ផ្សារលើធំថ្មី ត្រូវបានតភ្ជាប់បណ្តាញអគ្គិសនីរបស់រដ្ឋហើយ


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១១រោច ខែ មកសិរ ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែ​ធ្នូ គ.ស ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកាកដ្ឋានតភ្ជាប់បណ្តាញអគ្គិសនីរបស់រដ្ឋចូលផ្សារលើធំថ្មី ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកអភិបាលក្រុងសៀមរាប និង ការបង្ហាញអំពីបច្ចេកទេស ក្នុងការតភ្ជាប់ បណ្តាញអគ្គិសនី របស់អង្គភាពអគ្គិសនីខេត្តរួចមក  មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនអាជីវករ និង ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងផងដែរ អំពីជីវប្រវត្តិផ្សារលើ ធំថ្មី ដែលបានកកើតឡើង ក្រោយថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ហើយក៏បានទទួលរងគ្រោះដោយអគ្គីភ័យទៀត ផង ។  ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយ ឈ្នះៗ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ពិសេសខេត្តសៀមរាប ដែលជាសមរភូមិបញ្ចប់សង្រ្គាមចុងក្រោយនាឆ្នាំ១៩៩៨ បានធ្វើឲ្យរបបនយោបាយដឹកនាំរបស់ខ្មែរក្រហម បាន វិនាសចេញពីកម្ពុជា ។ ដោយកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់ វិស័យ សំខាន់ខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យខេត្តប្រវត្តិ សាស្ត្រមួយនេះ ប្រែក្លាយជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ដែលពីមួយ ឆ្នាំទៅមួយឆ្នាំមានការកើនឡើងទៀតផង ។  ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា ដើមី្បឲ្យសក្តិសមជាក្រុង ទេសចរណ៍វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ អាជ្ញាធរខេត្តត្រូវធ្វើការកែលម្អសោភណ្ឌភាពក្រុង លើហេដ្ឋារចនា សម្ព័ន្ធ ផ្លូវ ថ្នល់ និង ដាក់ភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈទៀតផង ។  ម៉្យាងទៀតដើមី្បឲ្យកាន់តែមានភាពប្រសើរ ឡើងនៅតាមទីប្រជុំជន សំខាន់ទីផ្សារលើធំថ្មី អាជ្ញាធរខេត្តក៏តែងគិតគូរបញ្ហាសន្តិសុខ សុវត្ថិភាព សោភ័ណភាព បរិស្ថានអនាម័យ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈទំាងក្នុងផ្សារ និងក្រៅបរិវេណផ្សារទំាងអស់នៅក្នុងខេត្តសៀមរាប ដោយបាន​បង្កើតគណៈកម្មាធិការ គ្រប់គ្រងផ្សារថ្នាក់ខេត្ត ក្រុង ស្រុកទៀតផង ។  ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា សម្រាប់ផ្សារលើធំថ្មីនេះ អាជ្ញាធរខេត្តក៏បានណែនាំដល់រដ្ឋបាល ក្រុង សង្កាត់ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ សហការគ្នារៀបចំកែលម្អចំណុចខ្វះខាតផ្សេងៗ នៅក្នុងផ្សារ ជុំវិញបរិវេណផ្សារ ធ្វើយ៉ាងណាឲ្យមានសោភ័ណភាព សន្តិសុខ បរិស្ថានអនាម័យ និង របៀបរៀបរយសាធារណៈឲ្យបានល្អប្រសើរ និងការបញ្ជៀសនូវហានិភ័យកើតឡើងជាយថាហេតុ  ជាពិសេសថែមទៀតនោះ ឲ្យសក្តិសមជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ អាចធ្វើដំណើរចូលទស្សនាកម្សាន្ត និងអាចទិញរបស់របរនៅក្នុងផ្សារ ក៏ដូចជាការចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត ទីក្រុងទេសចរណ៍អាស៊ាន ស្អាត និង ផ្សារស្អាត របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានលើកផងដែរ អំពីសំណូមពររបស់បងប្អូនអាជីវករ ក្នុងការសុំធ្វើប័ណ្ណកម្មសិទ្ធិតូបរបស់ខ្លួនក្នុងផ្សារ រាជរដ្ឋា ភិបាលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និង អាជីវករដែលបានកំពុងប្រកបការលក់ដូរ ដោយ បងប្អូនមានសិទ្ធិគ្រប់គ្រងកាន់កាប់តូបលក់ដូរ តកូនតចៅបាន តែការផ្តល់ប័ណ្ណកម្មសិទ្ធិគឺមិនអាចធ្វើជូនបាន ឡើយ ពីព្រោះជាទ្រព្យសម្បត្តិរបស់រដ្ឋ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការណែនាំមួយចំនួន ដល់អាជ្ញាធរក្រុង គណៈកម្មការផ្សារ និង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលមានតួនាទីតំណាងអាជីវករ ដើម្បីចូលរួមសហការជា មួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រៀបចំស​ន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព បរិស្ថានអនាម័យ និង របៀបរៀបរយសាធារណៈតាមស្តង់ តូប រាន ឬទីតំាងលក់ដូរ នៅក្នុងផ្សារ តាមប្លង់មេ ដែលបានកំណត់ឲ្យបានត្រឹមត្រូវ និង ស្តាប់ការនូវសំណូមពរ សុខទុក្ខ និងដោះស្រាយជូនបងប្អូនអាជីវករទៀតផង ។  ក្នុងនោះដែរឯកឧត្តម បណ្ឌិត ក៏បានដាក់នូវវិធានការមួយចំនួន ចំពោះអាជ្ញាធរក្រុង គណៈកម្មការផ្សារ ធ្វើយ៉ាងណារៀបចំស្តង់លក់ ឲ្យ ត្រូវតាមមុខរបរ មិនឲ្យមានការឡុកឡំគ្នាដូចសព្វថ្ងៃនេះឡើយ ព្រមទាំងកំណត់ទីតាំងឲ្យបងប្អូនអ្នកលក់តាម កញ្ច្រែង ដោយមិនទាផាស៊ីពួកគាត់ឡើយ ហើយកត្តាសំខាន់គឺបរិស្ថានក្នុងផ្សារផងដែរ ។ ម៉្យាងទៀតចំពោះ សមត្ថកិច្ចសណ្តាប់ធ្នាប់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះទីចំណតសាធារណៈ ដែលតែងធ្វើឲ្យប៉ះពាល់ដល់ការ ធ្វើចរាចរណ៍ឆ្លងកាត់ មានការកកស្ទះដោយការចតគ្មានសណ្តាប់ធ្នាប់នៅមុខផ្សារលើធំថ្មីនេះ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប

12336 12337 12338 12339 12340 12341 12342 12343 12344 12345 12346 12347 12348 12349 12350 12351 12352 12353 12354 12355 12356 12357 12358 12359 12360 12361