អភិបាលខេត្តអញ្ជើញកាន់បិណ្ឌវេនទី៩


ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ត្រូវនឹងថ្ងៃ៩ រោច​ខែ​ភ​ទ្របទ  ​ឆ្នាំវក  អដ្ឋិស័ក ពុទ្ធសករាជ ២៥៦០ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការសាលាខេត្ត បានអញ្ជើញចូលរួមដាក់​បិណ្ឌ​វេន​ទី៩  ក្នុង​វត្តអង្គរខាងត្បូង និងវត្តព្រះឥន្ធកោសីយ៍ ក្រុង ខេត្ត​សៀមរាប នារដូវ​កាលបុណ្យ​ភ្ជុំបិណ្ឌនេះ ។

បន្ទាប់ពីការគោរពថ្វាយភូងផ្កាបូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យ  ទៅតាមគន្លងព្រះធម៌​ព្រះសម្មាសាម្ពុទ្ធរួចមក នៅ​ក្នុង​ពិធី​កាន់បិណ្ឌ​នេះឯ.ឧបណ្ឌិត  ឃឹម ប៊ុនសុង និងលោកជំទាវ  ព្រមទាំងបងប្អូនជាថ្នាក់ដឹកនាំ មន្ត្រី​រាជការ និង ពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ  ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំ​ព្រះវស្សា ក្នុងទីវត្ត​អង្គរខាងត្បូង និង វត្តព្រះឥន្ធកិសីយ៍ ​ ដោយមួយវត្តរួមមាន មួយៗវត្ត រួមមាន អង្ករ ២៥០គក្រ មី ០៥កេស ទឹកក្រូច ១០កេស ទឹកត្រី ០៥យួរ ទឹកស៊ីអ៊ីវ ០៥យួរ ទឹកសុទ្ធ១០កេស  ត្រីខ០៥យួរ ស្ករស ១០គក្រ និង ទឹកដោះគោ ០១កេស បច្ច័យចំនួន ២លានរៀល ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បាន​មាន​ប្រសា​ស​ន៍​​ថា​ បុណ្យ​ភ្ជុំបិណ្ឌក៏ដូចជា​បុណ្យផ្សេងៗទៀត​ត្រូវបាន​ប្រារព្ធ​ឡើង វិញក្រោយ​ថ្ងៃជ័យជំនះ ៧មករា​ឆ្នាំ១៩៧៩ បន្ទាប់ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​ដួលរលំ​ទៅក្រោមការបើកទូលាយរបស់រាជរដ្ឋា​ភិបាល​កម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ក្នុងនោះក៏​បានធ្វើ​ឲ្យ​វិស័យ​ព្រះពុទ្ធ​ចក្រ​មាន​ការរីក​ចម្រើន  ហើយប្រពៃណី​ព្រះពុទ្ធ​សាសនា​ ក្នុង​ជំនឿ​កាន់​បិណ្ឌ​ត្រូវ​បាន​ប្រជាពល​រដ្ឋ​ខ្មែរ​នាំ​គ្នា​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​តាំង​ពី​សម័យ​បុរាណ ​មក​ដល់​សតវត្សរ៍​ទី​២១​នេះ​ ។ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ថា ដើម្បី ​ចូលរួមលើកកម្ពស់ និង​អភិវឌ្ឍន៍វិស័យ ព្រះពុទ្ធសាសនា ដែលជា​សាសនារបស់​រដ្ឋ ​។  ឯកឧត្តម និង លោកជំទាវ បាន​ផ្ដួចផ្ដើមគំនិតដឹកនាំ​មន្ត្រី​ថ្នាក់ដឹកនាំមកចូលរួម​ដាក់​បិណ្ឌជាមួយបងប្អូនពុទ្ធបរិស័ទ ដើម្បី​ឧ​ន្ទិ​ស​កុសលផល​បុណ្យជូន​សាច់ញាតិ ជីដូនជីតា និង ​ញាតិ​ការទាំង​៧​សន្តាន ព្រមទាំង​កម្មាភិបាល យុទ្ធជន ដែល​បាន​លាចាក​លោក​ទៅ​ហើយ​នោះ ​។​ ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពុទ្ធបរិស័ទ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះ​ឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មីឲ្យបានគ្រប់ៗគ្នា ដើមី្បបំពេញនូវកាតព្វកិច្ចជាពលរដ្ឋមួយរូប ក្នុងការជ្រើសរើស តំណាងរបស់ខ្លួន ក្នុង​កិច្ចអភិវឌ្ឍន៍សង្គមជាតិ និង ចូលរួមលើកម្ពស់សុវត្ថិភាពសន្តិសុខ និង គោរព នូវច្បាប់ចរាចរណ៍ សំខាន់ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ពេលបើកបរត្រូវមានការប្រុងប្រយ័ត្ន មានការអាព្យាស្រ័យគ្នា ផងដែរ ។

ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និង ​បង​ប្អូន​ញាតិ​មិត្ត​ ពុទ្ធ​បរិស័ទ​បានធ្វើ​ពិធីរាប់​បាត្រ​ បង្សុកូល​ ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណ​ក្ខ័ន្ត    ​ចំពោះ​មាតា​បិតា​  ជី​ដូន​ជីតា​ និង ​ញាតិ​កាល​ទាំង​៧​សណ្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់បរ​លោក​ខាង​មុខ​ហើយ​នោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិ​មាតុភូមិកម្ពុជា ​សូម​ឲ្យ​មក​ទទួល​នូវ​ផល្លា​និសង្ឃ​ដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ ​បាន​ឧទ្ទិស​ជូន​តាម​រយៈ​ព្រះ​សង្ឃ ដែលជាស្រែបុណ្យ ក្នុ​ង​រដូវ​កាល​បុណ្យ​កាន់​បិណ្ឌ​ និង ​ភ្ជុំ​បិណ្ឌ​នេះ  ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់  លោកអ្នក​មានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យ​បាន​ទៅកាន់​សុគតិភពថ្មី ហើយ​ងាកក្រោយ​មកជួយ​បី​បាច់​ថែរក្សា កូនចៅ​ ឲ្យ​មាន​សេចក្តីសុខ​សប្បាយ ​ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។ សូម ​ឲ្យ​អំណាច​នៃ​អានិសង្ឃ ​នេះ​ជួយ​ទ្រទ្រង់​ឲ្យ​វិញ្ញាណ​ក័្ខន្ត​អ្នក​ទាំង​នោះ​ បាន​ទៅកាន់ទី​សោយ​សុខ​ឋាន​បរម​សុខ​កុំ​បី​ឃ្លៀង​ឃ្លាត​  ក្នុង​ឋាន​សុគតិ​ភព​កុំបី​ខានឡើយ​  ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត និង លោកជំទាវបានជូនទ័យ្យទានដល់ សីលវ័ន្ត សីលវន្តី ម្នាក់ៗ ក្រណាត់ស ០១ដុំ បច្ច័យ ១ម៉ឺនរៀល ផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_1456 DSC_1460 DSC_1461 DSC_1467 DSC_1471 DSC_1473