កិច្ចប្រជុំផ្សព្វផ្សាយអំពីឧបាយកល នៃការធ្វើបដិវត្តពណ៌ របស់គណបក្សប្រឆាំង


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាប មានធ្វើកិច្ចប្រជុំផ្សព្វផ្សាយ អំពីឧបាយកល និងចិត្តសាស្ត្រ សកម្មភាពការធ្វើបដិវត្តពណ៌នៅកម្ពុជា របស់គណបក្សសង្គ្រោះជាតិ ក្នុងការផ្តួលរលំរាជរដ្ឋាភិបាល ស្របច្បាប់នៅកម្ពុជា ដែលកើតចេញឡើងពីការបោះឆ្នោត ជូនដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក គណៈអភិបាលខេត្ត ក្រុង ស្រុក និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងនូវរបៀបវារៈ សំខាន់ៗ ដើមី្បដាក់ជូនដល់កិច្ចប្រជុំទាំងមូល ធ្វើការពិនិត្យ ពិចារណា ទៅលើរាល់បញ្ហាមួយចំនួន ដែលបានកើត នៅឡើង នៅតាមបណ្តាមូលដ្ឋាន ។  កត្តាសំខាន់ការពិនិត្យទៅលើរាល់ឧបាយកល និង ចិត្តសាស្ត្រ នៃសកម្មភាព ការធ្វើបដិវត្តពណ៌ របស់គណបក្សប្រឆាំង រួមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ពីជីវភាពសេដ្ឋ កិច្ចរបស់ប្រជាពលរដ្ឋទៀតផង ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីផលប៉ះពាល់ជាច្រើន ដែលធ្វើ ឲ្យប្រទេសជាតិកម្ពុជាយើង មានបដិវត្តពណ៌ផ្តួលរលំរាជរដ្ឋាភិបាល ដោយប្រទេសជាតិយើងបានធ្លាប់ឆ្លងកាត់មក ហើយ នូវបដិវត្តពណ៌ ដែលប្រមុខ លន់ ណុល បានធ្វើរដ្ឋប្រហារផ្តួលរលំ របបសង្គមរាស្ត្រនិយម និង បាននាំមក​នូវរបបវិនាសកម្ម នៃបនប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបង្កើតឲ្យមានសង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា  ជាង៤ទសវត្សរ៍ ។  ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ យើងគ្រប់គ្នាដឹងស្រាបថា សង្គ្រាមគឺបានបង្កឲ្យសង្គមជាតិទាំង មូលទទួលរងការវិនាសហិនហោច គ្រប់សារពើ និង ធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ ជាក់ស្តែងដូចនៅប្រទេស សេរី ជាដើម ។  ក្រោយការផ្តួលរលំរបបសង្គមរាស្ត្រនិយម ប្រទេសកម្ពុជាយើងបានកើតនូវសង្រ្គាម ពីឆ្នាំ១៩៧០ ដល់ ១៩៧៩ ហើយបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ទទួលរងនូវវិនាសកម្មខ្លោចផ្សា ដែលធ្វើឲ្យប្រជាជនយើងមិនអាចទទួលយកការផ្តួលរលំតាមរូបភាពក្បត់ជាតិនោះទេ ។  ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ថា សន្តិភាព ជាសមទ្ធិ ផលដែលបានកើតចេញឡើង ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ក្រោមគោល នយោបាយឈ្នះៗ ។  ដូច្នេះរាល់ការប៉ង់ប៉ងរបស់ក្រុមក្បត់ជាតិជាប្រព័ន្ធនេះ អាជ្ញាធរ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក្នុងខេត្ត ក៏សូមធ្វើការផ្តន្ទាទោស លោក កឹម សុខា ទៅតាមផ្លូវច្បាប់តុលាការផងដែរ  ។  ក្នុងនោះដែរឯកឧត្តមបណ្ឌិត  ឃឹម ប៊ុនសុង ក៏បានធ្វើការក្រើនរំលឹក ដល់កងកម្លាំងទាំងបី និង អាជ្ញាធរក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ ត្រូវ បង្កើនធ្វើការផ្សព្វផ្សាយ ដល់មន្ត្រីក្រោមឱវាទ និង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អំពីការកាត់ទោស លោក កឹម សុខា នៅថ្ងៃខាងមុខនេះ ។ ម៉្យាងទៀតបង្កើននូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ក្តាប់ឲ្យបាននូវរាល់មុខសញ្ញាផ្សេងៗ នៅក្នុងតាមមូលដ្ឋាន កត្តាសំខាន់គឺការងារសន្តិសុខ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលចូលមកដល់ពេលខាងមុខនេះ និង ត្រូវក្តាប់ឲ្យបាននូវរាល់បាតុភាពទាំងឡាយ ដែលមានការប៉ុងប៉ងធ្វើការ ប្រឆាំងនិងរាជរដ្ឋាភិបាល ឬ ក៏ការប្រមូលផ្តុំគ្នាជាក្រុមនៅតាមទីសាធារណៈជាដើម ៕ អត្ថបទ ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

2894 2895 2896 2897 2898 2899 2900 2901