ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃ សុក្រ ១៣កើត ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០១៧ នៅ សណ្ឋាគារសុខាសៀមរាប មានរៀបចំពិធីសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្ត សៀមរាប ក្រោមអធិបតី ភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយខេត្តសៀមរាប ។
តាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា សមាជិក អតីតគណបក្សសង្រ្គោះជាតិ បានស្ម័ត្រចិត្តមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តសៀមរាប ចំនួន ១០៤នាក់ ស្រី១៣នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាស្រុក ០៣នាក់ បេក្ខជនបម្រុង ១នាក់ , មេឃុំ ចៅសង្កាត់ ០៤នាក់, ចៅសង្កាត់រងទី១ ជំទប់ទី១ ចំនួន០៤នាក់ ,ចៅសង្កាត់រងទី២ ជំទប់ទី២ ចំនួន១នាក់ សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ១៤នាក់ បេក្ខជនបម្រុង៧៧នាក់ ។
ក្នុងនោះដែរលោក សយ សីហា តំណាងឲ្យសមាជិកទាំង១០៤នាក់ អតីតគណបក្សសង្រ្គោះជាតិ បានស្ម័ត្រចិត្ត មករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានបង្ហាញពីភាពសោកស្តាយ ដែលកន្លងមកបានចាញ់ ឧបាយកល បោកបញ្ឆោតរបស់មេដឹកនាំក្បត់ជាតិ ក្បត់ឆន្ទះប្រជាពលរដ្ឋ ដែលផ្ទុយពីបំណង ប្រាថ្នារបស់ខ្លួន ក្នុងការបម្រើ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ រក្សាការពារ សុខសន្តិភាព សុវត្ថិភាព និង ការ អភិវឌ្ឍមូលដ្ឋាន ។ លោកក៏បានគោរពថ្លែង អំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជា ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោល នយោបាយបង្រួបបង្រួមជាតិ ឈ្នះៗ បានផ្តល់ឱកាសឲ្យ ពួកគាត់បានបន្តជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន កម្ពុជា ដើមី្បបន្តបម្រើសេវាសាធារណៈជូនប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ។
ក្នុងការសំណេះសំណាលនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះអស់លោក លោកស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្ត សៀមរាប ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ បងប្អូនអតីតសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានស្ម័ត្រចិត្តប្រកបដោយ មនសិការដ៏ថ្លៃថ្លា មកចូល រួមរស់ជាមួយគណបក្សប្រជាជន កម្ពុជា ដើមី្បរួមគ្នាធានាបាននូវឯកភាពជាតិ និង សាមគ្គីជាតិ ក្នុងគោលដៅបម្រើ ប្រជាពលរដ្ឋឲ្យបានល្អនៅមូលដ្ឋាន ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា ទោះបី គណបក្សសង្រ្គោះជាតិ ត្រូវបាន រំលាយតាមគោលការណ៍ច្បាប់ក៏ពិតមែន ប៉ុន្តែ បងប្អូននៅតែមានសិទ្ធិសេរីភាពខាង នយោបាយ និង ត្រូវបានការ ពារស្របតាមរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន លើកលែង តែថ្នាក់ដឹកនាំមួយចំនួន ដែលត្រូវតុលាការកំពូល ហាម ឃាត់ការធ្វើសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំប៉ុណ្ណោះ ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអរគុណ ចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានជួយសម្របសម្រួលរៀបចំ លិខិតបទដ្ឋាន ជូនបងប្អូនជាសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ អតីតគណបក្សសង្រ្គោះជាតិ មករួមរស់ជាមួយគណបក្សប្រជា ជនកម្ពុជា ទៅតាមនីតិវិធី និង បានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះជួយមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបាន យកចិត្តទុកដាក់ អនិវត្តការងារ ទទួលបានលទ្ធផលជាផ្លែផ្លា គួរឲ្យកត់សម្គាល់ ។ សម្តេចពីជ័យសេនា បានបន្ថែមទៀតថា ទោះបី សភាពការណ៍សកលលោក និង សភាពការណ៍ក្នុងតំបន់ មានការវិវត្តន៍ប្រែប្រួលយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាល ក្រោម ការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់ ដោយឥត ងាករេនូវឧត្តមគតិ និង បេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួន គឺរួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់ កាលៈទេសៈ ក្នុងការ អនុវត្តគោលនយោបាយបង្រួបបង្រួម