ពិធីប្រកាសផ្ទេរ តែងតាំតំណែងជាប្រធានពន្ធនាគារ ខេត្តសៀមរាប


ខេត្តសៀមរាប ៖ ពិធីប្រកាសផ្ទេរ និងចូលកាន់តំណែងលោក ភាន ឆវ័ន្ត ជាប្រធានពន្ធនាគារ ខេត្ត​សៀមរាប ត្រូវ​បាន​​​រាជរ​ដ្ឋា​ភិបាល​សម្រេច​ប្រគល់​តំណែង​ជាប្រធានពន្ធនាគារ ខេត្តសៀមរាប ជំនួសលោក ឆែម សាវុធ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់ជាប្រធានពន្ធនាគារ ម ១(ព្រៃស ) និង ឧត្តមអគ្គានុរក្សថ្នាក់លេខ ៣ ភាន ឆវ័ន្ត ប្រធានពន្ធ​នាគារខេត្តកំពង់ធំ មកកាន់តំណែងជាប្រធានពន្ធនាគារខេត្តសៀមរាប ។ ជាមួយគ្នានេះផងដែរមន្ត្រីពន្ធនាគារ​ចំនួន៣ រូបទៀត ត្រូវបានក្រសួងមហា ផ្ទៃតែងតាំងជាអនុប្រធានពន្ធនាគារខេត្តសៀមរាប ​ត្រូវបាន​ប្រកាស​តែងតាំង ​កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្នុងសាលប្រជុំរដ្ឋបាលសាលាខេត្ត​ ក្រោម​អធិបតីភាព​ឯក​ឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តមពៅ ពិសិដ្ឋ អភិបាលរងខេត្ត ព្រមទាំងមន្ត្រី​រាជការជាច្រើននាក់ផងដែរ ។

ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់​ផង​​ដែរ​ ចំពោះថ្នាក់ដឹក​នាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាបដែល​បានរួមសាមគ្គីគ្នា ក្នុង​ការកសាងអភិវឌ្ឍន៍ ដេលបានប្រកាន់យកនៅច្បាប់ជាគោលឲ្យមាន​ការរីកចម្រើនលើ​គ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។ សកម្មភាពទាំងនេះថ្នាក់ខេត្តសម្រេចបានកន្លងមកជាគុណ​ប្រយោ​ជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធី​កំណែទម្រង់​នានារបស់រាជរដ្ឋាភិបាល  ក្នុងបរិបទ​នៃកំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេច បាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កាប្រកាស​តែងតាំងចូលកាន់​មុខតំណែង​នេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយក​មកអនុវត្ត​ក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាង​ណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព  ក្នុងការ​ឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន។ នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ  តែ​សំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលខេត្ត​ត្រូវតែបន្តនិរន្តរ​ភាពការងារ​បន្តទៀត  ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រង​ឲ្យកាន់តែ​មានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ។  ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើ ត្រូវខិតខំ​បំពេញការងារ​ទ្វេ​ដង ដោយ​ស្មារតី​យកចិត្តទុកដាក់ នឹងមាន​ការទទួល​ខុសត្រូវ​ខ្ពស់ ព្រមទាំង​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត បញ្ញាញាណ និង ​ប្រាជ្ញា​ស្មារតី ដើម្បី​បំពេញការងារ​ជូនតម្រូវការរបស់​ប្រជាជន​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ព្រម ទាំងត្រូវគោរពរដ្ឋធម្ម​នុញ្ញ ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន របស់​រាជរដ្ឋាភិបាល​កម្ពុជា៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប

135 136 137 138 139 140 141 142 143 144 145 146 147 148 149 150