ឯកឧត្តមបណ្ឌិតអភិបាលខេត្តចុះសួរសុខទុក្ខអ្នកជម្ងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ


ខេត្តសៀមរាប ៖ នៅក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោកជំទាវ កាលពីព្រឹកថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០១៧ បានដឹកនាំប្រតិភូខេត្ត ចុះសួរសុខទុក្ខក្រុមការងារស្ថានីយទូរទស្សន៍ CNC ៣នាក់ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប  ដែលបានជួបឧបទ្ទរវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប  ព្រំប្រទល់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង ក្នុងពេលចុះទៅបំពេញបេសកកម្មយកព័ត៌មាន ស្តីពីការស្វែងរកគ្រួសារ នៅខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១៧  ។  ដោយមើលឃើញភាពខ្វះខាតរបស់បងប្អូនអ្នកជម្ងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ឯកឧត្តមបណ្ឌិត និងលោកជំទាវ រួមទាំងសប្បុរសជន បាននាំយកអំណោយសប្បុរសធម៌ ចែកជូនដល់អ្នកជម្ងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនេះផងដែរ។ ក្នុងការចុះសួរសុខទុក្ខនោះក៏មានវត្តមានរបស់ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និង តំណាងស្ថានីយទូរទស្សន៍ CNC ចូលរួមផងដែរ ។

ក្នុងឱកាសនោះដែលឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ក៏នាំយកនូវថវិការបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនរងគ្រោះទាំងបី គឺ លោក ថឹង ចន្ថារ៉ាន់ និង លោក ង៉ាន់ សំណាង ដែលរងរបួសធ្ងន់ម្នាក់ៗថវិកា៥ពាន់ដុល្លា រីឯលោក ទេព ពិសិដ្ឋ ចំនួន ២ពាន់ដុល្លារ ។ ជាមួយគ្នានេះដែរសម្ដេចប្រធានក៏បានផ្ដល់ជូនដល់មន្ទីរពេទ្យចំនួន ៣ពាន់ដុល្លារអាមេរិកផងដែរ ដើម្បីចាត់ចែងការងារក្នុងមន្ទីរពេទ្យនេះផងដែរ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចប្រមុខរាជរដ្ឋាភិបាល សូមឲ្យប្អូនៗទាំងបីឆាប់បានជាសះស្បើយ ដើម្បីបានទៅបម្រើការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ និង ងាយរងគ្រោះ រួមទាំងក្រុមគ្រួសារដែលបានបែកបាក់បាត់ដំណឹងគ្នាជាយូរ ដោយសារសង្គ្រាម ដើមី្បឲ្យបានជួបជុំគ្រួសារ ញាតិមិត្តគាត់វិញផងដែរ។

ក្នុងការចុះសួរសុខទុក្ខបងប្អូនអ្នកជម្ងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកឧត្តមបណ្ឌិតឃឹម ប៊ុន សុង ក៏ដូច ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំនូវបណ្ដាំផ្តាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនអ្នកជម្ងឺនៅមន្ទីរពេទ្យខេត្តសៀមរាប ត្រូវខិតខំថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ ពីព្រោះថា សុខភាព គឺជាកត្តាដ៏ចំបងសម្រាប់ មនុស្សជាតិយើងគ្រប់រូប នីក្នុងជីវិតប្រចាំថ្ងៃ ។ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ថា នៅពេលដែលយើងមានបញ្ហាសុខភាព ក៏ធ្វើឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និង បាត់បង់នូវពេលវេលាកិច្ចការប្រកបការងារ និង បាត់នូវប្រាក់ចំណូលក្នុងគ្រួសារទៀតផង ។  ដើមី្បរក្សាបាននូវសុខភាពល្អ យើងគ្រប់រូបក៏ត្រូវគោរពឲ្យបាន ក្នុងការថែរក្សា   អនាម័យ បរិស្ថាន ការបរិភោគ គឺ ផឹកស្អាត ហូបស្អាត មានអនាម័យល្អ ក្នុងការកាត់បន្ថយការចំណាយថវិកាក្នុងក្រុមគ្រួសារទៀតផង ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានផ្តល់ដំបូន្មានមួយចំនួន ដល់បងប្អូនអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ត្រូវគោរពឲ្យបាននូវវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានទៀងទាត់ពេលវេលា ដើមី្បឲ្យបងប្អូនបាន ឆាប់ជាផ្សះស្បើយពីជម្ងឺ នឹងបានវិលត្រឡប់ទៅកាន់លំនៅដ្ឋាន ប្រកបមុខរបរចិញ្ចឹម ជីវិតក្នុងក្រុមគ្រួសារខ្លួន ។ ម៉្យាងទៀតសូមបងប្អូន នៅពេលប្រើប្រាស់ឱសថព្យាបាល ក៏ត្រូវមានវេជ្ជបញ្ជាពីគ្រូពេទ្យ ពីព្រោះថា ឱសថគឺជាអាវុធ មុខពីរ ។ ដូច្នេះនាបច្ចុប្បន្ននេះ ស្ថិតក្រោមដំបូលសុខាសន្តិភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកសាងនូវមណ្ឌល សុខភាពនៅតាមមូលដ្ឋាន ឃុំ សង្កាត់ ដើមី្បធ្វើឲ្យសេវាសុខាភិបាលកាន់តែនៅជិតបងប្អូនជានិច្ច ។ ឯកឧត្តមបណ្ឌិត ក៏ បានសំណូមពរដល់បងប្អូនអ្នកជម្ងឺទាំងអស់ នៅពេលជាផ្សះស្បើយពីជម្ងឺ វិលទៅកាន់លំនៅដ្ឋានវិញ សូមធ្វើការផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន នៅពេលបងប្អូនមានបញ្ហាសុខភាព ត្រូវទៅធ្វើការពិនិត្យ ពិគ្រោះជាមួយគ្រូ ពេទ្យនៅតាមមណ្ឌលសុខភាព កុំទុកបណ្តែតបណ្តោយឲ្យជម្ងឺយាយីលើខ្លួនប្រាណខ្លាំង នាំឲ្យខាតបង់នូវពេលវេលាមកសម្រាកព្យាបាល និង ខាតបង់ថវិកាក្នុងគ្រួសារទៀតផង ។

ក្នុងនោះចំនួនអ្នកជម្ងឺ ចំនួន ៣៥០នាក់ មា្នក់ៗទទួលបាន ឃីត ១កញ្ចប់ មានមី ១កេស នំ ១ធុង ត្រខ ១យូរ ទឹកគោខាប់ ២កំប៉ុង ថ្នាំដុសធ្មេញ ១ទីប ច្រាស់ដុសធ្មេញ ១ដើម និង ថវិកា ៥ម៉ឺនរៀល ។ ដោយឡែកលោកតាដែល មានអាយុ ១០០ឆ្នាំរងរបួសម៉ូតូបុកបាក់ជើង និង លោកយាយអាយុ៩៩ឆ្នាំ ត្រូវបានទទួលថវិកាម្នាក់ៗ១លានរៀលផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប

3131 3132 3133 3134 3135 3136 3137 3138 3139 3140 3141 3142 3143 3144 3145 3146 3147 3148 3149 3150 3151 3152 3153 3154 3155 3156 3157 3158 3159 3160 3161 3162 3163 3164 3165 3166