ផ្សះផ្សាជាតិ និង ឯកភាពជាតិ ដើមី្បប្រមូលកម្លាំង សាមគ្គីជាតិ ក្នុងបុព្វហេតុការពារ ប្រទេសជាតិឲ្យស្ថិតស្ថេរគង់វង្ស ក្នុងឯករាជ្យ សន្តិភាព អធិបតេយ្យ និង បូរណ ភាពទឹកដីដ៏ពេញលេញ និង កសាងប្រទេស ជាតិឲ្យជឿនលឿន មានវឌ្ឍនភាពខ្លាំងក្លាលើគ្រប់វិស័យ មានសាមគ្គី ភាពរឹងមាំ មានការគោរពសិទ្ធិមនុស្ស តម្លៃសីលធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម សិទ្ធិសេរីភាព យុត្តិធម៌ និង លទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅ ក្នុងសង្គមកម្ពុជាយើង ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា យើងជាប្រជាជាតិខ្មែរពិត មានមោទនភាពដោយ រួបរួមគ្នាជាធ្លុងមួយ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដើមី្បនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមលើគ្រប់ វិស័យ។ សម្តេចពិជ័យ សេនា បានសង្កត់ធ្ងន់ថា រាចរដ្ឋាភិបាលកម្ពុជា នៅតែរក្សាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារ ដំណើរការ នៃ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង នីតិរដ្ឋ ស្រមតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅការបោះ ឆ្នោតនាពេលខាងមុខ នឹងត្រូវប្រព្រឹត្តទៅក្រោមការចាត់ចែង រៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែល ជាស្ថាប័នឯករាជ្យ ។ ក្នុងនោះការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែ កុម្ភះ ឆ្នាំ២០១៨ និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨ តាមការគ្រោងទុក ។ ក្នុងនោះសម្តេចពិជ័យ សេនា ទៀ បាញ់ បានផ្តល់អនុសាសន៍ដល់ក្រុមការងារ ចុះជួយមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ថែម ទៀត គឺធ្វើឲ្យប្រជាជនបានទទួលផលសប្បាយចិត្ត ដើមី្បឲ្យប្រជាជនឃើញពីគុណ ភាព ស្មរតីទទួលខុសត្រូវរបស់ក្រុមការ ងារ ក៏ដូចរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។ ម៉្យាងទៀក៏ត្រូវបន្តខិតខំ អនុវត្តការងារទ្វេរឡើងថែមទៀត ចំណុចសំខាន់មន្ត្រី ក្រុមការងារក្រុង ស្រុក ឃុំ សង្កាត់ត្រូវចុះទៅដល់មូលដ្ឋាន ដើមី្ប ផ្សាភ្ជាប់ខ្លួនជាមួយមូលដ្ឋាន និង ស្គាល់សុខទុក្ខរបស់ប្រជា ពលរដ្ឋនៅមូលដ្ឋាន និង មានឆន្ទះប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចដែលថ្នាក់លើប្រគល់ជូន ។ សម្តេច ពីជ័យសេនា ក៏ធ្វើការក្រើនរំលឹកផងដែរ នូវគ្រប់ទង្វើរអសកម្មទាំងឡាយ គឺត្រូវលុបបំបាត់ឲ្យខាងតែបាន នូវបញ្ហាការបំផ្លាញ ព្រៃឈើ អំពើពុករលួយ បញ្ហា ដីធ្លី រដ្ឋបាលសាធារណៈ និង បាតុភាពអសកម្មផ្សេងៗ ដែលធ្វើឲ្យប្រជាជនមិនសប្បាយចិត្ត ។ ត្រូវចុះជាប់ជានិច្ច តាមមូលដ្ឋាន ក្រៅម៉ោងរដ្ឋបាល ដើមី្បស្វែងយល់ពីសុខទុក្ខ សំណូមពរ និង តម្រូវការជាក់ស្តែងរបស់ ប្រជាជន ។ បង្កើនការយកចិត្តទុកដាក់ នៅពេលប្រជាពលរដ្ឋជួបការលំបាក ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាន ធ្វើការ ណែនាំដល់ក្រុមការងារ និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ ដើមី្បធ្វើ ឲ្យកិច្ចការដែលត្រូវបន្តអនុវត្តបានទទួលជោគជ័យ ។ កត្តាសំខាន់ធ្វើឲ្យប្រជាជនទទួលបានផលប្រយោជន៍ សប្បាយចិត្ត ដែលជាជម្រើសល្អជាងគេ គឺ បំបាត់នូវភាពអសកម្ម បង្កឡើងដោយមន្ត្រីមូលដ្ឋាន ។ ម៉្យាងទៀត រដ្ឋបាលត្រូវយកចិត្តទុក ដាក់រៀបចំមន្ត្រីដែលមកពីគណបក្សសង្រ្គោះជាតិនាថ្ងៃនេះ ចូលរួមធ្វើការ និង រួមជីវភាពជាមួយយើងប្រកបដោយភាពរីករាយ ស្មោះស្ម័ត្រ និង ស្និទស្នាលបំផុត ។
ក្នុងពិធីនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានផ្តល់ថវិកាឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ៧៧២នាក់ ដោយម្នាក់ៗថវិកា១០ម៉ឺនរៀល ព្រមទាំងបានរៀបចំពិធីពិសារបាយសាមគ្គី ជាមួយក្រុមការងារ ចុះមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ អាជ្ញាធរក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ប្រកបដោយភាពស្និទស្នាល ជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីប្រវត្តិ សាស្ត្រសៀមរាប.អង្គរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប