ប្រជាពលរដ្ឋក្រីក្រ១៧គ្រួសារ បានទទួលអំណោយសប្បុរសធម៌ ពីសមាគមកូរ៉េ


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃ៣រោច ខែ មគសិរ ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១ ត្រូវថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០១៧ បងប្អូន ប្រជាពលរដ្ឋក្រីក្រ ចំនួន១៧គ្រួសារ មកពីសង្កាត់គោកចក និង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ត្រូវបានទទួល អំណោយសប្បុរសធម៌ ពីសមាគមកូរ៉េ ប្រចាំកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី២០ នៃទំនាក់ទំនងការទូតវប្បធម៌ កម្ពុជាកូរ៉េ ដែលបានប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត  ឯកឧត្តម ផាក សឹងឃ្យូ អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប និង លោក ជឹង បុកគីល ប្រធាន សមាគមកូរ៉េ ប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ ដឹកនាំមន្ទីរ និង​សមាគមន៍កូរ៉េក្នុងខេត្តផងដែរ ។

មានប្រសាសន៍នោះដែរលោក ជឹង បុកគីល ប្រធានសមាគមកូរ៉េ ប្រចាំកម្ពុជា បានបញ្ជាក់ថា ការបង្កើត ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ សមាគមន៍កូរ៉េ នៅបរទេសបានយល់ថា យើងត្រូវរស់នៅដោយមោទនភាព និង គោរពគ្នាទៅវិញទៅមក  ដើមី្បទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ។ តាមរយៈតួនាទីដែលជាស្ពានក្នុងការជម្រុញ លើកកម្ពស់ វប្បធម៌ប្រទេសទាំងពីរ និង ជួយគាំទ្រផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរផងដែរ ។

ឯកឧត្តម ផាក សឹងឃ្យូ អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា ចំណងមិត្តភាព នៃការទំនាក់ ទំនងការទូតវប្បធម៌រវាងកម្ពុជា កូរ៉េ  មានរយៈ២០ឆ្នាំមកនេះ បានធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើន និង ពង្រឹងនូវ ចំណងមិត្តភាពផ្នែកការទូត ឲ្យកាន់តែមានភាពប្រសើរឡើង ។ ឯកឧត្តមក៏លើកនូវគោលការណ៍ ក្នុងការពង្រឹង ការ ការពារទៅដល់បងប្អូនជនរួមជាតិ ដែលកំពុងស្នាក់នៅបរទេស  ហើយចេះយោគយល់អធ្យាស្រ័យគ្នា គោរពឲ្យតម្លៃ គ្នាទៅវិញទៅមកផងដែរ ។

លោកស្រី យូ សុភាព ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និង ប្រជាជនកូរ៉េ ដែលមានចិត្ត សប្បុរសធម៌ ចំពោះប្រជាជនកម្ពុជា សំខាន់ប្រជាជននៅខេត្តសៀមរាប ដែលតែងទទួលបានការជួយឧបត្ថម្ភ គាំទ្រ ពី រដ្ឋាភិបាល និង ប្រជាជនកូរ៉េ តាមរយៈនៃការទំនាក់ទំនងជាមិត្តភាព ដោយខេត្តសៀមរាបមានសម្ព័ន្ធមេត្រីភាពជា មួយខេត្ត ក្រុងនៃសាធារណរដ្ឋកូរ៉េ  ដែលធ្វើឲ្យក្លាយជាកាលនុវត្តភាព ក្នុងការរឹតចំណងសាមគ្គីភាព និង ការពង្រឹង កិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ រវាងប្រទេសជាតិ និង ប្រជាជនទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង ។ លោក ជំទាវបានគូសបញ្ជាក់ថា  ដោយកត្តាសន្តិភាពនេះហើយ ដែលជាកាតាលីករដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍ ការរស់ រានមានជីវិតប្រចាំថ្ងៃរបស់សង្គម ។  លោកស្រី យូ សុភាព ក៏បានបន្តទៀតថា ខេត្តបានកំពុងជម្រុញនូវការ អភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងនៅទីប្រជុំជន និង ជនបទ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក្នុងការ ជម្រុញកំណើនការងារ តាមរយៈការបង្កលក្ខណៈងាយស្រួល លើបរិស្ថានវិនិយោគក្នុងខេត្តសៀមរាប  ។  ម៉្យាងទៀត ខេត្តបានពង្រឹងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា ស្របតាមគោលនយោបាយបើកចំហរ ជើងមេឃ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងនោះលោកជំទាវ ក៏បានលើកឡើងពីសមទ្ធិផល នៃកិច្ចសហប្រតិបត្តិការ ជាមួយខេត្ត ក្រុងនៃសាធារណរដ្ឋកូរ៉េសម្ព័ន្ធមេត្រីភាព និង​ខេត្តសៀមរាប  ព្រមទាំងការជម្រុញវិនិយោគ ពាណិជ្ជករ កូរ៉េ និង កិច្ចការមនុស្សធម៌ សង្គមធម៌ជាច្រើនផងដែរ ។  លោកជំទាវក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះស្មារតី សប្បុរសធម៌ របស់សប្បុរសជន និង វិនិយោគិនកូរ៉េ ក្នុងការជួយសម្រួលដល់ការលំបាករបស់គ្រួសារក្រីក្រ ទាំង១៧ គ្រួសារ ក្នុងក្រុងសៀមរាប ដែលធ្វើឲ្យវប្បធម៌នៃការទំនាក់ទំនងរវាងប្រជាជនទាំងពីរ កម្ពុជា កូរ៉េ កាន់តែធ្វើឲ្យចំណង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរស្ថិតស្ថេរជានិច្ចនិរន្ត ទៅអនាគត ។

អំណោយដែលបងប្អូនប្រជាពលរដ្ឋទទួលបាន ក្នុងមួយគ្រួសារ នូវថវិកា ១លាន ២សែនរៀល  ព្រមទាំង បានរៀបចំជូនអាហារមួយពេលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

112 113 114 115 116 117 118 119 120 121 123 122112 113 114 115 116 117 118 119 120 121 122 123