កិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ


ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧  ខែ តុលា ឆ្នាំ២០១៧នេះ មានធ្វើកិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គណៈអភិបាលខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ចូលរួមផងដែរ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើង ពីខ្លឹមសារនៃកិច្ចប្រជុំនាពេលនោះ ដោយបានបញ្ជាក់អំពីការរៀបចំប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តធ្វើឡើងនតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយមានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរណ៍ បានទស្សនាកម្សាន្ត អំពីវប្បធម៌  ប្រពៃណី របស់ប្រជាពលរដ្ឋខែ្មរយើង ដែលមានរយៈពេល០២ថ្ងៃ ។ ឯកឧត្តមបណ្ឌិតក៏បានឲ្យដឹងផងដែរថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺធ្វើឡើងដើមី្បរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើង ទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង។ឯកឧត្តមបណ្ឌិត  ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា ការជួបជុំគ្នានាឱកាសនេះ  ក៏ដើមី្បធ្វើការពិភាក្សាគ្នា និង ពិនិត្យមើលរាល់ ការងារដែលអនុគណៈកម្មការដែល អនុវត្តកន្លមក ដើមី្បធ្វើការរៀបចំក្រុងសៀមរាបយើង ឲ្យមានសោភណ្ឌភាពកាន់តែមាន ភាពស្រស់ត្រកាលឡើង ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០១៥នេះ ក្នុងការទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តឲ្យកាត់តែច្រើនផងដែរ ។ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានលើកនូវរាល់ចំណុចមួយចំនួន ក្នុងការចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ដោយផ្តោតសំខាន់លើបញ្ហាសន្តិសុខ ចរាចរណ៍  អនាម័យ បរិស្ថាន ភ្លើងបំភ្លឺ  និង បង្គន់អនាម័យចល័ត  នៅក្នុង ឱកាសពិធីបុណ្យ និង ក្រោយពិធីបុណ្យ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន ចំពោះ អាជ្ញាធរក្រុង ទៅលើបញ្ហាការប្រមូលសម្រាមក្នុងក្រុង របស់ក្រុមហ៊ុន គឺត្រូវឲ្យក្រុមហ៊ុនចូលរួមក្នុងពិធីនេះ ។ កត្តា សំខាន់នោះ កម្លាំងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការងារសន្តិសុខ បង្កើនការត្រួត ពិនិត្យ អាវុធជាតិផ្ទុះ និង កំណត់នូវទីចំណតយានយន្តគ្រប់ប្រភេទនៅតាមគោលដៅនីមួយៗ ក្នុងនោះក៏បានសង្កត់ធ្ងន់ទៅលើការងារចរាចរណ៍ក្នុងពេលពិធីបុណ្យ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានសុំឲ្យអនុគណៈកម្មការ ត្រូវធ្វើការស្វែង រកនូវដៃគូរ ក្នុងការគាំទ្ររៀបចំពិធីនេះឲ្យដំណើរការទៅដោយជោគជ័យ ។ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានជម្រុញដល់មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវធ្វើការរៀបចំកីឡាករ កីឡាការនីរបស់ខ្លួន ក្នុងការចូលរួមប្រកួត នៅថ្ងៃបុណ្យ អុំទូក ព្រមទាំងរួមគ្នាធ្វើអនាម័យសម្អាតនៅតាមដងផ្លូវផងដែរ ។ ក្នុងនោះឯកឧត្តមបណ្ឌិតសូមឲ្យអនុគណៈកម្មការទទួលផ្នែកអនាម័យ ត្រូវធ្វើជាប្រចាំនូវអនាម័យ បរិស្ថាន ក្នុងពេលបញ្ចប់ពិធី ក្នុងការប្រមូលកាកសំណល់ទាំងនេះ ដើមី្បជៀសវាងកុំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ ។ ឯកឧត្តមបណ្ឌិតក៏មានគូសបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ នឹង មានបងប្អូនជាភ្ញៀវជាតិ អន្តរជាតិ ចូលមកកាន់ខេត្តសៀមរាប មានការកើនឡើង ដោយមាន បងប្អូនមកពីបណ្តារាជធានី ខេត្ត ក្រុងនានាចូលមកទស្សនាកម្សាន្ត ។

តាមការបញ្ជាក់របស់លោកប្រធានអនុកម្មការបច្ចេកទេសបុណ្យអុំទូកបានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ មានទូក(ង)បានដាក់ពាក្យចូលរួមប្រកួតមានចំនួន ៣០ទូក ក្នុងនោះក៏មានទូកមកពីខេត្តបន្ទាយមានជ័យចូលរួមផងដែរ ៕ អត្ថបទ ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

2890 2891 2892 2893