ពិធីប្រកាស ផ្ទេរភារកិច្ច និងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការស្រុកស្រីស្នំ


ខេត្តសៀមរាប ៖ លោក នាក់ ណេរ៉ុន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលស្រុក វ៉ារិន ទៅទទួលមុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកស្រីស្នំ ជំនួសលោក ម៉ក់ សំភារ ដែលបានផ្ទេរភារកិច្ចទៅកាន់អភិបាលស្រុកប្រាសាទបាគង និង លោកស្រី គ្រឹម ស៊ាម  ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៣ ពីអភិបាលរង​ស្រុកក្រឡាញ់ទៅទទួលមុខតំណែងជាអភិបាលរងស្រុកស្រីស្នំ និង លោក ហ៊ន់​ប្ញទ្ធិ និង លោកស្រី ចាន់ សូយ ឋានន្តរស័ក្តិ នាយក្រមការថ្នាក់លេខ៦ ទទួលមុខតំណែងជាអភិបាលរងស្រុកស្រីស្នំ និង លោក សាន គិមសេង ឋានន្តរស័ក្តិលេខាធិការ ថ្នាកលេខ៨ ឲ្យកាន់មុខតំណែងជានាយករដ្ឋបាលស្រុកស្រីស្នំ ។ ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក លី សំរឹទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត នៅរដ្ឋបាលសាលាស្រីស្នំ ខេត្តសៀមរាប ដោយមានការ អញ្ជើញចូលរួមពីអស់លោក លោកស្រី ជាមេបញ្ជាការ ក្រុមប្រឹក្សា គណៈអភិបាលស្រុក  អាជ្ញាធរឃុំ មន្ត្រីរាជការជុំវិញស្រុកផងដែរ ។

បន្ទាប់ពីគណៈអធិបតីប្រគល់​អនុក្រឹត្យ​ និង សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ និងត្រា ​ ព្រមទាំងការ​ប្តេជ្ញា​ចិត្តរបស់លោកអភិបាលស្រុកដែលទើបទទួលភារកិច្ចថ្មីរួចមក  មានមតិនោះលោក លី សំរឹទ្ធ បានធ្វើការវាយតម្លៃខ្ពស់ដោយបានគូសបញ្ជាក់ថា សមទ្ធិផលដែលស្រុកវ៉ារិន សម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និង  វិសហមជ្ឈការ រាជរដ្ឋាភិបាល សម្រេច បាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព ។ លោកក៏បានលើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែង និង ផ្ទេរភារកិច្ចនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់ តែមានប្រសិទ្ធភាព  ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ។ លោក លី សំរឹទ្ធ ក៏បានលើកឡើងថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ  តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុក ត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ  បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ សំខាន់គឺច្រកចេញចូលតែមួយ ។  លោកក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុក ឃុំ និង កម្លាំងសមត្ថកិច្ច ដោយបានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខសង្គម និងចរាចរណ៍ សេវារដ្ឋបាលសាធារណៈ ដែលជាបន្លាក្នុងភ្នែកនៃសង្គម ដែលត្រូវអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសហការលុបបំបាត់នូវ អំពើពុករលួយ និងការធ្វើចរាចរគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើស ផ្សេងៗជាដើម ។ ម៉្យាងទៀតក៏ត្រូវយកការទុកដាក់ ទៅលើរាល់ផលប៉ះពាល់ដល់ផ្លូវសាធារណៈ ក្នុងការធ្វើចរាចរណ៍ និង សណ្តាប់ធ្លាប់នៅទីប្រជុំជន ព្រមទាំងរក្សាឲ្យបាននូវអនាម័យ និង បរិស្ថាន ដោយស្រុកស្រីស្នំ ដែលជាស្រុកមួយមានភ្ញៀវជាតិ អន្តរជាតិឆ្លងកាត់ ចូលមកធ្វើទេសចរណ៍នៅខេត្តសៀមរាប ។ លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើ លោកអភិបាលស្រុក ដែលទើបផ្ទេរភារកិច្ចត្រូវខិតខំ​បំពេញការងារ​ទ្វេ​ដង ដោយ​ស្មារតី​យកចិត្តទុកដាក់ នឹងមាន​ការទទួល​ខុសត្រូវ​ខ្ពស់ ព្រមទាំង​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត បញ្ញាញាណ និង​ប្រាជ្ញា​ស្មារតី ដើម្បី​បំពេញការ ងារ​ជូនតម្រូវការរបស់ប្រជាជន​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ។ ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ សំខាន់​ចូលរួម អនុវត្ត​កម្មវិធី​នយោបាយ និង​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជ​រដ្ឋាភិបាល និង ​គោលនយោបាយ​ចាត់តាំង នឹង​ដឹកនាំរបស់​គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាល ខេត្ត និង រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ជួរ​គណៈ​អភិបាល ក្រុម​ប្រឹក្សា និង​ មន្ត្រី​ក្រោមឱវាទ​រដ្ឋបាលសាលាស្រុក ដោយ​ប្រកាន់ខ្ជាប់នូវ​គោលការណ៍​គ្រឹះទាំង​៤​សម្រាប់​មន្ត្រី​មុខងារសាធារណៈ​ គឺ ឆន្ទៈ​​​ ម្ចាស់ការ ភក្ដីភាព មនសិការ​វិជ្ជាជីវៈ និង ​វប្បធម៌​សេវាសាធា  រណៈ ក្នុងការចូលរួម​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយបណ្តា​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ ខេត្ត ក្រុង​សម្ព័ន្ធ​មេត្រីភាព អង្គការ​សង្គម​ស៊ីវិល ក៏ដូចជាវិស័យ​ឯកជន ដើម្បី​វឌ្ឍនៈភាព និង​ ការអភិវឌ្ឍន៍​ស្រុករបស់ខ្លួន ឲ្យ​កាន់តែ​មាន  សោភណ្ឌភាពស្រស់បម្រោង និង រីកចម្រើន​ថែមទៀត៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

92 93 94 95 96 97 98 99 100 101 102 103 104