ក្រុមការងារចុះជួយសង្កាត់គោកចក ចូលរួមរំលែកគ្រួសារនៃសព


ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង ១៨និង០០នាទី ក្រុមការងារគណបក្សប្រជាជនខេត្តសៀមរាប ដឹកនាំដោយលោកស្រី យូ សុភា រួមដំណើរដោយសមាជិកក្រុមការងារខេត្ត បាននាំយកនូវគ្រឿងឧបភោគបរិភោគ និង សម្ភារៈ ប្រើប្រាស់ រួមទាំងថវិកា ទៅចូលរួមពិធីបុណ្យសពរបស់បងស្រី គី ហ៊ីង  អាយុ ៥០ឆ្នាំ រស់នៅសំណង់មិនរៀបរយ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ដោយជម្ងឺ  ។

តាមការបញ្ជាក់របស់លោកប្រធានភូមិត្រពាំងសេះ បានឲ្យដឹងថា គ្រួសារបងស្រី គី ហ៊ីង  ជាស្ត្រីមេម៉ាយ មានកូន៩នាក់ ដោយ២នាក់ស្ថិតនៅក្នុងបន្ទុក ហើយប្តីរបស់គាត់បានស្លាប់ អស់រយៈពេល៣ឆ្នាំមកហើយ  តែបង ស្រីគាត់មានជម្ងឺប្រចាំកាយ តែដោយជីវភាពគ្រួសារមានភាពក្រលំបាក ពុំមានលទ្ធភាពក្នុងការព្យាបាលខ្លួន រហូត មកដល់ថ្ងៃស្លាប់នេះ ក៏ពុំមានថវិកាធ្វើបុណ្យ ដោយកូនមានប្តី មានប្រពន្ធធ្វើជាកម្មករសំណង់ និង​ជាស្ត្រីមេម៉ាយ ។  ក្នុងនោះលោកក៏បានថ្លែងអំណរគុណដល់ក្រុមការងារ  ក៏ដូចសប្បុរសជន  ដែលបានពុះពារក្នុងការជួយឧបត្ថម្ភ  ដើមី្បរៀបចំធ្វើពិធីបុណ្យសពរបស់បងស្រី គី ហ៊ីង នេះ ។

មានប្រសាសន៍សំណេះសំណាលនោះ លោកស្រី យូ សុភា ដោយបានបញ្ជាក់ថា នៅពេលទទួល ដំណឹងរបស់លោកមេភូមិ អំពីសមាជិកក្នុងភូមិស្លាប់ ក្រុមការងារដែលបានកំពុងបំពេញភារកិច្ច នៅស្រុកអង្គរជុំ បានធ្វើដំណើរមកជាបន្ទាន់  ក្នុងការចូលរួមចែករំលែកទុក្ខនៃក្រុមគ្រួសារសព  ព្រមទាំងសម្តែងនូវការអាណិតអាសូរដល់បុគ្គលដែលបានចែកឋានទៅនោះ  ដើមី្បជីវិតក្នុងក្រុមគ្រួសារ បានខិតខំពុះពារគ្រប់ឧបស័គ្គ ដោយមិនគឹតអំពីសុខភាពរបស់ខ្លួន ក្នុងការចិញ្ចឹមជីវិតកូនៗ  ឲ្យបានរស់នៅ ក្នុងសង្គមសមរម្យនឹងគេ រហូតធ្លាក់ខ្លួនឈឺដល់បាត់បង់ជីវិត  ។  ក្នុងនោះដែរលោកជំទាវ ក៏បានធ្វើការណែនាំដល់ កូនៗនៃសព ត្រូវចេះធ្វើការថែរក្សាបងប្អូន ដោយយើងអស់បង្គោលជាទីពឹងនោះ គឺមានតែបងៗនេះហើយ ដែល ជាទីពឹងអាស្រ័យរបស់ប្អូនសម្រាប់ទៅថ្ងៃអនាគត  ។  ម៉្យាងទៀតសូមក្មួយៗ មិនត្រូវធ្វើអ្វីដែលសង្គមជាតិស្អប់ឆ្ពើម ឬ ក៏ទៅប្រព្រឹត្តនូវអំពើឧបាយមុខណាមួយខុសនឹងច្បាប់ឡើយ   ។  លោកជំទាវបានបន្តទៀតថា ពេលនេះក្មួយៗ ក៏ដូចបងប្អូនដែលបានជួបការលំបាកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលស្គាល់ពីសុខទុក្ខរបស់បងប្អូន ដែលជាគណបក្សរួមសុខរួមទុក្ខជាមួយប្រជាជន ដើមី្បបម្រើប្រជាជន ។ ដូច្នេះនៅពេលដែលក្មួយៗ ជួបការលំបាក យើងមានអាជ្ញាធរមូលដ្ឋាននៅជិតខ្លួន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និង ជួយដល់ក្មួយៗ តែបើក្មួយៗពុំមានលទ្ធភាពក្នុងថែទាំប្អូនៗ ឬចងឲ្យទៅរស់នៅមណ្ឌលកុមារកំព្រា ដើមី្បទទួលបានការសិក្សារៀនសូត្រជាក់លាក់ ក្នុងការកសាងអនាគតរបស់ពួកគេ  ក្នុងនាមអាជ្ញាធរខេត្ត នឹងជួយសម្រួលការងារនេះផងដែរ  ។ ក្នុងនោះលោកជំទាវ ក៏បានផ្តល់នូវដំបូន្មានមួយចំនួន ដល់ក្មួយៗទាំងអស់ ឲ្យត្រូវគោរពចាស់ព្រឹទ្ធាចារ្យ ក៏ដូចរៀមច្បងនៅក្នុងភូមិ  និង ត្រូវចេញឲ្យឆ្ងាយពីគ្រឿងញៀន បងតូចបងធំ ដែលធ្វើឲ្យបាត់បង់អនាគតរបស់ខ្លួន ។

ក្នុងនោះដែរក៏មានតំណាងនៃក្រុមគ្រួសារសព បានធ្វើការថ្លែងអំណរគុណ ពីការយកចិត្តទុកដាក់របស់ អាជ្ញាធរខេត្ត និង ក្រុមការងារខេត្ត សំខាន់គណបក្សប្រជាជនកម្ពុជា  ដែលតែងចុះជាប់ជាមួយប្រជាជន រួមរស់ជា មួយប្រជាជន ដោយមិនបានប្រកាន់ពណ៌សម្បុលអី្វឡើយ  ក្នុងនាមមហាគ្រួសារខ្មែរតែមួយ  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានខេត្តសៀមរាប

90 91 92 93