កិច្ចប្រជុំសាមញ្ញលើកទី៤៤របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២


ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិ ទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត  និង លោក ពៅ ពិសិដ្ឋ  អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា និង អនុម័តទៅលើ របៀបវារៈសម័យប្រជុំសាមញ្ញលើកទី៤៤នេះ មានចំនួន០៤ចំណុច និង  មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម  លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សា ខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត ចូលរួមផងដែរ  ។
បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្តរួចមកឯកឧត្តមបណ្ឌិត នូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរួចមក  ក្នុងនោះដែរក៏មានធ្វើប្រកាសទទួលស្គាល់ សមាជិកក្រុមប្រឹក្សាខេត្តថ្មី ចំនួន៤រូប ក្នុងការបំពេញបន្ថែមកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្ត នៃអសនៈរបស់ គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលបានប្រកាសរំលាយកាលពីពេលកន្លងទៅ ។ ក្នុងនោះសមាជិកកិច្ច ប្រជុំ ក៏បានធ្វើការត្រួតពិនិត្យ និង ពិភាក្សាទៅតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក  ដោយក្នុងនោះអង្គប្រជុំក៏បានធ្វើ ការកែសម្រួល នូវពាក្យពេជ្រ ខ្លឹមសារលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៣ ព្រមទាំងបានផ្តោតយ៉ាងសំខាន់ទៅ លើលទ្ធផលនៃរបាយការណ៍ប្រចាំឆ្នាំ២០១៧ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប  ព្រមទាំងពិនិត្យពិភាក្សា និង អនុម័តលើសេចក្ដីព្រាងផែនការសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ២០១៨របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តីនិងកុមារខេត្ត  ក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលា នូវគ្រប់សំណូមពរ និង បញ្ហាដែលសមាជិកក្រុមប្រឹក្សា ខេត្ត លើកឡើងកន្លង ព្រមទាំងបញ្ហាផ្សេងៗផងដែរ ។
បន្ទាប់ពីការបកស្រាយបំភ្លឺរបស់លោក ពៅ ពិសិដ្ឋ និង បណ្តាមន្ទីរ អង្គភាពមានការពាក់ព័ន្ធ ទៅលើចំណោទ បញ្ហាមួយចំនួនរួចមក មានមតិបូកសរុបនៃកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ច ប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅ តាមរបៀបវារៈដែលបានគ្រោងទុក ។     ក្នុងនោះឯកឧត្តមបណ្ឌិតប្រធាន បានធ្វើការកោតសរសើរ អំពីស្នា ដៃរបស់កង កម្លាំងប្រដាប់អាវុធ ក្នុងការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ  ធានាបាននូវសន្តិសុខ សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឱកាសដែលប្រជាពលរដ្ឋចូលរួមសប្បាយសាទរ បុណ្យឆ្លងឆ្នាំសកល ក៏ដូច ជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង ថ្នាក់ដឹកនាំជាន់ខ្ពស់ថ្នាក់ ជាតិ អន្តរជាតិ ដែលចូលមកធ្វើទស្សនៈកិច្ច និង ធ្វើ ទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប  ។ ឯកឧត្តមបណ្ឌិត ក៏សុំឲ្យកងម្លាំងប្រដាប់អាវុធ ក៏ដូចអាជ្ញាធរក្រុង ស្រុក បន្តប្រពៃណីការងារនេះបន្ថែមទៀត ដោយខេត្តសៀមរាប គឺជាគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ឯកឧត្ដមបណ្ឌិត នូ ផល្លា បានធ្វើការលើកយកចំណុចខ្វះខាតមួយចំនួន យកមកធ្វើការ ណែនាំមួយចំនួន និង ត្រូវចុះត្រួតពិនិត្យឡើងវិញដូចជាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាធារាសាស្រ្ដ សណ្ដាប់ធ្នាប់ក្នុងក្រុង បញ្ហាសេវាសាធារណៈ បញ្ហាបង្កើតភូមិ បញ្ហាអគ្គិសនី បញ្ហាអនាម័យ បរិស្ថាន បញ្ហាគ្រឿងញៀន រួមទាំងការដាច់អំពូល ភ្លើងបំភ្លឺផ្លូវសាធារណៈ ដែលជាកង្វល់របស់ប្រជាពលរដ្ឋបានលើកឡើងនៅក្នុងអង្គវេទិកាសាធារណៈទូទាំងខេត្ត កាលពី ឆ្នាំកន្លងមក និង បញ្ហាស្លាកសញ្ញា ដែលដាក់តាំងនៅតាមដងផ្លូវជាតិក្នុងក្រុង ដែលមានការខុសអក្ខរាវិរុទ្ធ អក្សរឡាតាំង ដែលធំជាងអក្សរជាតិ ដែលត្រូវមន្ទីរ ជំនាញ និងអង្គភាពពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យនិងកែសម្រួល ព្រមទាំងធ្វើការ ណែនាំដល់ម្ចាស់ផ្លាក សញ្ញាធ្វើការកែតម្រូវទៅតាមការច្បាប់កំណត់ ។  ឯកឧត្តមបណ្ឌិត ក៏បានរំលឹក ព្រមទាំងសង្កត់ធ្ងន់ ដែលថ្នាក់ដឹកនាំត្រូវតែចងចាំនៅថ្ងៃខាងមុខ  និង មានការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៤ នៅថ្ងៃទី២៥ខែកុម្ភៈ  និង ការបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨  ហើយឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី ជា ថ្នាក់ដឹកនាំ ត្រូវតែខិតខំយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវរាល់ផែនការសកម្មភាព ដែលបានកំណត់ រាជរដ្ឋាភិបាលកំណត់ ៕

341 342 343 344 345 346 347 348 349 350 351 352