វគ្គបណ្តុះបណ្តាលការងារទំនាក់ទំនងនិងដោះស្រាយវិវាទដល់ក្រុមប្រឹក្សាខេត្តសៀមរាប


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០១៦នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការងារទំនាក់ទំនង និង ដំណោះស្រាយវិវាទ ជូនដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិកក្រុម ប្រឹក្សាខេត្ត ថ្នាក់​ដឹកនាំមន្ត្រីរាជការ នៃអង្គភាពមានការពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានកម្រងទី៤ និង ជាប្រធានក្រុម​ប្រឹក្សា​ខេត្តព្រះវិហារ និង ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាស្តីទីខេត្តសៀមរាប ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណងបង្កើនការយល់ដឹង លើការងារទំនាក់ទំនង ប្រកបដោយ ប្រសិទ្ធភាព និង ការ​សម្រុះសម្រួលវិវាទនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាន់តែយល់អំពីនីតិវិធីក្នុងការដោះស្រាយ បញ្ហាវិវាទទាំងនោះ ឲ្យមានតម្លាភាព និង សុច្ចរិក យុត្តិធម៌ ។

មានមតិបើកវគ្គបណ្តុះបណ្តាលនោះ ឯ.ឧ ឡុង សុវណ្ណ បានលើកឡើងថា បញ្ហាការងារទំនាក់ទំនង និង ការ ដោះស្រាយវិវាទនូវ​រាល់បញ្ហាផ្សេងៗ នៅក្នុងមូលដ្ឋាន  គឺជាកិច្ចការដែលអាជ្ញាធរ ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរពាក់ពន្ធ័ ​បានអនុវត្តនាពេលកន្លងមកជូន​ដល់ប្រជាពលរដ្ឋ ។  វគ្គបណ្តុះបណ្តាលនេះ ក្នុងការបន្ថែមនូវចំណេះដឹង ពីនីតិវិធី ដោះស្រាយ ជូនដល់អ្នកចូលរួម បានដឹងពី​មធ្យោបាយ គោលបំណងលទ្ធផល និង ការប្រឈមមួយចំនួន ដែលមាន ការទាក់ទិន និង ការងារទំនាក់ទំនងទូទៅ នៅក្នុងស្ថាប័ន​មួយ ។  ម៉្យាងទៀតនេះជាយន្តការនៃការចូលរួម ការស្វែង រកភាពជាដៃគូ និង សកម្មភាពកសាងជាបណ្តាញនៅក្នុងសង្គម ដែល​ទំនាក់ទំនងទាំងសង់ខាង ដើមី្បចែករំលែកគំនិត ចំណេះដឹង ជំនាញ បទពិសោធន៍ និង ជាមេរៀនដែលធ្លាប់ទទួលបានដំណឹង​ផ្សេងៗ ឲ្យគ្នាទៅវិញទៅមក ដោយឈរ លើសមភាព ហើយក៏ជាយន្តការនៃការផ្តល់ និង ស្វែងរកសេវា និង ការគាំទ្រនានា​ទៀតផង ។ ឯកឧត្តម ឡុង សុវណ្ណ ក៏បញ្ជាក់ទៀតថា ដើមី្បការងារទំនាក់ទំនង និងដោះស្រាយវិវាទ ឲ្យទទួលបានជោគជ័យ យើងត្រូវមានភាពស្មោះត្រង់ និង មានសមភាព ដើមី្បធ្វើជាមន្ត្រីទំនាក់ទំនងដ៏ល្អ គឺត្រូវដឹងពីបណ្តាញសារព័ត៌មាន ដែលជាដៃគូ​ផ្សព្វផ្សាយរបស់ ខ្លួន និង ត្រូវដឹងពីការប្រឈមនោះ ទាំងនេះហើយជាមធ្យោបាយដែលប្រកបដោយប្រសិទ្ធភាព ។ ឯកឧត្តមក៏បាន លើកនូវបទពិសោធន៍ល្អៗមួយចំនួន ដែលមន្ត្រីយើងបានអនុវត្តកន្លងមក និង ដើមី្បជាទុនក្នុងធ្វើការឆ្លើយតបជាមួយ អ្នក​សារព័ត៌មាន និង សាធារណជន គួធ្វើឡើងបន្ទាប់ពីការសម្រុះសម្រួលត្រូវបញ្ចប់ ។ ឯកឧត្តមក៏បានលើកឡើងផង ដែរ នូវលទ្ធផល​រំពឹងទុក នៃវគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឲ្យឯកឧត្តម អស់លោកលោកស្រី នឹងយល់ដឹងអំពីការងារ ទំនាក់ទំនងប្រកបដោយ​ប្រសិទ្ធភាព ការបង្កើត និង បញ្ជូនសារ របៀបឆ្លើយតបជាមួយអ្នកសារព័ត៌មាន និង ទំនាក់ ទំនងពេលមានវិបត្តិកើតឡើង ព្រមទាំង​វិធីសាស្ត្រសម្ភាសន៍ ការកំណត់អំពីជហរ ផលប្រយោជន៍ និង តម្រូវការ គោលការណ៍សំខាន់ៗ របស់អ្នកសម្រុះសម្រួល និង ដំណើរការសម្រុះសម្រួលវិវាទ ។ ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ ថា វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឲ្យឯកឧត្តម អស់លោក លោកស្រី ទទួលបានចំណេះដឹងទាំងនេះ យកទៅអនុវត្ត នៅក្នុងមូលដ្ឋានខ្លួន ទទួលបានជោគជ័យ ៕ អត្ថបទ ម៉ី សុខារិទ្ធ

14517510_1655822934729017_6190226832105866442_n DSC_1477 DSC_1478 DSC_1480