ពិធីអកអំបុក សំពះព្រះខែ នៅខេត្តសៀមរាប


ខេត្តសៀមរាប ៖ រាត្រីថ្ងៃ១៥កើត ខែ កត្តិក ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នៅក្រុងបុរាណប្រវត្តិសាស្ត្រសៀមរាបអង្គរនាឆ្នាំនេះ អាជ្ញាធរខេត្ត ក្រុង និង មន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្ត និង ការចូលរួមរបស់បណ្តាមន្ទីរ អង្គភាព និង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន  បានរៀបចំប្រារព្ធពិធី អកអំបុក សំពះព្រះខែ  ក្នុងការបង្ហាញនៅចំពោះសាធារណមតិជាតិ អន្តរជាតិ អំពីភាពសម្បូរបែបខាង វិស័យវប្បធម៌ អរីយធម៌របស់ខ្មែរ ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញកម្ពុជា កំពុងស្ថិតក្នុងសន្តិភាព សុខដុមរមនា ពេញលេញនៅទូទាំងប្រទេស ។ ពិធីនេះបានប្រារព្ធធ្វើនៅបរិវេណសួនច្បារមហា សណ្ឋាអង្គរខេត្តសៀមរាប  ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត  ព្រមទាំង   ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត  អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជា្ញធរ ក្រុង និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ពិធីបុណ្យនេះបានចាប់ផ្តើមដំណើរ ការទៅតាមកម្មវិធីកំណត់ពីម៉ោង២០ រហូតដល់រំលងអាធ្រាត ដោយមានការគោរពទៅតាមកាលវេលានៃដំណើរគោរចររបស់ព្រះច័ន្ទ និង គោរពទៅតាមកាលកំណត់ក្បួនខ្នាតគម្ពីរដីកា ដែល ប្រជាពលរដ្ឋខ្មែរ យើងគោរពប្រតិបត្តិទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណី ប្រសិទ្ធិពិធីការជាលំដាប់លំដោយ តរៀងមក ។ ពិធីបុណ្យបានប្រព្រឹទ្ធទៅ មិនត្រឹមតែបានបង្ហាញ ចំពោះសាធារណមតិជាតិ អន្តរជាតិឲ្យឃើញ អំពីភាពសម្បូរបែបខាង វិស័យវប្បធម៌ អរីយធម៌ របស់ខ្មែរប៉ុណ្ណោះទេ តែជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជាបានកំពុងស្ថិតក្នុងសន្តិភាព សុខដុមរមនា យ៉ាងពេញលេញទូទាំងប្រទេស ពិធីសំពះព្រះខែ អកអំបុក គឺ ជាពិធីបុណ្យដែលមានចារឹកនៅក្នុងគម្ពីបរម័តទិព្ធនី អត្ថកថា ចរិយាបិតដ និយាយអំពីការឧទ្ទិស្នាន ឧបោសថសីល របស់ព្រះបរមពោធិសាត ក្នុងជាតិកំណើតជា សត្វទន្សាយ មានព្រះនាមសសបណ្ឌិត ដើមី្បបំពេញពោធិសម្ពា ជាទានបរិម័ត បារមី ឲ្យបានត្រាស់ជាព្រះពុទ្ធ ។ តាំងពីបុរាណកាលមក ពិធីសំពះព្រះខែ អកអំបុក ខ្មែរយើងមានទម្លាប់ប្រារព្ធធ្វើនៅតាមទីវត្ត អារាម ឬ នៅតាមភូមិ  និងគេហដ្ឋានរៀងៗខ្លួន  មិនដូច្នោះសោត គេអាចជួបជុំគ្នាធ្វើឡើង នៅតាមទីសាធារណៈណាមួយក៏បានផងដែរ ។  តាំងពីបុរាណកាលមកការប្រារព្ធពិធីនេះ ត្រូវបានរៀបចំ គ្រឿងសក្ការៈបូជា មានទៀនធូប ផ្កាភ្ញី នំចំណី ផ្លែឈើ សំខាន់ផ្លែដូងខ្ចី និង ចេកទុំ  ហើយចំពោះអំបុកវិញខ្មែរយើងពីបូរាណមក ពេលជួបជុំគ្នាប្រារព្ធពិធី គឺត្រូវបាននាំមកជាមួយត្បាល់បុក អង្រែ និងស្រូវទុំថ្មីៗ មកលីញដាល់អំបុកនៅនឹងកន្លែងប្រារព្ធ ពិធី ដើមី្បធ្វើឲ្យឱកាសនោះមានភាពសប្បាយរីករាយក្រៃលែង ។  ក្រោយពេលដាល់អំបុក បានហើយគេយកអំបុកនោះទៅចាក់ធា ជាពុំនូក នៅមុខរានសក្ការៈបូជា និង នាំគ្នាបូជ្ញាទៀនធូក ឧទ្ទិសសុំសេចចក្តីសុខសប្បាយ សុំការរីកចម្រើន នូវភោគផលនៅបណ្តាឆ្នាំខាងមុខ ព្រមទាំងបួងសួងផ្សងនូវទឹកភ្លៀង ដែលបុរាណកាលឲ្យឈ្មោះថា (ពិធីសំពះព្រះខែ ) ហើយក្នុងរាត្រីនោះដែរក៏មានការសម្តែងនូវសិល្បះ របាំបុរាណ ចាប៉ី ជូនដល់បងប្អូនប្រជាពល រដ្ឋបានទស្សនាកម្សាន្តផងដែរ ។

ក្រោយពីពិធីសម្រកទៀនផ្សងទឹកភ្លៀងរួចមក គណៈអធិបតី ភ្ញៀវកិត្តិយស និង បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី បាននាំគ្នាធ្វើការដង្ហែរប្រទីបសំពៅជ័យ និង កន្ទោង ទៅបណ្តែតក្នុងទឹកស្ទឹងសៀមរាប ដើមី្ប ឧទ្ទិស និង សុំសម្មាលាទោស ដល់ព្រះគង្គារ ព្រះធរណី ដែលផ្តល់ដល់មនុស្សលោក សត្វ បានយកទៅប្រើប្រាស់ ផឹក មួជ និង ស្រោចស្រពដំណាំកសិកម្ម ដល់ប្រជាកសិករក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

3016 3017 3018 3019 3020 3021 3022 3023 3024 3025 3026 3027 3028 3029 3030 3031 3032 3033 3034 3035 3036 3037 3038 3039 3040 3041 3042 3043 3044 3045 3046 3047 3048 3049 3050 3051 3052 3053 3054 3055 3056 3057 3058 3059 3060 3061 3062 3063 3064 3065 3066 3067 3068 3069 3070