ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងសៀមរាប បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារក្រុមការងារចុះជួយក្រុង ប្រចាំ ខែ វិច្ឆិកា ឆ្នាំ២០១៧ និង ទិសដៅអនុវត្តបន្ត ដើមី្បត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
មានប្រសាសន៍បើកកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើង អំពីសភាពការ និង សកម្ម ភាពក្នុងខេត្ត លើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើមី្បធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល សកម្មភាពការងារ ដែលបានអនុវត្តបានប្រចាំខែ ព្រមទាំងបញ្ហាប្រឈម ដើមី្បរកនូវនីតិវិធីដោះ ស្រាយឲ្យបានចំនូវរាល់បញ្ហាទាំងនោះឲ្យមានប្រសិទ្ធភាព ។
កត្តាសំខាន់ស្ថានការណ៍ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ នៅទូទាំងខេត្ត សៀមរាប ព្រមទាំង ការក្តាប់នូវរាល់សកម្មភាពរបស់ក្រុមក្បត់ បង្កើតនូវបដិវត្តពណ៌ ក្នុងគោលដៅមហិច្ឆិតាធ្វើការផ្តួល រំលំរាជរដ្ឋាភិបាល ស្រប ច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានសង្កត់ធ្ងន់ ចំពោះ រាល់បញ្ហាប្រឈមទាំងនេះ គឺត្រូវធ្វើការរកនូវប្រភពដែលធ្វើឲ្យបញ្ហាទាំងនេះកើតឡើង អំពីប្ញស គល់ឲ្យឃើញ ដើមី្បធ្វើ ការកែតម្រូវទៅតាម ការសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ម៉្យាងវិញទៀត ត្រូវធ្វើការកែប្រែលម្អ និង ធ្វើការពង្រឹងដោះស្រាយ ទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង ការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមបណ្ឌិតសូមសមាជិកសមាជិកាអង្គប្រជុំទាំងមូល ដោយបានផ្តោតទៅលើការងារសំខាន់ៗមួយចំនួន ក្នុងការកំណែទម្រង់ស៊ីជម្រៅ សម្រេចឲ្យបាននូវគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកប ដោយចក្ខុវិស័យ សំខាន់គោលដៅឆ្ពោះទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណតិ្តទី៦ នៅឆ្នាំ២០១៨ ដើមី្បបន្តពង្រឹងនូវយន្តការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥នេះ ឲ្យធានាបាននូវកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា ។
បន្ទាប់ពីសេចក្តីរាយការណ៍ អំពីលទ្ធផល និង សកម្មភាពរបស់សាលាក្រុងរួចមក អង្គប្រជុំទាំងមូលក៏បាន ធ្វើការ ត្រួតពិនិត្យ និង ពិភាក្សា ទៅលើរាល់លទ្ធផល សកម្មភាព ដែលក្រុមការងារចុះជួយក្រុងសៀមរាប បានអនុវត្តប្រចាំខែ ព្រមទាំងបានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានជួបប្រទះកន្លងមក ។
មានប្រសាសន៍បូកសរុប និង វាយតម្លៃនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរ អំពី លទ្ធផលដែលក្រុមការងារអនុវត្តបានប្រចាំខែវិច្ឆិកានេះ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានផ្តោតសំខាន់ទៅលើបញ្ហា ប្រឈម ដែលក្រុមការងារបានជួបប្រទះ នៅតាមបណ្តាមូលដ្ឋាន ។ ឯកឧត្តមបណ្ឌិត ក៏បានលើកផងដែរ អំពីស្ថាន ការណ៍ និង សភាពការណ៍ ក្រោយពីសាលដីការបស់តុលាការកំពូល ស្តីពីការរំលាយគណបក្សសង្គ្រោះជាតិ ហើយសមា ជិករបស់គណបក្សនេះ នៅថ្នាក់ឃុំសង្កាត់មួយចំនួនក៏បានកំពុងសុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការក្រើនរំលឹក ដល់ក្រុមការងារទាំងអស់ ត្រូវបង្កើនយកចិត្តទុកដាក់ខ្ពស់ លើ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ សំខាន់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តនៅខេត្តប្រវត្តិ សាស្ត្រនេះ ។ ឯកឧត្តមបណ្ឌិត ក៏បានជម្រុញឲ្យក្រុមការងារថ្នាក់ខេត្ត ក្រុង បន្តធ្វើការដោះស្រាយនូវរាល់បញ្ហាករណីដែលសេះសល់ តាមរយៈក្នុងការធ្វើវេទិកាសាធារណៈនៅតាមភូមិ សង្កាត់ ទៅតាមស្ថានភាពស្ថិតិប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើយ៉ាង មកដោះស្រាយ នូវក្តីកង្វល់របស់ប្រជាពលរដ្ឋ និង ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋឲ្យត្រឹមត្រូវ និង សុក្រឹត យុត្តិធម៌ ។ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ពីតួនាទី ភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកទៅអនុវត្តឲ្យទទួលបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ ៕ អត្ថបទ ម៉ី សុខារិទ្ទ ភ្នាក់ងារព័ត៌មានសៀមរាប