បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តសៀមរាប


ខេត្តសៀមរាប ៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តសៀមរាប ដែលបានដំណើរការអស់រយៈពេល ១ថ្ងៃកន្លះមក  ត្រូវបានធ្វើពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅសាល ប្រជុំសាលាខេត្តសៀមរាប   ។

ក្នុងកិច្ចស្វាគមន៍ និង បូកសរុបលទ្ធផលនៃអង្គសន្និបាតនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បា​ន​​ឲ្យ​ដឹ​ង​ថា​ អង្គសន្និ​​បា​ត​រ​យះ​ពេ​ល​១​ថ្ងៃ​កន្លះនេះ​ ​ដើមី្បឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែមានរចនាសម្ព័ន្ធ   នីតិវិធីប្រតិបត្តិការច្បាស់លាស់ ដើមី្បឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ  និង សំដៅជម្រុញ ធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមបែបវិមជ្ឈ ការ និង សហវិមជ្ឈការ ។  ​

មា​​ន​ប្រ​សា​ន៍​ក្នុ​​​ង​ពិ​ធី​បិ​ទ​ស​ន្និ​បា​ត​នោះ សម្តេចក្រឡាហោម  ​ស​​​ ​​​ខេ​​​ង​​  ក៏បានសម្តែងនូវការកោតសរសើរ និង ធ្វើ ការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និង កិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាកដឹកនាំ មន្ត្រីរាជ ការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តប្រវត្តិសាស្ត្រសៀមរាប ក្នុងការ បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ សកម្មភាពការងារប្រចាំឆ្នាំ២០១៧ ស្របតាមគោលការណ៍ច្បាប់ និង គោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន និង ការសម្រេចបានរបស់ក្រុមប្រឹក្សាខេត្ត របស់ខ្លួន ។ ក្នុងនោះដែរសម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការគូសបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៥ហើយ នៃ ការអភិវឌ្ឍន៍កម្មវិធីកំណែទម្រង់ជាអាទិភាព ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋា ភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា ។  ដោយផ្អែកលើមូលដ្ឋានលទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្ត សៀមរាប សម្រេចបានក្នុងឆ្នាំ២០១៧កន្លងមក  ហើយក្នុងឆ្នាំ២០១៨នេះ យើងក៏ត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលបន្តទៀត ។ សម្តេចក្រឡាហោម ក៏បានធ្វើការក្រើនរំលឹក ដល់មន្ត្រីថ្នាក់ ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ត្រូវរួមសាមគ្គីគ្នាក្នុងការខិតខំថែរក្សាសន្តិភាព សេ្ថរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអនុគ្រោះ ដល់ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរីពហុ បក្ស និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើគ្រប់វិស័យ ។  សម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការផ្តាំផ្ញើដល់អង្គសន្និ បាតទាំងមូល ត្រូវយកចិត្តទុកដាក់លើកកម្ពស់លើកការងារសន្តិសុខទេសចរណ៍ ដោយខេត្តសៀមរាប ជាខេត្តគោលដៅ របស់ភ្ញៀវទេសចណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត  និង បង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ  និង ការទប់ស្កាត់ និង បង្ក្រាបឲ្យបានទាន់ពេលវេលានូវបទល្មើសនានា សំខាន់បញ្ហាចរាចរគ្រឿងញៀន  បង្កើនការផ្សព្វ ផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង ចោរឆក់ ព្រមទាំងខិតខំបន្តដោះស្រាយជម្លោះវិវាទដីធ្លីកសិកម្ម ដែលនៅសេសសល់ឆ្នាំចាស់ឲ្យមានតម្លាភាព គណនេយ្យភាព និង ត្រូវបញ្ចៀសឲ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព ព្រមទាំងត្រូវយកនូវលទ្ធផលដែលទទួលបានពីអង្គសន្និបាត ដើមី្បជាយន្តការដ៏សំខាន់ ក្នុងការយកទៅអនុវត្តនៅតាមមន្ទីរ ស្ថាប័ន អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ឲ្យទទួលបានជោគជ័យផងដែរ ។

ក្នុងនោះដែរសម្តេចក្រឡាហោម ក៏បានធ្វើការឧបត្ថម្ភ ថវិកា​ចំនួន ៣លានរៀលជូនដល់អង្គសន្និបាត ព្រមទាំងបាន ធ្វើការបំពាក់នូវគ្រឿងឥស្សរិយយស​ ជូនដល់មន្ត្រីរាជការ ដែលមានស្នាដៃប្រចាំឆ្នាំ២០១៧ ចំនួន១៨រូប ទៅតាមលំដាប់ថ្នាក់ជាបន្តបន្ទាប់ផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានខេត្តសៀមរាប

261 262 263 264 265 266 267 268 269 270 271 272 273 274 275 276 277 278 279 280 281 282 283 284 285