ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ រដ្ឋបាលសាលាខេត្តសៀមរាប


ខេត្តសៀមរាប ៖ ក្នុងឱកាសរដូវកាលដែលប្រជាពលរដ្ឋកម្ពុជា ប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌ  នៅរសៀលថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៦នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត  ឯកឧត្តម អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត បាន​ជួបធ្វើការសំណេះសំណាលជាមន្ត្រីថ្នាក់ដឹកនាំ បុគ្គលិករាជការនៃរដ្ឋបាលសាលាខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់​ឯកឧត្តម ​លោកជំទាវ ជាគណៈអភិបាលខេត្ត ចូលរួមផងដែរ ។

ក្នុងលក្ខណៈមហាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  មាន​មតិសំណេះសំណាល ដោយបានបញ្ជាក់ថា  ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាល​សាលាខេត្ត អស់រយៈពេល០៩ខែមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនៈក្រៃលែង។ឯកឧត្តមបណ្ឌិតក៏បាន​បន្តទៀតថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេស​ជាតិទាំងមូល ទទួលបាននូវសន្តិភាពពេញលេញ និង ធ្វើឲ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើ​គ្រប់វិស័យ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងផងដែរថា ខេត្តសៀមរាបជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិ​ប្រវត្តិសាស្ត្រ  ដែលជាខេត្តវប្បធម៌ដ៏សម្បូរបែប សម្បូរទៅដោយប្រាង្គប្រាសាទ  និង រមណីយដ្ឋានធម្មជាតិ បានកំពុងក្លាយជា គោលដៅនៃភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត  ព្រមទាំងធ្វើឲ្យជីវភាពប្រជាពលរដ្ឋ និង បងប្អូនមន្ត្រី​រាជការ កម្មករ មានភាពប្រសើរឡើង ។ ម៉្យាងទៀតក្រុងបុរាណប្រវត្តិសាស្ត្រ បានកំពុងកែប្រែនូវមុខមាត់ថ្មី  នូវសោភណ្ឌភាពស្រស់​ត្រកាល ព្រមទាំងបានធ្វើការពង្រីកផ្លូវ និង សាងសង់ស្ពានថ្មចំនួន៣  ឆ្លងកាត់ស្ទឹងប្រវត្តិសាស្ត្រ  ក្នុងការសម្រួលនូវចរាចរណ៍ក្នុង​ខេត្ត  ក៏ដូចជាការលើកនូវសោភណ្ឌភាពក្រុងបុរាណដ៏ចំណាស់នេះផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ថា នេះជាប្រពៃណី​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរដូវភ្ជំបិណ្ឌ និង បុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទំលាប់ប្រពៃណីជាតិម្តងៗ  តែងតែធ្វើការ​ជួបសំណេះសំណាលជា មួយបងប្អូន បងប្អូនមន្ត្រីរាជការ រដ្ឋបាលសាលាខេត្តសៀមរាបទាំងអស់  ព្រមទាំងឧបត្ថម្ភនូវថវិកា ដើមី្ប​ឲ្យបងប្អូនយកទៅប្រើប្រាស់តាមសេចក្តីត្រូវការ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ក្នុងការធ្វើនូវចង្ហាន់យកទៅប្រគេនព្រះសង្ឃ  ដើមី្ប​ឧទិ្ទសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ត លោកអ្នកមានគុណ ញ្ញាតិកាលប្រាំពីរសណ្តាន ដែលបានចែកឋានទៅ តាមរយៈ​ព្រះសង្ឃជាស្រែបុណ្យ  ក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ ដើមី្បឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងអស់ បានទទួល និង ជួយរំដោះឲ្យរួចចាកផុត​ពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ  ឲ្យបានទៅសោយសុខ ក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។ ក្នុងនោះដែរឯកឧត្តម​បណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន និង ផ្តាំផ្ញើដល់មន្ត្រីរាជការ រដ្ឋបាលសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវ​ភារកិច្ចស្នូលរបស់ខ្លួន និង មានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាសាធារណៈ  ជូនប្រជាជនឲ្យបានទាន់ពេល​វេលា និង ធ្វើការគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទនៃទីចាត់ការទាំង៦ និង មានការទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរ អង្គភាព និង ភ្ញៀវជាតិ អន្តរជាតិ និង សូមឲ្យប្រើប្រាស់នូវមួកសុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរ សំខាន់ក្នុង​ឱកាសបុណ្យភ្ជំបិណ្ឌនេះ នឹង ជួយធ្វើការផ្សព្វផ្សាយដល់បងប្អូនក្រុមគ្រួសារ ញាតិមិត្តក្នុងភូមិ ដែលមានអាយុគ្រប់បោះឆ្នោត ទៅ​ចុះឈ្មោះបោះឆ្នោតរៀបចំថី្ម នៅតាមសាលាឃុំសង្កាត់ ក្នុងការបំពេញកាតព្វកិច្ច ជា ពលរដ្ឋកម្ពុជា ក្នុងបានបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និង ជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ ២០១៨ផងដែរ ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានធ្វើការឧបត្ថម្ភថវិកា ជូនមន្ត្រីរាជការសាលាខេត្ត ចំនួន ២៤៣នាក់ ម្នាក់ៗ ២០ម៉ឺនរៀល រួមទាំងបានចែកនូវប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ពង្រឹងយន្តការរដ្ឋបាល ដល់ មន្ត្រីនាឱកាសនោះផងដែរ ។

ក្នុងនោះដែរក៏មានចំណាប់អារម្មណ៍របស់មន្ត្រីរាជការ បានធ្វើការថ្លែងអំណរគុណ ចំពោះសម្តេចនាយក រដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ដែលតែងយកចិត្តទុកដាក់ចំពោះ បងប្អូនមន្ត្រីរាជការ ក្នុងរដូវកាលមាន បុណ្យទាន ប្រពៃណីជាតិខ្មែរយើ។ អត្ថបទ ម៉ី សុខារិទ្ធ

163 164 165 166 167 168 169 170 171 172