថា ដូចជាការអភិវឌ្ឍន៍ឃុំ សង្កាត់កន្លងមកនេះគណបក្សប្រជាជនបានយកចិត្តទុកដាក់ ធ្វើតាមទិសដៅដែលបានដាក់ចេញ តាមគោលនយោបាយឃុំ សង្កាត់ និង ដំណាក់កាល ។ ម៉្យាងទៀតការកែសម្រួល និង បំពេញបន្ថែមសមាជិកក្រុមការងារចុះជួយមូលដ្ឋាននាពេល នេះ គឺជាការពង្រឹង និង ជម្រុញការ ព្រមទាំងក្តាប់ឲ្យបាន ការធ្វើបញ្ជីបច្ចុប្បន្នភាពលើបញ្ជីគ្រួសារបក្ស និង ធ្វើការ ជម្រុញដល់សមាជិកបក្សទាំងអស់ ដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និង ការធ្វើបច្ចុប្បន្នភាពបញ្ជី ឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ។ សម្តេចក៏បានគូសបញ្ជាក់ថា ក្រុមការងារទាំងអស់ ត្រូវបង្កើននូវកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងសមាជិករបស់ខ្លួន ព្រមទាំងផ្តល់នូវជំនឿទុកចិត្តដល់ប្រជាជន ​ដែលជា កត្តាស្នូលដ៏សំខាន់របស់គណបក្សប្រជាជន ។  ក្នុងនោះដែលសម្តេចក៏បានធ្វើការក្រើនរំលឹក ដល់ក្រុមការងារ និង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវក្តាប់ឲ្យបានពីសតិអារម្មណ៍របស់ប្រជាជន និង ក្រុមជនអកតិមួយចំនួន ដែលតែងបង្កនូវ ភាពអសន្តិសុខក្នុងសង្គម ។  ដើមី្បប្រទេសជាតិយើងឆ្ពោះឈានទៅមុខ តម្រូវការជាមុននោះ គឺ ការរក្សាសន្តិភាពឲ្យខាងតែបាន ទោះដោយតម្លៃណាក៏ដោយ ក៏យើងមិនឲ្យបរទេសមក ប្រើប្រាស់ជនជាតិខ្មែរ ដើមី្បសម្លាប់ខ្មែរតទៅទៀតឡើយ  ហើយយើងក៏មិនឲ្យនណាមកបំផ្លាញសេចក្តីសុខរបស់ជាតិ និង ប្រជាជនយើងឡើយ ។ ក្នុងនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ បានលើកនូវវិធានការ និង អនុសាសន៍សំខាន់ៗ របស់គណបក្សប្រជាជន   ដើមី្បជាគោលមាគ៌ា ក្នុងការឆ្ពោះទៅភាពជោគជ័យពេលខាងមុខ  ព្រមទាំងបានផ្ដាំផ្ញើ និង ណែនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តប្រពៃណីរបស់ខ្លួន ចំពោះប្រជាពលរដ្ឋ  និង ជួយដោះស្រាយរាល់ការ លំបាក់របស់ប្រជាពលរដ្ឋ ស្របតាមទិសដៅ និង ផែនការដែលគណ:កម្មាធិការកណ្ដាលបានដាក់ចុះ  ព្រមទាំងត្រូវរួមគ្នាដោះស្រាយរាល់កង្វល់ប្រជាពលរដ្ឋដែលប្រឈម នឹងជីវភាពរស់នៅ ផ្តល់សេវាតម្រូវការ និង សេវាបម្រើដោយសមធម៌ និង រួមដឹកនាំការពារសមិទ្ធផលដែលកើតមាននៅមូលដ្ឋានឲ្យបានគង់វង្សទៀតផង  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129